ដោយ​៖​អង្គា​រ៍​ហេង​/​ភ្នំពេញ​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៣​នាក់​រងរបួស​ដោយសា​រ​បុរស​ជា​ជនបរទេស​ម្នាក់​បើករថយន្ត​ស្ព័​រ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ​ឡំ​ប្រឺ​តា​កង់​បី​បណ្ដាល​ឲ្យ​ក្រឡាប់ កាលពី​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ប្រភេទ​ស្ព័​រ​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ២P-២៨២២ បើកបរ​ដោយ​ជនជាតិ​បរទេស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។ ​ខណៈ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​បួន​ស្របពេលនោះ​មាន​ម៉ូតូ​ឡាំប្រឺតា​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​១HO-០៤៥២ ជិះ​គ្នា​បីនាក់​ធ្វើដំណើរ​ពី​លិចទៅ​កើត ក៍​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ឡាំប្រឺតា​របួសធ្ងន់​ស្រាល​បីនាក់​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ចុះ​ធ្វើការ​វាស់វែង​រក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​ក្រោយ​៕​