ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមសកម្មជនបរិស្ថាននិងអភិរក្សកំពុងតែបំពេញ សកម្មភាព ជ្រើសរើសពូជអណ្តើកហ្លួងយកមកបំពាក់ឧបករណ៍តាមដានមុន នឹងលែងទៅក្នុងទីជម្រកធម្មជាតិវិញ។
ក្រុមការងារគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ដោយមានការអនុញ្ញាតិ ពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាប់ផ្តើម ជ្រើសរើស អណ្តើកហ្លួងជំទង់និងពេញវ័យចំនួន៥១ក្បាលពីស្រះចិញ្ចឹមស្ថិតក្នុង មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដើម្បីធ្វើការវាស់ទំហំ ថ្លឹងទម្ងន់ ភ្ជាប់លេខកូដសម្គាល់អត្តសញ្ញាណ និងបំពាក់ឧបករណ៍តាមដាននៅលើស្នូក មុនពេលលែងពួកវាទៅក្នុងទីជម្រកធម្មជាតិវិញនៅចុងឆ្នាំនេះ។
កិច្ចការថែទាំអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល និងការបំពាក់ឧបករណ៍តាមដាន ទទួលបានការគាំទ្រថវិកាពីអង្គការ Mandai Nature, Allan & Patricia Koval Foundation, Turtle Survival Alliance និងម្ចាស់ជំនួយផ្សេងៗទៀត។ ចំណែកឯការងារ អភិរក្សនៅតាមទីវាលគាំទ្រថវិកាដោយសហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងបទល្មើសសត្វព្រៃ និង ដៃគូមួយចំនួនទៀត ៕/PC