ប្រែ​សម្រួលៈ​វាសនា​/​ស្រះកែវ​៖ អ្នក​ស្វែងរក​ការងារ​ធ្វើ​១៧​នាក់​ទៅ​ពី​កម្ពុជា​ត្រូវបាន​ថៃ​ចាប់​ឃាត់ខ្លួន​ចំពោះ​ការ​លួច​ចូល​ក្នុង​ខេត្ត​ស្រះកែវ​ដោយ​ខុសច្បាប់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២​វិច្ឆិកា​។​

​បើ​តាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ម៉ោង​ប្រមាណ​៥​ព្រឹក​កងកម្លាំង​ប៉ូលិស​ពិសេស​បាន​ស្ទាក់​ឃាត់​រថយន្ត​២​ដែល​កំពុង​បើក​កាត់​ស្រុក​មួយ​ក្នុង​ខេត្ត​ស្រះកែវ​មក​ពី​ខាង​ព្រំដែន​កម្ពុជា​។​រ​ថ​​យន្ត​មួយ​ដាក់​ជនកម្ពុជា​១២​នាក់ និង​មួយទៀត​ដឹក​ជនកម្ពុជា​៥​នាក់​។​

​ពួកគេ​មិន​មាន​ឯកសារ​ធ្វើដំណើរ​និង​ក៏​គ្មាន​លិខិត​ធ្វើការ​នៅ​ថៃ​ដែរ ។​ក្រោយ​ត្រូវ​បាន​ចោទប្រកាន់​ចូល​ក្នុងប្រទេស​ថៃ​ដោយ​ខុសច្បាប់​និង​រំលោភ​ច្បាប់​គ្រាអាសន្ន ជនកម្ពុជា​ទាំង​១៧​នាក់​ត្រូវ​​បាន​ប្រគល់អោយ​ប៉ូលិស​សំរាប់​បន្ត​ដំណើរការ​នីតិវិធី​ច្បាប់​។​

​នៅ​ភាគ​ខាងជើង​ឯណោះ​វិញ ទាហាន​ល្បាត​ថៃ​បាន​ចាប់ខ្លួន​ជន​ចំណាកស្រុក​ខុស​ច្បាប់​មក​ពី​មី​យ៉ាន់​ម៉ា​ចំនួន​២៥៩​នាក់ និង​អ្នក​នាំ​ផ្លូវ​ជនជាតិ​ថៃ​៨​នាក់​ទៀត​កាលពី​ខែ​មុន​។​

​ចាប់ពី​ថ្ងៃ​១​ដល់​៣១​តុលា ជនជាតិ​មី​យ៉ាន់​ម៉ា​២៥៩(២១៧​នាក់​នៅ​ឈៀង​ម៉ៃ​)​ឡាវ​៥​នាក់​និង​ចិន​៤​នាក់​ត្រូវ​កងកម្លាំង​ថៃ​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចំនួន​២៩​។​ជនជាតិ​ថៃ​៨​នាក់​ដែល​ជា​អ្នក​នាំ​ជន​​ចំណាកស្រុក​ទាំងនេះ​កាត់​ព្រំដែន​ចូល​ថៃ​ក៏​ត្រូវបាន​ចាប់ខ្លួន​៕

​ជន​ចំណាកស្រុក​មកពី​មី​យ៉ាន់​ម៉ា​ត្រូវ​កងកម្លាំង​ថៃ​ចាប់ខ្លួនាក​លពី​ខែ​កន្លង​ទៅ​