ដោយៈដេប៉ូ/កំពង់ឆ្នាំងៈ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡារួមដំណើរដោយដៃគូអភិឌ្ឍន៍ នៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ(CDPFIII)បានចូលរួមអបអរសាទរការបើកសាលារៀនទ្បើងវិញនៅក្នុងខេត្តកំពង់ឆ្នាំង និងពិនិត្យមើលនូវការប្រើប្រាស់សម្ភារសិក្សាតាមផ្ទះដែលកំពុងត្រូវបានចែកចាយទៅដល់ សិស្សានុសិស្សកម្ពុជា ថ្នាក់ទី១ និងទី២ ចំនួន ៧៦០.១៨០ នាក់នៅតាមសាលារដ្ឋ។ ដៃគូនានារួមមាន​ឯកអគ្គរដ្ឋទូត​​សហភាពអឺរ៉ុប តំណាង​ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និង​ទីភ្នាក់ងា​សហប្រតិបត្តិការ អភិវឌ្ឍន៍​ស៊ុយអ៊ែត (SIDA) និង តំណាងនាយិកាមូលនិធិសហប្រជាជាតិ​ដើម្បីកុមារ (យូនីសេហ្វ)។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការយូនីសេហ្វ សហភាពអឺរ៉ុប យូសេដ ប្រទេសស៊ុយអេត កម្ពុជា បានបញ្ជាក់ថាគណៈប្រតិភូបានធ្វើទស្សនកិច្ច នៅសាលារៀនមួយ​នៅខេត្តកំពង់ឆ្នាំង ដែ​ទើបតែបានបើកឱ្យសិស្ស ចូលរៀនឡើង​វិញ​​នាពេលថ្មីៗនេះ។ក្រុមគណៈ ប្រតិភូបាន​ជួបជាមួយនាយកសាលា និងគ្រូបង្រៀន​នៅសាលាបឋម សិក្សា ប៊ុន រានី ហ៊ុន សែន រមាស នៅក្នុងឃុំ​អភិវឌ្ឍន៍ និងបានទទួលការអញ្ជើញឱ្យសង្កេតមើលសិស្សានុសិស្សក្មេងៗ​កំពុង​រៀន​សូត្​ដោយប្រើប្រាស់កញ្ចប់សម្ភារ សិក្សាទាំងនោះ។ គណៈប្រតិភូក៏បានជួបពិភាក្សាជាមួយ​​គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារ អំពីវឌ្ឍនភាពនៃការ បើកសាលារៀនឡើងវិញ និងវិធីដែលពួកគេប្រើប្រាស់កញ្ចប់សម្ភារ​សិក្សានៅតាមផ្ទះសម្រាប់គាំទ្រកុមារក្នុងការរៀន បំប៉នបន្ថែម ឱ្យតាមទាន់​ការរៀនសូត្រទាំងនៅសាលារៀននិងទាំង នៅផ្ទះ។

កញ្ចប់សម្ភារសិក្សាតាមផ្ទះ ​ត្រូវបានបង្កើតឡើងដោយ​ក្រសួងអប់រំ យុវជន និងកីឡា​ជាមួយនឹងការផ្ដល់មូលនិធិពី​ដៃគូ CDPF ដើម្បីគាំទ្រ​ដល់ការរៀនសូត្រនៅក្នុងអំឡុងពេលនៃការបិទសាលារៀន និងនៅខណៈដែលសាលារៀនចាប់ផ្ដើម បើកឡើងវិញ។ កញ្ចប់សិក្សាតាមផ្ទះនេះ​រួមមាន​សម្ភារស្វ័យសិក្សា​ដែលសមស្របទៅតាមអាយុដើម្បីជួយពង្រឹងការ អាន ការសរសេរ ការប្រកប និងគណិតវិទ្យា ដែលសុទ្ធតែសម្ភារជួយបំពេញបន្ថែមទៅដល់​កម្មវិធ​សិក្សាថ្នាក់ទី១​និង ថ្នាក់ទី២​ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ព័ត៌មានស្ដីពី​ វិធីសាស្រ្តដែលឪពុកម្ដាយ​អាចជួយដល់ការរៀនសូត្រ របស់កូនខ្លួន និងការពារពួកគេ​ពីជំងឺកូវីដ​-១៩ ក៏ត្រូវបានបញ្ចូលទៅក្នុងថង់ប្រើប្រាស់ឡើងវិញដែ​មិនមានផលប៉ះពាល់ បរិស្ថាន រួមជាមួយនឹងសាប៊ូមួយដុំផងដែរ។

ប្រភពដដែលបន្តថា បើទោះជា​សាលារៀនភាគច្រើន​នៅកម្ពុជា ​បានបើកដំណើរការឡើងវិញ​នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្ដី សាលារៀន​​ជាច្រើន​កំពុងប្រើ​ប្រាស់​អភិក្រមរួមបញ្ចូលគ្នានូវការរៀនសូត្រនៅសាលារៀន និ​ការរៀនសូត្រ ​តាមផ្ទះ។ កញ្ចប់សម្ភារសិក្សាតាមផ្ទះ​នេះ អាចប្រើប្រាស់បាន​ទាំងនៅក្នុងថ្នាក់រៀននិងនៅផ្ទះជាមួយការគាំទ្រពីសំណាក់ គ្រូបង្រៀនឬឪពុកម្ដាយ។សម្ភារសិក្សាតាមផ្ទះនឹងជួយសិស្សានុសិស្សថ្នាក់ទី១និងថ្នាក់ទី២ឱ្យរៀនទាន់នូវកម្មវិធីសិក្សានានា ដែលពួកគេមិនបានរៀនក្នុងរយៈពេលប៉ុន្មានខែកន្លងមក។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ក្នុងពេលដែល​ប្រទេសកំពុងងើបឡើងវិញពីជំងឺរាតត្បាតជំងឺកូវីដ-១៩ និងសាលារៀនបានបើកឡើងវិញ ការអប់រំ កុមារតូច គឺជាអាទិភាព ចម្បងរបស់យើង។ សម្ភារសិក្សាតាមផ្ទះនេះ នឹងធានាថា កុមារអាចរៀនសូត្រប្រកប​ដោយ​ប្រសិទ្ធភាព។ យើងសូមថ្លែងអំណរគុណដល់ដៃគូដ៏មានតម្លៃនានា ដូចជា SIDA, USAID, យូនីសេហ្វភាពជាដៃគូសកលសម្រាប់ វិស័យអប់រំ (GPE) និងសហភាពអឺរ៉ុប ចំពោះ​ការគាំទ្រដល់ក្រសួង ដើម្បីជួយគាំទ្រដល់សិស្សានុសិស្​នៅក្នុងគ្រាដ៏ លំបាកនេះ។ សម្ភារទាំងនេះគឺជាភស្តុតាងចុងក្រោយបំផុត​នៃ​កិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅក្នុងរយៈពេលវែង​រវាង​ក្រសួង​អប់រំ យុវជន និងកីឡា​ និងដៃគូនានា”។

លោកស្រី ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ជំនួស​មុខ​ឱ្យសហភាពអឺរ៉ុប និងរដ្ឋសមាជិកថា “សិទ្ធិទទួលបានការអប់រំ គឺជាមូលដ្ឋានគ្រឹះ​ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ សម្ភារសិក្សាទាំងនេះ គាំទ្រយ៉ាងខ្លាំងក្លាចំពោះការស្ដារឡើងវិញ​នៅក្រោយការរាតត្បាតពីជំងឺកូវីដ។ សម្ភារទាំងនេះ គឺជាភស្តុតាងបន្ថែម បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមប្រទេសអឺរ៉ុប ក្នុងការ​ប្រឆាំងនឹងជំងឺរាតត្បាត”។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សាថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការអប់រំរបស់កុមារ គឺជាគន្លឹះ​ឈានទៅរកការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេស ហេតុនេះ​យើងពិតជារីករាយខ្លាំងណាស់​ ដោយឃើ​សាលារៀន បើកឡើងវិញម្ដងទៀត។ យើងនឹងបន្តកិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ និងដៃគូមូលនិធិ CDPF ទាំងអស់ ​ដើម្បីជួយ កុមារ ជាពិសេសកុមារងាយរងគ្រោះបំផុត ក្នុងការបំពេញទ្បើងវិញនូវការសិក្សា ​ដែលពួកគេបានបាត់បង​នៅក្នុងអំឡុង ពេលនៃជំងឺរាតត្បាតនេះ។ កិច្ចការនេះរួមមាន​គំនិតផ្ដួច​ផ្ដើម​សំខាន់ៗ ដូចជាការផ្តាល់កញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ។ យើងក៏នឹងគាំទ្រក្រសួងអប់រំយុវជន និងកីឡា ​នៅក្នុងការតាមដានត្រួតពិនិត្យការអនុវត្ត​វិធានការបង្ការ រួមទាំងតាមរយៈ​ការបង្កលក្ខណៈសម្រាប់​ការចូលរួម​របស់គ្រូបង្រៀន ឪពុកម្ដាយនិងសហគមន៍ដើម្បីឱ្យសាលារៀនបន្តប្រតិបត្តិការដោយ សុវត្ថិភាព”។

លោកស្រី ហាន ង្វៀន ​នាយិកាបេសកកម្មរង USAID ប្រចាំកម្ពុជា បានមាន​ប្រសាសន៍​ថា “USAIDគឺជាអ្នកគាំទ្រក្នុង រយៈពេលជាយូរមកហើយ និងប្រកបដោយមោទនភាពចំពោះ​ប្រជាជនកម្ពុជា។ កិច្ចសហការរបស់យើង​ជាមួយ​ដៃគូចម្រុះដែលមានវត្តមាននៅថ្ងៃនេះ រួមទាំងលោកគ្រូ អ្នក​គ្រូបឋមសិក្សា និងសិស្សា​នុសិស្សកម្ពុជាប្រកបដោយការ តាំងចិត្តខ្ពស់ គឺជាភស្តុតាងនៃការគាំទ្ររបស់យើង។ USAID ជឿជាក់ថា ក្រុមការងារប្រកបដោយ​ការតាំងចិត្តខ្ពស់ ដែលកំពុងចែករំលែកចំណេះ និងជំនាញបច្ចេកទេសរបស់ពួកគេ អាចផលិត​នូវលទ្ធផលយ៉ាងរឹងមាំដែលផ្តល់នូវគុណ ប្រយោជន៍ដល់មនុស្សជាច្រើន។ សម្ភារ ដែលត្រូវបានបែងចែកនៅថ្ងៃនេះ ត្រូវបាន​រៀបចំឡើងដោ​អ្នកជំនាញអប់រំ កម្ពុជា មន្រ្តីជំនាញរបស់ក្រសួង អ្នកនិពន្ធនៅក្នុងប្រទេស និងវិចិត្រករ។ សម្ភារ​ទាំងនេះដើរតួនាទីជាធនធានយ៉ាង មានតម្លៃ សម្រាប់សាលារៀន និងសហគមន៍​ មិនត្រឹមតែ​ក្នុងអំឡុងនៃ​ការរំខានពីជំងឺកូវីដ-១៩ ប៉ុណ្ណោះឡើយ ប៉ុន្តែសម្រាប់សិស្សជំនាន់ខាងមុខៗផងដែរ”។

លោក ម៉ាកនុស សេមិនសិន លេខាទីមួយ​នៃស្ថានទូតស៊ុយអែត បានមានប្រសាសន៍ថា “​យើងមានមោទនភាពខ្លាំង ណាស់ ដែលអាច​ចូលរួមជាមួយ​ដៃគូដទៃទៀតនៃមូលនិធិ CDPF របស់យើង ដើម្បីគាំទ្រក្រសួង​អប់រំ យុវ​ជន និងកីឡា​ក្នុងការកាត់បន្ថយ​ផលប៉ះពាល់នានាពីការបិទសាលារៀនទៅលើការរៀនសូត្រនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ការបាត់បង់ការរៀនសូត្រ​សម្រាប់សិស្សានុសិស្សនៅកម្ពុជា​មាន​ទំហំធំធេងណាស់​បើទោះបីជាមានការឆ្លើយតប​ប្រកបដោយនវានុត្តន៍ និងការឆ្លើយតបបែបឌីជីថលជាបន្ទាន់​របស់ក្រសួងអប់រំ យុវជន និងកីឡា​បានជួយកាត់បន្ថយ ការបាត់បង់ទាំងនោះក្ដី។ កញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ គឺជាអន្តរាគមន៍យ៉ាងសំខាន់មួយទៀតដែលនឹងផ្តល់គុណ ប្រយោជន៍រយៈពេលវែង​ទៅលើការអាន និងការរៀនសូត្រ”។

គួររំលឹកថាមូលនិធិភាពជាដៃគូសំរាប់អភិវឌ្ឍន៍សមត្ថភាពវិសយ័អប់រំ​(CDPF) គឺជាភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)និងទីភ្នាក់ងារសហរដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ។តាមរយៈយន្តការ ប្រមូលផ្ដុំថវិការួមគ្នា​CDPF​ ផ្ដល់ការគាំទ្រដល់ការអនុវត្តសកម្មភាពអាទិភាពអភិវឌ្ឍន៍សមត្ថភាពសម្រាប់វិស័យអប់រំ។ CDPF បានឈានចូលដល់ដំណាក់កាលទីបីកាលពីឆ្នាំ២០១៨ ដែលនឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៣ជាមួយនឹង ទឹកប្រាក់សរុបប្រមាណ៣២លានដុល្លារ។ដំណាក់កាលថ្មីនេះផ្អែកតាមជោគជ័យនៅក្នុងដំណាក់កាលទាំង២មុនៗដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០១១ មក។

CDPF បានបន្ត​គាំទ្រ​ក្រសួងអប់រំ យុវជន និងកីឡា​នៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ រួមទាំងតាមរយៈ ការបែងចែក​សម្ភារអនាម័យ​នៅក្នុងឆ្នាំ២០២០​ ទៅដល់សាលារៀនទាំងអស់ សម្ភារផ្សព្វផ្សាយសម​ស្របការរៀបចំ សម្ភាររៀនសូត្រជាបន្តបន្ទាប់ និងគម្រោងកសាងសមត្ថភាពដទៃទៀត៕សរន