ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួម​នឹង​លោកស្រី Carmen Mereno ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ប្រចាំ​កម្ពុជា លោកស្រី Foroogh Foyouzat ប្រធាន​អង្គការ UNICEF ប្រចាំ​កម្ពុជា លោក Magnus Saemundsson អគ្គលេខា​ទី​១ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ប្រទេស​ស៊ុយអែត ប្រចាំ​កម្ពុជា លោកស្រី Caitlyn McElroy តំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី ដំណើរ​ការបើក​គ្រឹះស្ថានសិក្សា​ឡើងវិញ ក្នុង​ក្របខ័ណ្ឌ​ទូទាំង ប្រទេស ក្នុង​បរិបទ​កូ​វីដ​១៩ និង​ការផ្តល់​កញ្ចប់​សិក្សា​នៅផ្ទះ ដល់​សិស្ស​ថ្នាក់​ទី​១ និង​ទី​២ នៅ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន រមាស ស្ថិតក្នុង​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។