បន្ទាប់ពីទទួលបានសារាចរណែនាំរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងគម្រោងរបស់ក្រុមហ៊ុន ស៊ូជីងនៅតំបន់ចុងឃ្នៀសក្រុងសៀមរាបខេត្តសៀមរាបបានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្តឲ្យធ្វើកិច្ចសហការជាមួយ គ្រឹះស្ថានអង្គរ ក្នុងការគ្រប់គ្រងទីតាំងវិនិយោគជាបណ្តោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតនូវ គម្រោងវិនិយោគនោះពីផ្នែកឯកជន មកគ្រប់គ្រងដោយអាជ្ញាធរសាធារណៈវិញនោះ។