មន្រ្តីជាន់ខ្ពស់បានបញ្ជាក់ថា ការកំណត់អំពី អត្តសញ្ញាណជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវបានកំណត់តាមរយៈការប្រើភាសានិយាយពីកំណើត។ជនជាតិដើម ភាគតិចនៅកម្ពុជាមានចំនួន ២២អំបូរ ដែលមានចំនួនប្រជាជនសរុប ១៧៩.១៩៣នាក់ ស្មើនឹង ១,៣៤ភាគរយ នៃប្រជាជនកម្ពុជាសរុប នៅឆ្នាំ២០០៨ និង មានចំនួន ១៨៣.៨៣១នាក់ ស្មើនឹង ១,២៥ភាគរយនៃប្រជាជនកម្ពុជា សរុប នៅឆ្នាំ២០១៣ (អត្រាកំណើនមានត្រឹម ០,៥១ភាគរយក្នុងមួយឆ្នាំ)។