សមត្ថកិច្ចចម្រុះគឺមន្ត្រីផលិតកម្មនិងបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីការិយាល័យនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យម៉ោង៤កន្លះទៀបភ្លឺថ្ងៃទី៤ខែវិច្ឆិកាបានស្ទាក់ឃាត់ចាប់រថយន្តមួយគ្រឿងផ្ទុកកូនជ្រូកក្លាសេ(ជ្រូកកណ្តុរ)ចំនួន១៦០ក្បាលនៅលើផ្លូវជាតិលេខ៥៦នាភូមិខ្លែងពណ៌ឃុំស្លក្រាម ស្រុកស្វាយចេក។