ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី ៤ ខែវិច្ឆិកា នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ សេចក្តីជូនដំណឹង ស្តីពី​ការបញ្ចៀស​ចរាចរណ៍ យានយន្ត​គ្រប់​ប្រភេទ ជា​បណ្តោះអាសន្ន ក្នុង ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ អគារ​ទីស្ដីការ​ថ្មី នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​នឹង​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ ចន្ទ ទី​៨ ខែវិច្ឆិកា ខាងមុខនេះ​៕/V​