ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ចាបចង្ក្រង់
នាមសព្ទ
ឈ្មោះចាបព្រៃមួយប្រភេទ រូបតូចសម្បុរសផ្អុចក្រហម ។
ចិញ្ច្រាំ
កិរិយាសព្ទ
សាប់ដោយកាំបិតឲ្យល្អិត
ចិញ្ច្រាំសាច់ជ្រូក ។
ព. ប្រ. ចិញ្ច្រាំ ឬ ចិញ្ច្រាំជ្រញ់ គឺ ស្ដីបន្ទោសញាប់មាត់ ថែមហើយថែមទៀតដដែលៗ ដូចគេចិញ្ច្រាំ
គាត់ចិញ្ច្រាំជ្រញ់ឲ្យខ្ញុំស្ទើររាល់ពេល ។
ច្រគីងច្រគាង
កិរិយាវិសេសន៍
ដែលឥតរបប, ទទើសទទែង ដោយឥតមានសំណំសំនួន ។
គុណសព្ទ
ដែលឥតរបប, ទទើសទទែង ដោយឥតមានសំណំសំនួន ។
ច្រងាប់ច្រងិល
(ច្រង៉ាប់ច្រង៉ិល)
កិរិយាវិសេសន៍
ដែលត្រឡប់ត្រឡិន ផ្កាប់ផ្ងារច្រើនដង, ដែលជជ្រុលជជ្រក, ជ្រហឹតជ្រហម
ដួលច្រងាប់ច្រងិល ។
ច្រងេងច្រងាង
(ច្រង៉េងច្រង៉ាង)
កិរិយាវិសេសន៍
ដែលច្រងាង ទទឹងទទែងពេញពាស
ដាក់ឫស្សីរាយច្រងេងច្រងាងពេញផ្លូវ ។
គុណសព្ទ
ដែលច្រងាង ទទឹងទទែងពេញពាស
ដាក់ឫស្សីរាយច្រងេងច្រងាងពេញផ្លូវ ។