ដោយ: អង្គារ៍ហេង / ភ្នំពេញ: ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីប្លន់ ដោយធាក់ម៉ូតូនារីរងគ្រោះផ្ដល់យកបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ ដួង ដុល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ២–ឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ (មានសារធាតុញៀន) , ៣–ឈ្មោះត្រម៉ុជ វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ រីឯបក្ខពួក២នាក់ទៀត (១–ឈ្មោះសេង និង២–ឈ្មោះលីន) កំពុងគេចខ្លួន ។
ជនរងគ្រោះឈ្មោះ ចាន់ នីតា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
គួររំលឹថា កាលពីថ្ងៃទី៥វិច្ឆិកា ២០២១ ម៉ោង០០ និង៣០ នាទី បង្កដោយជនសង្ស័យ០៥នាក់មធ្យោបាយម៉ូតូ ០២គ្រឿងបានធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌សផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GR-7829 របស់ ជនរងគ្រោះបានសម្រេចរួចគេចខ្លួនអស់ ក្រោយមកទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យខាងលើ០៣នាក់នេះ ក្នុងក្នុងចំណោមបក្ខ៥នាក់។ សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GR-7829 របស់ជនរងគ្រោះ , សម្ភារបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1C0-2149 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕