ដោយៈ រស្មីកម្ពុជា / ភ្នំពេញៈ មន្ត្រីនគរបាលយុត្តិធម៌ របស់និយ័តករ មូលបត្រកម្ពុជា ( ន. ម.ក.) បាននិងកំពុងស៊ើបអង្កេតបន្ថែម លើប្រតិបត្តិការរបស់ ក្រុមហ៊ុន GFX International ដែលសង្ស័យថា បានធ្វើប្រតិបត្តិការ ដោយគ្មានអាជ្ញាបណ្ណ និងដែលមានការជាប់ ពាក់ព័ន្ធនឹងបណ្តឹង របស់អតិថិជនមួយចំនួន តាមនីតិវិធីច្បាប់ ដើម្បីរៀបចំជាសំណុំរឿង បញ្ជូនទៅអយ្យការ ចាត់ការតាមនីតិវិធីបន្ត។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។