ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក លីវ គឹមហេង ប្រធានក្រុមការងារ ចុះជួយឃុំក្បាលទឹក និងលោក សារុន រ៉ាឌី តំណាងលោក ជា រ៉ាដេត ប្រធានក្រុមការងារ ចុះជួយស្រុកទឹកផុស រួមដំណើរដោយលោក ពៅ ប៊ុនថន សមាជិក ក្រុមប្រឹក្សាខេត្ត លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក ម៉នផល្លា ប្រធានបរិស្ថាន និងអភិបាលស្រុកទឹកផុស បានដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួសុខទុក្ខ និងនាំយក អំណោយ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពទីទ័លក្រ ១៥០ គ្រួសារ នៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។