​ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម រតនា ទេវី ព្រះ​បុត្រី ជា​ព្រះ​តំណាង ដ៏​ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អមដ​ណើ​រ​ដោយ ថ្នាក់ដឹកនាំ​គណបក្ស នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ៧ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​យាង និង​អញ្ជើញ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នីតិកោសល​បណ្ឌិត ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភាជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សូមជម្រាបថា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល បានទទួល​មរណភាព នៅ​ថ្ងៃ​សុក្រ ១​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៣៦ នាទី​ព្រឹក ក្នុង​ជន្មាយុ ៧៩ ឆ្នាំ ដោយ​រោគាពាធ​។
​សព​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត បាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​ប្រពៃណី ពុទ្ធសាសនា នៅ​គេហដ្ឋាន​នៃ​សព ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕/V​