​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ការចង្អុល បង្ហាញ​ពី​សំណាក់ លោក ថេ​ង សុ​ថុល អភិបាល​នៃ គណៈ​អភិបាល ខណ្ឌចំការមន ក្រុមការងារ​រដ្ឋបាល សង្កាត់​ផ្សារ​ដើមថ្កូវ ដឹកនាំ​ដោយ​លោក ហែម សុផាត ចៅសង្កាត់​ផ្សារ​ដើមថ្កូវ បាន​សហការ​ជាមួយ ក្រុមហ៊ុន​សុ​ី​ន​ទ្រី ចុះ​សម្អាត​បរិស្ថាន ធ្វើ​អនាម័យ និង​កាប់​លះ​ដើមឈើ ដែល​ដុះ​ជាប់​ជញ្ជាំង​ប្រឡាយ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ សង្កាត់​ផ្សារ​ដើមថ្កូវ ដើម្បី​លើកកម្ពស់ សោភ័ណភាព រក្សា​អនាម័យ ក្នុង​មូលដ្ឋាន និង​ការពារ​គុណភាព ជញ្ជាំង​ប្រឡាយ ១០៥ ផងដែរ​៕/V​