​ដោយៈ បាយ័ន / ភ្នំពេញៈ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស គ្រឿងញៀន ខេត្តកំពង់ចាម សហការ​ជាមួយ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ បង្ក្រាប​និង​ឃាត់ខ្លួន​បាន ជនសង្ស័យ ២៣ នាក់ ក្នុង​រយៈពេល ១៥ ថ្ងៃ គិត​ត្រឹម ថ្ងៃទី​៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២១ នេះ និង​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម ពណ៌ ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន ១៧ កញ្ចប់ (​ធំ​១ កញ្ចប់​), ជញ្ជីង អេឡិចត្រូនិក ១ គ្រឿង , ទូរស័ព្ទដៃ ២២ គ្រឿង , រថយន្ដ ១ គ្រឿង , ម៉ូតូ​កង់​បី​ឥណ្ឌា ១ គ្រឿង និង​ម៉ូតូ ១ គ្រឿង​។ នេះ​បើតាម​ការផ្សាយ​ឱ្យដឹង​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​រសៀល​ថ្ងៃទី​៧ ខែ​វិ​ច្ឆ​កា នេះ​។​