ដោយៈ បាយ័ន / ភ្នំពេញៈ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស គ្រឿងញៀន ខេត្តកំពង់ចាម សហការ​ជាមួយ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ បង្ក្រាប​និង​ឃាត់ខ្លួន​បាន ជនសង្ស័យ ២៣ នាក់ ក្នុង​រយៈពេល ១៥ ថ្ងៃ គិត​ត្រឹម ថ្ងៃទី​៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២១ នេះ និង​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម ពណ៌ ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន ១៧ កញ្ចប់ (​ធំ​១ កញ្ចប់​), ជញ្ជីង អេឡិចត្រូ​និក ១ គ្រឿង , ទូរស័ព្ទដៃ ២២ គ្រឿង , រថយន្ដ ១ គ្រឿង , ម៉ូតូ​កង់​បី​ឥណ្ឌា ១ គ្រឿង និង​ម៉ូតូ ១ គ្រឿង​។ នេះ​បើតាម​ការផ្សាយ​ឱ្យដឹង​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​រសៀល​ថ្ងៃទី​៧ ខែ​វិ​ច្ឆ​កា នេះ​។​

​តាម​របាយការណ៍ បាន​ឲ្យ​ដឹងថាៈ ចាប់ពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២១ បន្ទាប់ពី​ទទួលបាន ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល ខេត្តកំពង់ចាម ដោយបាន​ការអនុញ្ញាត​ពី​លោក សាន សុភ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀនខេត្ត រួមជា​មួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល ស្រុក​ជើងព្រៃ អធិការដ្ឋាន នគរបាល ស្រុក​បាធាយ អធិការដ្ឋាន នគរបាល ស្រុក​ស្រី​សន្ធរ និង​ប៉ុស្ដិ៍នគរបាល រដ្ឋបាល​ខ្នុរ​ដំបង ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ សេង​រស់ ស្នងការរង ទទួល​ផែន​ការងារ ប្រឆាំង គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចំនួន ២ ករណី (​ដោយ​ប្រើ​វិធាន​ញុះញង់​) និង (​អនុវត្ត​ដីកា​) ឃាត់ខ្លួន ​បាន​ជនសង្ស័យ ចំនួន ២៣ នាក់ ប្រុស​ទាំងអស់ (​ក្នុងនោះ​មាន​ជនជាតិ​ចិន ១ នាក់​)​។​

​ជនសង្ស័យ​ទាំងនោះ រួមមានៈ
១.​ឈ្មោះ ខេង វុ​ទ្ឋី អាយុ​៣១​ឆ្នាំ មុខរបរ រត់​ឡាន មាន​ទីលំនៅ ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម (​ជា​មុខសញ្ញា មាន​ថ្នាំញៀន ចំនួន ១ កញ្ចប់​) រួម​នឹង​បក្ខពួក ដែល​នៅ​ជាមួយគ្នា ចំនួន ២ នាក់​។​
២.​ឈ្មោះ ស៊ីម វិសាល អាយុ​៣៧​ឆ្នាំ មុខរបរ លក់​សាច់ជ្រូក រស់នៅ​ភូមិ​ថ្មី ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម (​ជា​មុខសញ្ញា មាន​ថ្នាំញៀន ចំនួន ១ កញ្ចប់​)​។
៣.​ឈ្មោះ សូត្រ ព្រួញ អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​

​ក្រោយមក សមត្ថកិច្ច បាន​ស្រាវជ្រាវ នឹង​បាន​បន្ដ​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ​ថ្នាំញៀន បាន ចំនួន ៣ នាក់​ទៀត រួមមានៈ
៤.​ឈ្មោះ មើ ម៉ាក់ ហៅ​លួ​យ អាយុ​២៣​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​វាល ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម (​ជា​មុខសញ្ញា មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ៤៩៧២ / ១៩ ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ចេញ​ដោយ​អ្នកស្រី លី ម៉ា​រី​ណា ចៅក្រម​ជំនុំជម្រះ នៃ សាលាដំបូង​ខេត្តកំពង់ចាម ពីបទ​ជួញដូរ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​)​។
៥.​ឈ្មោះ ស៊ា​ម សំនៀង ហៅ​ឡុង ហៅ​នាង អាយុ​១៨​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ផ្ដៅ​ជុំ​លិច ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម (​ជា​មុខសញ្ញា មាន​ថ្នាំញៀន ចំនួន ៣ កញ្ចប់​)​។
៦.​ឈ្មោះ រិ​ន ឆ​រ៉ា អាយុ​១៨​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ផ្ដៅ​ជុំ​លិច ឃុំ​ផ្ដៅ​ជុំ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម​។

​តាម​ចម្លើយ​របស់​ជនសង្ស័យ ខាងលើ សមត្ថកិច្ច បាន​បន្ដ​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ ថ្នាំ ញៀន បាន​ចំនួន ២ នាក់ ទៀត រួមមានៈ​
៧.​ឈ្មោះ ដន ឌុន អាយុ​២៨​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ផ្ដៅ​ជុំ​លិច ឃុំ​ផ្ដៅ​ជុំ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម (​ជា​មុខសញ្ញា មាន​ថ្នាំញៀន ចំនួន ២ កញ្ចប់​)​។
៨.​ឈ្មោះ ផៃ ផាត អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ​ផ្ដៅ​ជុំ​លិច ឃុំ​ផ្ដៅ​ជុំ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម​។​

​ក្រោយមក ក៏មាន​មុខសញ្ញា ប្រើប្រាស់​ថ្នាំញៀន បាន​ទូរស័ព្ទ មក​ទិញ​ថ្នាំញៀន ពី​ជនសង្ស័យ ខាងលើ ហើយ​សមត្ថកិច្ច បាន​បន្ដ​ឃាត់ខ្លួន ជនសង្ស័យ បាន​ចំនួន ៥ នាក់​ទៀត រួមមានៈ​
៩.​ឈ្មោះ ហ៊​ន់ ហ័ង អាយុ​១៧​ឆ្នាំ មុខរបរ កម្មករ រោងចក្រ មាន​ទីលំនៅ ភូមិ​ផ្ដៅ​ជុំ​កើត ឃុំ​ផ្ដៅ ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​
១០.​ឈ្មោះ រ៉​ន មករា អាយុ​២៩​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ផ្ដៅ​ជុំ​លិច ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។
១១.​ឈ្មោះ អុល អេ​ន អាយុ​៣៧​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​សង្កែ ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។
១២.​ឈ្មោះ ធី​ម អូន អាយុ​៣៥​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ផ្ដៅ​ជុំ​លិច ឃុំ​ផ្ដៅ​ជុំ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម​។
១៣.​ឈ្មោះ យុន យី​ម អាយុ​៣៥​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​គោក​រវៀង ឃុំ​គោក​រវៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​

​តាម​ការស្រាវជ្រាវ សមត្ថភាព ក៏បាន​បន្ដទៅ​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ​ថ្នាំញៀន បាន​ចំនួន ១ នាក់​ទៀត​គឺៈ​
១៤.​ឈ្មោះ ឈុំ ច​ន្ធី អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​រំចេក ឃុំ​គ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (​ជា​មុខសញ្ញា មាន​ថ្នាំញៀន ចំនួន ២ កញ្ចប់​)​។​

​ក្រោយមក សមត្ថកិច្ច ក៏បាន​បន្ដ​ស្រាវជ្រាវ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ អធិការដ្ឋាន​នគរបាល ស្រុក​មុខកំពូល ខេត្តកណ្ដាល ឈានដល់​ឃាត់ខ្លួន មុខសញ្ញា​ជួរ​ដូរ​ថ្នាំ ញៀន ចំនួន ២ នាក់​ទៀត (​ជនជាតិ​ចិន ១ នាក់​) រួមមានៈ​
១៥.​ឈ្មោះ គ​ន្ធា ដើ​ន អាយុ​២៣​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា (​ផាស​ស្អាប់​) មាន​ទីលំនៅ ភូមិ​ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង (​ជា​មុខសញ្ញា មាន​ថ្នាំញៀន ចំនួន ១ កញ្ចប់​ធំ​)​។​
១៦.​ឈ្មោះ ឈិន ហ្វុ​៊​ស៊ុន អាយុ ៤៥​ឆ្នាំ (​ជនជាតិ​ចិន​) មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន ស្នាក់ នៅ​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លុះ​រហូតដល់​ថ្ងៃទី​៦ វិច្ឆិកា ២០២១ ផ្អែក​តាម​ចម្លើយ របស់​ជនសង្ស័យ ខាងលើ សមត្ថកិច្ច សុំ បន្ត​កិច្ចប្រតិបត្តិការ ទៅ​សហការ​ជាមួយ នគរបាល​ជំនាញ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួន​បក្ខពួក​ជួញដូរ​ថ្នាំញៀន បាន​ចំនួន ៤ នាក់​ទៀត រួមមានៈ


១៧.​ឈ្មោះ វី​ធា​រិ​ទ្ធ ឣា​យុ​២៦​ឆ្នាំ មុខរបរ ជាងផ្សារដែក មាន​ទីលំនៅ ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែក​បង្កង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ជា​មុខសញ្ញា ដែលមាន​ថ្នាំញៀន ចំនួន ២ កញ្ចប់​)​។​
១៨.​ឈ្មោះ គុ​ន្ធា សេរី ឣា​យុ​២៦​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ជា​មុខសញ្ញា​ដែលមាន​ថ្នាំញៀន ចំនួន ១ កញ្ចប់​)​។​

១៩.​ឈ្មោះ រស់ សារិទ្ធ ឣា​យុ​១៨​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ព្រែក​ដង្ហើម ឃុំ​ព្រែក អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

២០.​ឈ្មោះ គុ​ន្ធា រិ​ទ្ធ​ឌី ឣា​យុ​២៥​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​តាម​ការស្រាវជ្រាវ សមត្ថកិច្ច បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ បាន ៣ នាក់​ទៀត គឺៈ​
២១.​ឈ្មោះ ភឿន សុ​ផា ឣា​យុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ខ្វិត ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្តកំពង់ចាម​។​
២២.​ឈ្មោះ សារី ខ្លឹង អាយុ​២៩​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​មាន់​ដប់​លើ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​
២៣.​ឈ្នោះ ម៉ាច ធឿន អាយុ​២១​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​តាំង​ក្រាំង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម (​ជា​មុខសញ្ញា​ដែលមាន​ថ្នាំញៀន ចំនួន ៤ កញ្ចប់​)៕/V​