ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ឈាង ច​ន្ធី អនុប្រធាន មន្ទីរ​សង្គមកិច្ច ខេត្តកំពង់ឆ្នាំង រួម​នឹង​សហការី ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី បាន​នាំយក​ទេយ្យទាន របស់​ព្រះ​សិលា​ភិ​រ័​ត ហែម ឡូត ព្រះ​វិន័យធរ​គណ​ខេត្តកំពង់ឆ្នាំង ព្រះមហា នុ​ច មុនី ព្រះ​លេខា​គណ​ខេត្ត និង​ព្រះ​ម​ង្គ​លា​នុ​រ័​ត អំ សៃ ព្រះ​រាជាគណៈ​ថ្នាក់ កិត្តិយស ទីប្រឹក្សា​ផ្ទាល់ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស បណ្ឌិត​ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ គណៈមហា​និកាយ និង​ជាទី​ប្រឹក្សា​ផ្ទាល់ សម្ដេច​សង្ឃ​យក កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចាស់ជរា និង ជនពិការ ចំនួន ៧ គ្រួសារ នៅ​ស្រុក​រលាប្អៀរ ៣ គ្រួសារ និង​ស្រុក​ជល​គី​រី ៤ គ្រួសារ​។​

​ទេយ្យទាន​ដែល​បាន​នាំយក ទៅ​ចែកជូន​ជូន​ចាស់ជរា និង ជនពិការ ចំនួន ៧ គ្រួសារ​នោះ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ចំនួន ២៥ គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ និង​ទឹកស៊ីអ៊ីវ​១​យួរ ៕/V​