ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​វក់​

​កិរិយាសព្ទ​

​ច្របល់​សព្វ​អន្លើ​
​វក់​ស្ករត្នោត​ឲ្យ​រឹង ( ច្រើន​ប្រើ វឹត ជាង ) ។​
​វរ​ចិត្តខ្លាំង​; រឹត​ឆ្កួត​
​វក់ចិត្ត​; វក់ឆ្កួត ។​
​ងប់​ចិត្ត​ប្រព្រឹត្ត​លង់​ក្នុង​អំពើ​ឥតប្រយោជន៍​
​វក់កញ្ឆា​, វក់ស្រា​, វក់ល្បែង​, វក់ដើរ​លេង​យប់ ។​
​ខំប្រឹង​ហួសកំណត់​ឥត​ឈប់សម្រាក​
​វក់ធ្វើការ​, វក់រៀន​។​
​វក់វី ឬ វីវក់ វិល​ចុះ​វិល​ឡើង​ដដែលៗ​ដូច​គេ​វី​
​ដើរ​វក់វី​ច្រើនសា​ច្រើន​ត្រឡប់ ។ ធ្វើការ​វក់វី ឬ –​វីវក់ ធ្វើការ​ច្របូកច្របល់ ច្រើន​មុខ នេះ​ផង​នោះ​ផង ។ ប្រើ​វក់វី ប្រើ​ឲ្យ​ធ្វើការ​ច្របូកច្របល់​ហួសប្រមាណ ។ ល ។​

​សកម្ម​

(​សៈកាំ​)

​គុណសព្ទ​

( បា​. ) ដែល​ប្រកបដោយ​កម្ម​, ដែល​ប្រព្រឹត្តទៅ​មួយអន្លើ​ដោយ​កម្ម​; ដែល​ទាក់ទង​ដោយ​ការងារ​, ដែល​នៅ​មិន​ស្ងៀម​, ដែល​ចេះតែមាន​ដំណើរ​រវើករ​សិប​ជានិច្ច ( បារ​. Actif ) ។​

​សក់​

​នាមសព្ទ​

​អាកា​រៈ​មួយ​ប្រភេទ ជា​សរសៃ​ល្អិតៗ​ដុះ​លើ​ក្បាលមនុស្ស​ឬ​លើ​ក្បាលសត្វ​ពួក​ខ្លះ : កាត់សក់​, សិតសក់​, បួងសក់​, កោរសក់​, សក់សេះ ។ សក់ក រោម​រឹង​សរសៃ​ថ្លោសៗ ដុះ​លើ​ដង​ក​សេះ ( ទីទៃ​ពីស​ក់​ក្បាល​និង​សក់ស្វាយ​របស់​វា ) ។ សក់កណ្ដាញ់ សក់​ដែល​ក្រញាញ់​ចាក់​ស្រែះ ជាប់​បេះ​មិន​ចេញ​ដូច​គេ​ព្រលាំង​ជ័រ ។ សក់ក្រញាញ់ សក់រួញ​រេញ​មិន​រាប ។ សក់គោលិទ្ធ ( ព​. ប្រ​. ) សក់​បាក់​ក្រា​បរាប​លើ​សាច់​ក្បាល​វៀច​ប៉ាន់​ប៉ែ​វ​ដោយ​អន្លើ ។ សក់ពោត ( ព​. ប្រ​. ) សរសៃ​ល្អិតៗ ទន់​ល្មៃ​ដែល​កើត​មាននៅ​ខាងចុង​ផ្លែ​ពោត មាន​សណ្ឋាន​ស្រដៀង​នឹង​សរសៃសក់ ។ សក់ព្រៃ សក់​កំណើត​ដែល​ដុះ​លើ​ក្បាល​កូនខ្ចី​តាំងពី​នៅក្នុង​ផ្ទៃ​មាតា​មក : មង្គល​កោរសក់​ព្រៃ ។ សក់រួញអង្គាដី ( ព​. ប្រ​. ) សក់ស្លូត​ដែល​រួញ​រមួល​ខ្ពស់​ខ្លះ​ទាប​ខ្លះ ។ សក់ស្លូត ( ព​. ប្រ​. ) សក់​មិន​រួញ​មិន​ក្រញាញ់ មិន​របះរបើង ។ ល ។​

សត្តមហាឋាន​

(​ស័ត​-​តៈមៈ​–)

​នាមសព្ទ​

( បា​. ) ទី​ធំ​ឬ​ទី​ដ៏​ប្រសើរ ៧ កន្លែង​; ជា​ឈ្មោះ​ទី​៧ អន្លើ​ដែល​ព្រះ​សក្យមុនី​សម្ពុទ្ធ​ទើបបាន​ត្រាស់​ថ្មីៗ ទ្រង់​គង់នៅ​សម្រាក​ព្រះអង្គ​ដោយ​ការ​សោយ​វិមុត្តិសុខ ក្នុង​កន្លែង​មួយៗ​កំណត់​៧​ថ្ងៃៗ​, រួម​ជា​៤៩​ថ្ងៃ ។ សត្តមហាឋាន​នេះ នៅត្រង់​តំបន់​មួយ​ហៅ ពុទ្ធ​គ​យា ក្នុងប្រទេស​ឥណ្ឌា មាននៅ​ប្រាកដ​មកដល់​សព្វថ្ងៃនេះ​ដោយមាន​ចេតិយ​ដ្ឋា​ន​ជា​គ្រឿង​សម្គាល់​; ពួក​ពុទ្ធមាមកៈ​គ្រប់​ប្រទេស តែង​កាត់​ស្វះពន្លះ​ទៅធ្វើ​នមស្ការ​បូជា​តាម​កាលរ​ដូ​វ​ឥតអាក់​, ឬ​នៅ​ថែទាំ​គោរព​ជានិច្ច​នៅ​នោះ​ក៏មាន ។​

​សមវាយ​

(​សៈម៉ៈ​វាយ​)

​នាមសព្ទ​

( សំ​. បា​. ) សេចក្ដី​ព្រមព្រៀង​ជាមួយ​; ការប្រជុំ​; ការជួបជុំ​; ការរួបរួម​ជាមួយ​; ពួក​, ក្រុម ។ សមវាយត្ថនិបាត ( សៈម៉ៈ​វា​-​យុ័​ត​-​ថៈ​– ) និបាតសព្ទ​ប្រាប់​សេចក្ដី ឬ​មាន​សេចក្ដី​ថា “​ជាមួយ​, ជាមួយនឹង​…, មួយអន្លើ​ដោយ​…, ព្រម​ដោយ​…, ព្រមទាំង​…” ( ព​. វ​. )
​ទៅ​ជាមួយគ្នា​, មក​ជាមួយនឹង​ខ្ញុំ​, ព្រមទាំង​កូន ។​