​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រាប​

​គុណសព្ទ​

​ដែល​មិន​រដិបរដុប​, ដែល​ឥត​ប៉ោង​, ឥត​ផត​, ឥត​ខ្ព​ស់ទាប​
​ដី​រាប​, ផ្លូវ​រាប​, ឈើ​មាន​សាច់​រាប ។​
​ដែល​ពង្រាប​បាន​បទ​ស៊ាំ​ថ្នឹក​ហើយ​
​គោ​រាប​, ក្របី​រាប ។​
​រាបទាប ដែល​មានតែ​ទាប​ឥត​ខ្ពស់​, ឥត​រដិបរដុប​; ដែល​សុភាព​ទន់ភ្លន់​
​ឫកពា​រាបទាប​, សម្ដី​រាបទាប ។​
​រាប​ធេង រាប​សព្វ​អន្លើ ។ រាបស្មើ ដែល​រាប​ស្មើគ្នា​ឥតមាន​ប្លែក ។ ល ។​

​រោម​

​កិរិយាសព្ទ​

​ចោម​ជិត​ជុំវិញ​
​ពួកក្មេង​រោម​មើល​មនុស្ស​កំប្លែង ។​
​ទំ​ជញ្ជក់​រសជាតិ​, ទំ​ជុំជិត​, វារ​ឡើង​, ទំ​ហើយ​ហើរៗ​ហើយ​ទំ​ក្រវែល​យាយី​រឿយៗ ( ចំពោះតែ​សត្វល្អិតៗ មាន​ស្រមោច​, រុយ ជាដើម )
​ស្រមោច​រោម​ស្ករ​, ឃ្មុំ​រោម​បង្គង​, រុយ​រោម​គំរង់​, មមាច​រោមគោ ។ ចោមរោម ( ម​. ព​. ចោម ) ។​

​នាមសព្ទ​

( បា​. រោម ឬ លោម​; សំ​. រោម​ន៑ ឬ លោម​ន៑ ) អា​ការៈជាសរ​សៃ​ល្អិតៗ​ដុះ​នា​រាងកាយ​មនុស្ស​ដោយ​អន្លើៗ ឬ​ដុះ​នា​សព៌ាង្គកាយ​សត្វ​តិរច្ឆាន​ចំពួក​ខ្លះ​មាន​គោ ក្របី​ជាដើម​
​រោមចិញ្ចើម​, រោមភ្នែក​, រោមក្លៀក​, រោមដើមទ្រូង​, រោមដៃ​, រោមជើង​; រោមគោ​, រោមក្របី​, រោមចៀម ។​
​រោមកូប ( រោមៈកូប ) រណ្ដៅ​រោម ។ រោមម័យ ( រោមៈ​— ) ដែល​ធ្វើ​ដោយ​រោមសត្វ ( មាន​រោមចៀម​ជាដើម )
​សំពត់​រោមម័យ ។​
​រោមរាជី ( រោមៈ​— ) ឬ រោមមាលី​, រោមាវលី ជួរ​ឬ​របៀប​រោម ។ រោម​ហំ​ស​ជាត ( រោមៈ​ហ័ង​សៈ​— ) ដែល​ព្រឺរោម​; អ្នក​ដែល​ព្រឺរោម ។ រោមហំសនាការ ( រោមៈ​ហ័ង​សៈ​ន៉ា​កា ) អាការ​ព្រឺរោម​, អាការ​ឡើង​រោម​ច្រាង ( ឡើង​សម្បុរគីង្គក់ ) ។ ល ។​

​រោរព​

(—​រ​ប់​)

​នាមសព្ទ​

( បា​. រោ​រុ​វ​; សំ​. រៅ​រ​វ ) ឈ្មោះ​ឋាននរក​មួយ​មាន​សូរ​សម្រែក​កងរំពង ។​

​គុណសព្ទ​

( ព​. ប្រ​. ) ដែល​អនាថា​មានទុក្ខ​វេទនា​ខ្លាំង ស្រែកថ្ងូរ​ឮ​រំពង​ឥត​ស្រាក​ឬ​ដែល​គគ្រក់​កខ្វក់​សព្វ​អន្លើ​
​មនុស្ស​រោរព​, ផ្ទះ​រោរព ( ម​. ព​. មហារោរព ក្នុង​ពាក្យ មហា ផង ) ។​

​រះ​

​កិរិយាសព្ទ​

​ចេញ​ពន្លឺ​ត្រចះ​ពី​ក្នុង​ស្រទាប់​មេឃ នៅវេលា​ព្រហាម​ឬ​វេលាយប់ ( តាម​កាលកំណត់ )
​ថ្ងៃ​រះ ( ព្រះអាទិត្យ​រះ ); ខែរះ (​ព្រះចន្ទ្រ​រះ​) ។​
​សរសេរ​របះ ( ។ ) នេះ រាំង​ឃ្លា​ឬ​សង្កាត់​សេចក្ដី​មួយៗ​ឲ្យ​ដាច់ស្រឡះ​ដោយឡែក​
​រះ​របះតូច​, រះ​របះធំ ( និយាយថា ខណ្ឌ ក៏បាន ខណ្ឌ​របះតូច​, សរសេរ ខណ្ឌ ) ។​

​កិរិយាសព្ទ​

​វាយ​រាយ​ឲ្យ​ត្រូវ​សព្វ​អន្លើ​
​រះ​ផ្លែ​រនាត​; វាយ​រះ ។​
​រេ​បែរ​ឲ្យ​បាន​ទាំងពីរ​ខាង គឺ​ខាង​ណេះ​ផង​ខាង​ណោះ​ផង​
​ស៊ី​រះ​ទាំងពីរ​ខាង ។​
​និយាយ​រះ និយាយ​ប៉ាត​ឲ្យ​ត្រូវ​សព្វ ។ រះសន្សើម ដើរកាត់​ទី​មាន​ស្មៅ​វែង ឬ​កាត់​ព្រៃ​ដែល​កំពុង​ទទឹកជោក​ដោយ​សន្សើម ។ ព​. ប្រ​. ទៅ​ឬ​មកពី​ព្រហាម​ដោយ​ដំណើរ​រលះរលាំង​
​ចុះ​រះសន្សើម​ទៅណា​ពី​ព្រលឹម​ម្ល៉េះ ! ( ព​. សា​., ព​. ស្ន​. ) ។​

​កិរិយាវិសេសន៍​

​វាយ​រាយ​ឲ្យ​ត្រូវ​សព្វ​អន្លើ​
​រះ​ផ្លែ​រនាត​; វាយ​រះ ។​
​រេ​បែរ​ឲ្យ​បាន​ទាំងពីរ​ខាង គឺ​ខាង​ណេះ​ផង​ខាង​ណោះ​ផង​
​ស៊ី​រះ​ទាំងពីរ​ខាង ។​
​និយាយ​រះ និយាយ​ប៉ាត​ឲ្យ​ត្រូវ​សព្វ ។ រះសន្សើម ដើរកាត់​ទី​មាន​ស្មៅ​វែង ឬ​កាត់​ព្រៃ​ដែល​កំពុង​ទទឹកជោក​ដោយ​សន្សើម ។ ព​. ប្រ​. ទៅ​ឬ​មកពី​ព្រហាម​ដោយ​ដំណើរ​រលះរលាំង​
​ចុះ​រះសន្សើម​ទៅណា​ពី​ព្រលឹម​ម្ល៉េះ ! ( ព​. សា​., ព​. ស្ន​. ) ។​

​លុក​

​កិរិយាសព្ទ​

​ចូល​សំរុក​មិន​ឲ្យ​ដឹងខ្លួន​; ចូល​រុក​ទម្លាយ​; ចូល​រុករាន​
​លុកទ័ព​; លុកព្រៃ​; ចូលលុក​ក្នុងផ្ទះ ។​
​ធ្វើ​ទឹក​ឲ្យ​កម្រើក​រំជួល​, ឲ្យ​ល្អក់​
​ក្មេង​លុក​ទឹកល្អក់​អស់​! ។​
​លុកលុយ ឬ លុយ​លុក រុករាន​ទន្ទ្រាន​ចូល​, រុករាន​ចូល​សុសសព្វ​, ដើរចូល​សព្វ​អន្លើ​
​លុកលុយ​ឥត​ញញើត​; គោ​លុកលុយ​ដំណាំ ។​