ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

សាយ​

​កិរិយាសព្ទ​

​រាច​, រាយ​; ខ្ចរខ្ចាយ​, ផ្សាយ​ចេញ​
​ទឹក​ជន​សាយ​ពេញ​វាល​, ដំណឹង​សាយ ។ កិ​. វិ​. ឬ គុ​. ដែល​ខ្ចរខ្ចាយ​, ដែល​ផ្សាយ​ចេញ​; ដែល​លាន់ឮ​ចេញ​ឆ្ងាយ​; ដែល​រីក​ចេញទៅ​ខាង : ក្លិន​សាយ​; សំឡេង​សាយ​, ឮសាយ​; ត្រគាក​សាយ ។ សាយភាយ សាយ​ក្លិន​ធុំ​ភាយ ។ ព​. ប្រ​. សាយ​ដំណឹង​ឬ​កេរ្ដិ៍ឈ្មោះ​សព្វ​អន្លើ ។ សាយសុស ឬ សុសសាយ លេចឮ​ខ្ចរខ្ចាយ​សុសសព្វ​គ្រប់ទិសទី ។ ល ។​

នាមសព្ទ​

(​ស​. សាយ “​ខ្សែ​” ) សំណុំ​សរសៃសូត្រ​តូច ដែល​ចង​ត​ពី​ក្បាល​ស្លាបឯក​ភ្ជាប់​នឹង​ចុង​ដង​
​សាយឯក​, ឯក​ដាច់​សាយ ។​

​សារវ័ត្រ​

(–​រ៉ៈ​វ៉ា​ត់​)

​នាមសព្ទ​

( សំ​. ស​វ៌​ត្រ “​ក្នុង​…..​ទាំងពួង​, ក្នុង​ទី​ទាំងពួង​, សព្វ​អន្លើ​, ទួទៅ​”; បា​. សព្វ​ត្រ​, សព្វ​ត្ថ ) អ្នកត្រួតត្រា​កិច្ចការ​ទួទៅ​, អ្នកមើលការខុសត្រូវ​គ្រប់​ទី​តំបន់ ។ សម័យ​សព្វថ្ងៃ​ហៅ​ចំពោះតែ​អ្នក​ដែល​ត្រួត​ក្បួន​ហែ​ធំ​មើល​ប្រយ័ត្ន​មិន​ឲ្យ​មនុស្ស​ដើរ​ទទីសទទាស​ខុសរ​បៀ​ប ។​

​សុស​

​កិរិយាសព្ទ​

(​បា​. សុស​; សំ​. ឝុ​ឞ “​ស្ងួត​, ក្រៀម​; ជ្រប់​, សញ្ជប់សញ្ជឹង​; ក្រៀមក្រំ​; ស្រពោនស្រពាប់​; ទ្រមឹងទ្រមើយ​”) ឆេះ​ទៅជា​ផេះ​; ឆេះ​ផុយ ។ កិ​. វិ​. ឬ គុ​. ដែល​ឆេះ​ទៅជា​ផេះ​; ដែល​ឆេះ​ផុយ : ឆេះ​សុស​; កំបោរថ្ម​សុស ។​

​កិរិយាវិសេសន៍​

​សព្វ​; ដាស​, ដាស​ពាស​, ពាសពេញ ឬ​ពេញ​ពាស​; រខុញ​; សព្វ​អន្លើ​, សព្វ​សាច់​
​ដើរ​សុសដី​, ឮ​សុសសព្វ ។​
​មុខអុត​ស៊ី​សុស មុខ​មាន​ស្នាម​អុត​រខុញ​ឬ​ដាស​ពាស ។ សុ​សប​រទ (​ព​. ប្រ​.) សុស​ដូចជា​បរ​ទ​ស៊ី​គ្មាន​សល់​សាច់​, សុសសព្វ​ឥត​សល់​
​ដើរ​សុ​សប​រទ​,​ក​ណ្ឌៀ​រ​ស៊ី​សុ​សប​រទ ។​
​សុសសព្វ​, សព្វ​អន្លើ​
​ដើរ​សុសសព្វ ។​
​សុសសាច់ សព្វ​សាច់​, មិន​សល់​សាច់​: ឈឺ​សុសសាច់​, ដំបៅ​សុសសាច់ ។ សុសសាយ ឬ សាយសុស សាយ​សព្វ​អន្លើ​, លេចឮ​សព្វ​អន្លើ​
​ឮ​សុសសាយ (​ម​. ព​. សុស ១ កិ​. ផង​) ។​

​គុណសព្ទ​

​សព្វ​; ដាស​, ដាស​ពាស​, ពាសពេញ ឬ​ពេញ​ពាស​; រខុញ​; សព្វ​អន្លើ​, សព្វ​សាច់​
​ដើរ​សុសដី​, ឮ​សុសសព្វ ។​
​មុខអុត​ស៊ី​សុស មុខ​មាន​ស្នាម​អុត​រខុញ​ឬ​ដាស​ពាស ។ សុ​សប​រទ (​ព​. ប្រ​.) សុស​ដូចជា​បរ​ទ​ស៊ី​គ្មាន​សល់​សាច់​, សុសសព្វ​ឥត​សល់​
​ដើរ​សុ​សប​រទ​,​ក​ណ្ឌៀ​រ​ស៊ី​សុ​សប​រទ ។​
​សុសសព្វ​, សព្វ​អន្លើ​
​ដើរ​សុសសព្វ ។​
​សុសសាច់ សព្វ​សាច់​, មិន​សល់​សាច់​: ឈឺ​សុសសាច់​, ដំបៅ​សុសសាច់ ។ សុសសាយ ឬ សាយសុស សាយ​សព្វ​អន្លើ​, លេចឮ​សព្វ​អន្លើ​
​ឮ​សុសសាយ (​ម​. ព​. សុស ១ កិ​. ផង​) ។​

​សើច​

​កិរិយាសព្ទ​

​ហើប​បបូរមាត់​លាន់​សូរសព្ទ​តិច​ឬ​ខ្លាំង​ចេញ​រន្ថាន់​រអឹក​ទប់​មិន​ឈ្នះ ព្រោះ​មាន​ទំនង​នាំ​ឲ្យ​រីករាយ​រំជួល​ជ្រួល​ឃឹ​កៗ​ឡើង​ដោយ​ហសិតុប្បាទចិត្ត​
​សើចក្អាក សើច​ខ្លាំង​ឮសូរ​ក្អាក ។ សើចចំអក បញ្ចេញ​សំឡេង​ធ្វើជា​សើច​ឡកឡាយ​ឲ្យ​គេ ។ សើចស្ងួត ពើ​ធ្វើជា​សើច​សម្ដែង​ទឹកមុខ​ស្មើ ។ ល ។ ព​. ទ​. បុ​. ព្រឹក​សើច ល្ងាច​យំ សើច​សប្បាយ​មិនយូរប៉ុន្មាន នឹង​បាន​ប្រទះ​យំ​វិញ​ពុំខាន ( ព្រោះ​សោមនស្ស​និង​ទោមនស្ស​ជា​គូ​នឹង​គ្នា ) ។​

នាមសព្ទ​

​ឈ្មោះ​ក្រូច​មួយ​ប្រភេទ ស្លឹក​ទ្រវែង​ឆែក ស្ដួច​មួយអន្លើ ក្លិន​ហាង​ប្រហើរ ប្រើ​ធ្វើជា​គ្រឿងផ្សំ​ឲ្យ​ម្ហូប​មុខ​ខ្លះ​មាន​រស​ឆ្ងាញ់​, ផ្លែ​មាន​សំបក​ជ្រួញៗ ក្លិនប្រហើរ​ឆួល មាន​រស​ហាង ទឹក​ក្នុង​ផ្លែ​មាន​រសជូរ ប្រើ​ជា​ថ្នាំ​រម្លា​ប់រោគ​ខ្យល់ ឬ​ប្រើ​ជា​គ្រឿង​ស្ល​បាន​
​ស្លម្ជូរ​បង់​ស្លឹក​ក្រូចសើច ។​

​សេតបណ្ណ​

(​សេ​តៈ​បាន់ ឬ សែត​-​តៈ​—)

​នាមសព្ទ​

( បា​. សេត “​ស​” + បណ្ណ “​ស្លឹក​” > សេតបណ្ណ “​ស្លឹក​ស​, ឈើ​ដែលមាន​ស្លឹក​ស​”; សំ​. ស្វេត + ប​ណ៌ “​ស្លឹក​ស ) ខ្មែរ​ប្រើ​ដោយ​សន្មតិ​ជា​ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ពួក​ដើម​ពុកឆ្មា​, ស្លឹក​មាន​សណ្ឋាន​ស្រដៀង​នឹង​ស្លឹក​បំពេញរាជ្យ ប៉ុន្តែ​តូច​ជាង​ស្លឹក​បំពេញរាជ្យ មាន​ផ្កា​ល្អិតៗ​ចេញពី​ចុង​មែក ជា​ចង្កោមៗ​, កាលណា​រីក ខាងចុង​ផ្កា​មាន​ឆែក​ជា​បួន មាន​សម្បុរ​លឿង​, ឥត​ក្លិន មាន​ស្លឹក​ខ្ចីៗ​សម្បុរ​-​ស ចេញពី​ចុង​ចង្កោម​ផ្កា មាន​៣ ឬ​៤​សន្លឹក​, គេ​មើ​លពី​ចម្ងាយ​ឃើញ​ស្លឹក​ខ្លីៗ​នោះ​ដូចជា​ផ្កា​សុទ្ធសាធ​, លុះ​ចូល​ទៅជិត ទើប​គេ​ដឹងថា​ជា​ស្លឹក​ខ្ចី​; ផ្លែ​តូចៗ​មូលៗ​ស្រដៀង​នឹង​ផ្លែឈើ​ពុកឆ្មា ប៉ុន្តែ​ទ្រវែងៗ​បន្តិច​; ផ្កា​, ផ្លែ​នឹង​ស្លឹក​ខ្ចី​សម្បុរ​-​ស នោះ​មានតែ​ក្នុង​វស្សានរដូវ​ត្រង់​ខែស្រាព​ណ៍​, ច្រើន​មាន​ដោយ​អន្លើៗ នៅ​ខេត្តកំពង់ស្ពឺ​ខាង​ទិស​នីរ​តី​, នៅ​ស្រុក​កំពង់សោម ខេត្តកោះកុង​, នៅ​ស្រុក​ព្រៃនប់ ខេត្តកំពត និង​ក្នុង​ជាយក្រុង​ព្រះសីហនុ​
​សេតបណ្ណ​ជា​ឈើ​តូច​បើ​ដាំ​ក្នុង​ផើង​ក៏បាន ។​