ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ស្រប៉េក​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ស្រប៉ើក ថា : ស្រប៉េកស្រប៉ើក ឬ ស្រប៉ែកស្រប៉ើក ស្រប៉ើក​ច្រើន​អន្លើ ។​

​ស្លេះ​

​កិរិយាសព្ទ​

​ឈប់​បង្អង់​ទុក​ដោយឡែក​ឬ​ដោយ​អន្លើ​សិន​
​ត្រូវ​ស្លេះ​សេចក្តី​នេះ​ទុក​សិន ។​

​ស្អាតបាត​

កិរិយាវិសេសន៍​

​ស្អាត​សព្វ​អន្លើ​, ​ស្អាត​អស់អង្គ​, ​ស្អាត​រហូតដល់​បាតជើង​
​រូបរាង ស្អាតបាត​; ធ្វើការ​ស្អាតបាត ។​

​គុណសព្ទ​

​ស្អាត​សព្វ​អន្លើ​, ​ស្អាត​អស់អង្គ​, ​ស្អាត​រហូតដល់​បាតជើង​
​រូបរាង ស្អាតបាត​; ធ្វើការ​ស្អាតបាត ។​

​ហោ​

​កិរិយាសព្ទ​

( ស​. ហ្ច់ អ​. ថ​. ហ “​ខ្ចប់​” ) ខ្ចប់​ដោយ​ក្រដាស​ជា​កញ្ចប់​ខ្ពស់​ច្រឡោ​ឬ​ជា​រាង​បួន​ជ្រុង​
​ហោ​ស្ករ​-​ស ។​
​រុំ​សព​ឥស្សរជន​មាន​ក្សត្រិយ៍​ទ្រង់​រាជ្យ​ជាដើម​
​ហោព្រះ​បរមសព​, ហោព្រះសព​, ហោសព​(​ប្រើ​តាម​ថ្នាក់​ឥស្សរជន​) ។​

​នាមសព្ទ​

( ស​. ហ្ច់ អ​.​ថ​. ហ “​កញ្ចប់​” ) កញ្ចប់​ដែល​ខ្ចប់​ជា​រាងច្រឡោ​ឬ​ជា​រាង​បួន​ជ្រុង​
​ឈើគូស​មួយ​ហោ​, បារី​ថ្នាំខ្មែរ​មួយ​ហោ ។​
​ចំនួន​អំបោះ ២០ ដុំ ( ក្នុង​មួយ​ដុំ​១០​ប៉ោយ ក្នុង​មួយ​ប៉ោយ ៧ កម្រង ក្នុង​មួយ​កម្រង ៨០ សរសៃ​
​អំបោះ​មួយ​ហោ ។​

​គុណសព្ទ​

​ដែលមាន​សាច់​ប៉ោង​ឬ​ជ្រួញ​ខ្លះ​ដោយ​អន្លើ​មិន​រាបស្មើ ( ចំពោះតែ​វត្ថុ​មាន​សាច់​ទន់ យ៉ាងដូច​សំពត់​ឬ​ក្រដាស​ជាដើម​ដែល​ដេរ​ឬ​បត់​, ខ្ចប់​ជា​ជាន់ )
​សង្ឃាដី​ឡើងសាច់​ហោ​មួយ​ផ្ទាំង​; ដេរ​ប្រយ័ត្ន​កុំ​ឲ្យ​ហោ !

​គុណសព្ទ​

( ចិ​. ) ល្អ​; ត្រូវ​
​ធ្វើ​យ៉ាងហ្នឹង​មិន​ហោ​ទេ ! ( ព​. សា​. ) ។​

​នាមសព្ទ​

( ស​. ហ្ច អ​. ថ​. ហ៎ ) មន្ទីរ ។ ហោគ្រឿង មន្ទីរ​ទុក​គ្រឿង​ទ្រង់​សម្រាប់​ព្រះរាជា ឬ​មន្ទីរ​សម្រាប់​ព្រះរាជា​ទ្រង់​សោយ​ព្រះ​ក្រយាស្ងោយ ( ធ្វើ​ក្នុង​ព្រះបរមរាជវាំង ) ។ ហោណ័ង ឬ​ហោណាំង ( ស​. ហ្ច​ន័់​ង អ​. ថ​. ហ៎ណ័ង “​ផ្ទះ​សម្រាប់​អង្គុយលេង​ឬ​សម្រាប់​ទទួលភ្ញៀវ​” ) ផ្ទះ​តូច​ទទឹង​ពី​ខាងមុខ​ត​ភ្ជាប់​ពី​ផ្ទះ​ធំ​មក បណ្ដោយ​ប្រវែង​គ្នា​នឹង​ទទឹង​ផ្ទះ​ធំ​សម្រាប់​អង្គុយ​ឬ​ដេក​រំហើយ​សម្រាកកាយ​ឬ​សម្រាប់​ទទួលភ្ញៀវ ។ ហោត្រ័យ ឬ ហោត្រៃ ( ស​. ហ្ច “​មន្ទីរ​” +​សំ​. ត្រ​យ​ឬ​ត្រៃ “៣” ) មន្ទីរ​តម្កល់​គម្ពីរ​ព្រះ​ត្រៃបិដក​ឬ​តម្កល់​គម្ពីរ​ផ្សេងៗ​ផង​ក៏បាន​, ធម្មមន្ទីរ​( ធ្វើ​តែ​ក្នុង​ទីវ​ត្ត ) ។ ហោព្រះ មន្ទីរ​តម្កល់​សុទ្ធតែ​ព្រះ​ពុទ្ធរូប​ច្រើន​ព្រះអង្គ ( ធ្វើ​តែ​ក្នុង​ទីវ​ត្ត​និង​ក្នុង​ព្រះបរមរាជវាំង ) ។ ហោព្រះអដិ្ឋ មន្ទីរ​តម្កល់​ព្រះ​អដ្ឋិ​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ​និង​ព្រះ​អដ្ឋិ​នៃ​ក្សត្រា​ក្ស​ត្រី​ទាំងឡាយ ( ធ្វើ​ក្នុង​ព្រះបរមរាជវាំង ) ។​ល​។​

​អនាថបិណ្ឌិក​

(​អៈ​ន៉ា​ថៈ​បិ​ន​-​ឌិ​ក​)

នាមសព្ទ​

( បា​.; សំ​. —​បិណ្ឌ​ទ “​អ្នក​ឲ្យ​ដុំ​អាមិសៈ​ដល់​ពួក​ជន​អ្នក​ឥត​ទីពឹង គឺ​អ្នក​ឲ្យ​ទាន​ដល់​ពួក​ស្មូម​” ) នាម​ពិសេស​របស់​មហាសេដ្ឋី​ម្នាក់​ឈ្មោះ​សុ​ទ​ត្ត​នៅក្នុង​ក្រុង​សាវត្ថី​, ជា​អ្នក​កសាង​វត្ត​ជេតវ័ន​ឬ​ជេតពន​, ជាម​ហា​ឧបាសក​ម្នាក់​របស់​ព្រះ​សក្យមុនី​គោតម​បរមគ្រូ​, មានឈ្មោះ​ប្រាកដ​ច្រើន​អន្លើ​ក្នុង​គម្ពីរ​ពុទ្ធសាសនា​
​អនាថបិណ្ឌិក និង​នាងវិសាខា ជា​មហា​ឧបាសក មហា​ឧបាសិកា មាន​នាម​ល្បី​ក្នុង​ពុទ្ធកាល ។​