ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​អន្តេបអន្តាប​

(​អន់​-​តេ​ប​-​អន់​-​តាប​)

កិរិយាវិសេសន៍​

​ដែលមាន​ដំណើរ​លំបាក ត្រដេបត្រដាប​ដោយ​ការឆ្លង​ទឹក​ឆ្លង​ភក់​ច្រើន​ថ្នាក់​ច្រើន​អន្លើ​
​ដំណើរ​អន្តេបអន្តាប​; ខំ​ឆ្លង​ទឹក​អន្តេបអន្តាប ។​

​គុណសព្ទ​

​ដែលមាន​ដំណើរ​លំបាក ត្រដេបត្រដាប​ដោយ​ការឆ្លង​ទឹក​ឆ្លង​ភក់​ច្រើន​ថ្នាក់​ច្រើន​អន្លើ​
​ដំណើរ​អន្តេបអន្តាប​; ខំ​ឆ្លង​ទឹក​អន្តេបអន្តាប ។​

​អព្ភ​

(​អ័​ប​-​ភៈ​)

នាមសព្ទ​

( បា​. អព្ភ​; សំ​. អ​ព្ទ ឬ អ​ភ្រ ) ពពក​, ពពក​ខាប់​ឬ​ពពក​ក្រាស់​; មេឃ​; អ័ព្ទ ( ព​. កា​. ប្រើ​ជា អព្ភា ក៏បាន ។ ម​. ព​. អ័ព្ទ ទៀតផង ) ។ អព្ភមុត្ត ដែល​ផុត​ស្រឡះ​ពី​ពពក ឬ​ដែល​ស្រឡះ​ផុតពី​ពពក : ព្រះចន្ទ្រ​អព្ភមុត្ត ។ អព្ភសន្និបាត ប្រជុំ​ពពក គឺ​ពពក​ក្រាស់​ដែល​ឈរ​ច្រូង​ឬ​ពពក​ខ្មៅ​ខាប់​រកកល់​បង្អុរ​ភ្លៀង​; អ័ព្ទ​ក្រាស់​ជិត​ជា​ដុំ​ដោយ​អន្លើៗ ។ ល ។​

​អាភៀន​

​នាមសព្ទ​

​ដំណាំ​មួយ​ប្រភេទ ដើម​តូចៗ​កម្ពស់​ប្រហែល​នឹង​ដើម​ថ្នាំជក់​ឬ​ប្រហែល​នឹង​ដើម​ស្ពៃ​ដែល​ចេញ​ផ្កា​ហើយ​, ផ្លែ​មាន​ជ័រ គេ​យក​ជ័រ​នោះមក​កូរ​ឲ្យ​ខាប់​សម្រាប់​ប្រើការ​ជក់​បឺត​លេប​ផ្សែង ( នាំ​ឲ្យ​ញៀន​ជាប់ ) ឬ​ប្រើការ​ផ្សំ​ថ្នាំកែរោគ​ក៏បាន​
​នៅលើ​ខ្នងភ្នំ​ក្នុងប្រទេស​លាវ គេ​ដាំ​អាភៀន​ខ្លះ​ដោយ​អន្លើៗ ។​

អុជ​

(​អុច​)

​កិរិយាសព្ទ​

( បា​. ឧ​ជ្ជ​ល​; សំ​. ឧ​ជ្វ​ល ” ឆេះ​ទ្រលោម​; ភ្លឺ​រុងរឿង​, ភ្លឺ​សន្ធោ​, ភ្លឺ​សន្ធោសន្ធៅ “, ខ្មែរ​លុប​ជើង ជ ឬ ជើង វ និង​តួ ល ទុក​ត្រឹមតែ ឧជ ប្រើ​ជា អុជ ) ដុត​ឲ្យ​ឆេះ​មាន​អណ្ដាតភ្លើង​ឡើង​
​អុជចង្កៀង ( ធ្លាប់​សរសេរ​ជា អុច មក​យូរហើយ ប្រើ​តាម​ទម្លាប់​នោះ​ក៏បាន ) ។​
​ទោះបី ដុត​មិនមាន​អណ្ដាតភ្លើង​ក៏​ហៅ អុជ បាន​ខ្លះ​ដែរ​
​អុជបីប៉ុយ ឬ អុជបីរណ្ដៅ ដាក់​ប៉ុយទន្សែ​ជាដើម​លើ​ស្បែក ( មនុស្ស ) បី​អន្លើ​, ត្រង់​កន្លែង​ដែល​ត្រូវដាក់​ហើយ​ដុត​ឲ្យ​ឆេះ​ប៉ុយ​ទាំងបី​នោះ ដើម្បី​ឲ្យ​ជា​រោគ​សរសៃ ( តាម​ទម្លាប់​ខ្មែរ​ខ្លះ​ដែល​ធ្លាប់ប្រើ ) ។ អុជជ័រ ដុត​រណ្ដៅជ័រ​… ដើម្បី​ឲ្យ​ចេញ​ជ័រ​ថ្លា ។​
​ព​. ប្រ​. ញុះ​ឬ​ញុះញង់​ឲ្យ​ក្ដៅចិត្ត​
​អុជ​ឲ្យ​ឈ្លោះ​គ្នា ( និយាយថា ដុត ក៏បាន ) ។ នាំ​អុជ​នាំ​អាល នាំ​បណ្ដាល​ឬ​នាំ​ញុះញង់​ឲ្យ​ក្ដៅចិត្ត ( ម​. ព​. អុជអាល ផង ) ។​

​អុជៗ​

(​អុចៗ​)

គុណសព្ទ​

( ព​. ប្រ​. ) ដែលមាន​សម្បុរ​ឬ​សណ្ឋាន​រទុះៗ​ច្រើន​អន្លើ ( ដូចជា​ស្នាម​អុជ )
​ខ្មៅ​អុជៗ ( ធ្លាប់​សរសេរ​ជា អុចៗ មក​យូរហើយ ប្រើ​តាម​ទម្លាប់​នោះ​ក៏បាន ។ ម​. ព​. អុជ ផង ) ។​