ដាក់​ផែនការ​ការពារ​សន្តិសុខ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៦ ការទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​

1358
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

 

ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បើ​កិច្ចប្រជុំ​មួយ​ដោយ​ដាក់​ផែនការ​ការពារ​សន្តិសុខ​ដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ពិសេស​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ​នាពេល​ខាង​នេះ​ការទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​និង​ការរៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ ទាំង​១១​ខ្សែ​ដែល​កិច្ច​ប្រជុំបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៣០ ខែឧសភា​២០១៨​នេះ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិប​តិ​ភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលរង​រាជធានី លោក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ​ស្នងការ​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ទាំង​១២ ព្រមទាំង​មន្ទីរ​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃូ​ង ស្រេង ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ ការបើក​កិច្ចប្រជុំ​នេះ​ឡើង គឺ​ដើម្បី​ពង្រឹង​បន្ថែម​ទៅលើ​បញ្ហា កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ការផ្ទៀងផ្ទាត់​ឡើងវិញ ជុំវិញ​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅលើ​ផ្លូវធំៗ​ទាំង​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ជា​ផែនការ​ជា​អាទិភាព​នាពេល​កន្លងមកនេះ ។​

​ក្នុង​អង្គប្រជុំ​នោះដែរ​លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ ក៏បាន​រាយការណ៍​ពី​ផែនការ ក្នុង​កិច្ចការពារ​សន្តិសុខ សុ​វត្តិភាព សណ្តាប់ធ្នាប់ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្រៅពីនេះ លោក​អភិបាលខណ្ឌ​ទាំង​១២​ក៏បាន​លើក​ឡើងជា​បន្ត​បន្ទាប់ពី​សភាពការណ៍​ចោរ លួច ឆក់ ប្លន់ ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លូន​នីមួយៗ​ផងដែរ ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​ធ្វើយ៉ាងណា​ឱ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព បង្កើត​ឱ្យបាន​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ៕​

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ