​ដោយៈ​សុផល​/ភ្នំពេញ​៖​ក្រៅពី​វិស័យ​សិល្បៈ តារាចម្រៀង ឆាយ វីរៈ​យុទ្ធ បាន​ចូល រួមចំណែក​ជួយ​ក្នុង​សកម្មភាព​សង្គម​ជាច្រើន ហើយ​លោក​ក៏បាន​សហការ​ចាប់​ដៃគូ ដើម្បី​បើក​ពង្រីក​អាជីវកម្ម​ជា​បន្ដបន្ទាប់​ផងដែរ​។​កាលពីពេល​ថ្មីៗ​នេះ​ លោក​បាន​ចុះ​អនុស្សរណៈ​ចាប់​ដៃគូ​សហការ​លើ​វិស័យ​សុខាភិបាល​ជាមួយ​មន្ទីរ​ព្យាបាល កុមារ​ដំរី ដើម្បី​ពង្រឹង និង​លើកកម្ពស់​ការផ្ដល់សេវា​សុខាភិបាល ព្រមទាំង​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​កុមារ​កម្ពុជា​។​

​ជាក់ស្ដែង​ថ្មីៗ​នេះ​ទៀត លោក ឆាយ វីរៈ​យុទ្ធ ក៏បាន​សហការ​ចាប់ដៃ​គូ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ សុក្រឹត​លែ​ន ដើម្បី​បង្កើត​គម្រោង​ដី​ឡូ​តិ៍ ផ្ទះ​វីឡា សុក្រឹត​លែ​ន ឆាយ វីរៈ​យុទ្ធ សម្រាប់ធ្វើ​ការអភិវឌ្ឍ​តំបន់​លំហែកាយ​ធម្មជាតិ និង​តំបន់​អេកូ​ទេសចរណ៍​ស្ថិតនៅ​ក្នុងស្រុក ព្រៃនប់ ខេត្ដ​ព្រះសីហនុ​។​

​ក្នុង​ពិធី​សម្ពោធ​គម្រោង​ដី​ឡូ​តិ៍ ផ្ទះ​វីឡា សុក្រឹត​លែ​ន ឆាយ វីរៈ​យុទ្ធ ដែលមាន​ទំហំ​ដី​ចំនួន​២២ ហិកតា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ លោក ឆាយ វីរៈ​យុទ្ធ ជា​សហ​ស្ថាបនិក​នៃ​គម្រោង​ដី​ឡូ​តិ៍ ផ្ទះ​វីឡា សុក្រឹត​លែ​ន ឆាយ វីរៈ​យុទ្ធ បាន​គូសបញ្ជាក់ថា ការចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​សុក្រឹត​លែ​ន​លើ​វិស័យ​អចលនទ្រព្យ​នេះ​ដោយ​មើលឃើញថា​បច្ចុប្បន្ននេះ​វិស័យ​អចលន​ព្រ​ទ្យ​គឺជា​វិស័យ​ដែលមាន​សក្ដានុពល​ខ្លាំង និង​បានធ្វើឱ្យ​សហគ្រិន​មានឱកាស​អភិវឌ្ឍន៍​ខ្លួន​បាន​លឿន និង​ឆាប់រហ័ស​។​

​លោក​បាន​បន្ដថា​“​គម្រោង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នេះ​គឺជា​ផ្នែក​មួយ​ដែល​យើង​មានឱកាស​ចូលរួម​អភិវឌ្ឍន៍​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ក្នុង​តំបន់​ទេសចរណ៍ ក្នុង​ខេត្ដ​ព្រះសីហនុ និង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន រួមជាមួយ​នឹង​វិស័យ​មួយចំនួន​ផ្សេងទៀត​”​។​

​ជាមួយគ្នានេះដែរ លោក ម៉ម គឹម​លី ជា​ស្ថាបនិក អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ សុក្រឹត​លែ​ន និង​ជា​សហ​ស្ថាបនិក​គម្រោង​ដី​ឡូ​តិ៍ផ្ទះ​វីឡា សុក្រឹត​លែ​ន ឆាយ វីរៈ​យុទ្ធ​ បាន​លើកឡើងថាការសហការនិង​ចាប់​ដៃគូ​ជាមួយ​លោកឆាយ វីរៈ​យុទ្ធ​ នេះដោយ សារតែ​ពួកយើង​បាន​ពិភាក្សា​រួមគំនិត​គ្នា ដើម្បី​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​នៅ ក្នុង​ខេត្ដ​ព្រះសីហនុដែលជា​ខេត្ដ​ដែលមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​សក្ដានុពល​ផ្នែក​អចលនទ្រព្យនិង​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​។លោ ក ​បាន​បន្ថែមថា សម្រាប់​អតិថិជន​មួយចំនួន​ដែល​បាន​ទិញ​ដី​ឡូ​តិ៍​នេះ​រួចហើយ អាច​រស់នៅឬ​ប្រកប​អាជីវកម្ម​ផ្សេងៗនិង​ធ្វើការ​សាងសង់​លំនៅឋាន​បាន​ដោយ​មិនចាំ បាច់​ទាល់តែ​បង់លុយ​គ្រប់​ចំនួន​តែម្ដង​នោះទេ គឺ​គ្រាន់​កក់​លុយ​មុន ពួកគាត់​អាច​ប្រើប្រាស់​បាន​ដោយ​ស្របច្បាប់​តែម្ដង ពីព្រោះ​ក្រុមហ៊ុន​គឺជា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ស្របច្បាប់ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​មាន​ប្លង់រឹង​ពិតប្រាកដ​។​

លោក​បាន​អះអាងថា “​សម្រាប់​ទីតាំង​ដី​ឡូ​តិ៍​ក្នុង​តំបន់​នេះ គឺ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​កំពង់សោម និង​ក៏​មិន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​រាម​ផងដែរ ពោល​គឺមាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ជាពិសេស​នោះ​គឺ​ស្ថិត​នៅក្បែរ​តំបន់​ទេស ចរណ៍ កោះ​ខ្យង ដែល​តំបន់​នេះ ក៏មាន​គម្រោង​អភិវឌ្ឍន៍​ឱ្យក្លាយ​ទៅជា​តំបន់​អេកូ​ទេសចរណ៍ នាពេល​ឆាប់ៗ​ខាងមុខ​”​។​

លោក ម៉ម គឹម​លី បានឱ្យដឹង​ទៀតថា ក្នុង​គម្រោង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​២២​ហិកតា​នេះ គឺមាន​ដី​ចំនួន​១​ហិកតា សម្រាប់​សាងសង់​សាលារៀន​អន្ដរជាតិ និង​១​ហិកតា​ទៀត​សម្រាប់​រៀបចំ​កន្លែង​លំហែ​ជា​លក្ខណៈ​ធម្មជាតិ​។​ទន្ទឹមនេះ​ក្រុមហ៊ុន​ក៏បាន​កសាង​ផ្លូវ​បេតុង​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយទៀត​នៅក្នុង​តំ​នប់​នោះ​ដើម្បី​ទុក​ជូន​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​បម្រើ​ផលប្រយោជន៍​ជា​សាធារណៈ​ផងដែរ​។​

​បើតាម លោក ឆាយ វីរៈ​យុទ្ធ “​សម្រាប់​អតិថិជន​ដែល​បានមក​ទិញ​ដី​ឡូ​តិ៍​របស់​ក្រុម ហ៊ុន​ក្នុង​គម្រោង​ដី​ឡូ​តិ៍ ផ្ទះ​វីឡា សុក្រឹត​លែ​ន ឆាយ វីរៈ​យុទ្ធ គឺ​ពួកគាត់​មានឱកាស​ចំណេញ​ច្រើន ដែល​មិនចាំបាច់​ប្រើ​លុយ​សុទ្ធ​នោះទេ គឺអាច​បង់​រំលស់​ជាមួយ​ក្រុម ហ៊ុន ហើយ​សម្រាប់​អ្នក​ដែលមាន​ជីវភាព​មធ្យម ឬ​ក្រោម​មធ្យម គឺអាច​ទិញ​បង់​រំលស់​បាន ដើម្បី​ធ្វើការ​វិនិយោគ​នៅ​វិស័យ​អចលនទ្រព្យ​នេះ​គឺមាន​ភាពងាយស្រួល និង​មានឱកាស​ចំណេញ ខណៈដី​នៅ​តំបន់​នេះ អាច​ឡើងថ្លៃ​ជា​បន្ដបន្ទាប់ ពីព្រោះ​មាន​គម្រោង​ជាច្រើន​សម្រាប់ធ្វើ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​នោះ​”​។​

​សូម​ជម្រាបជូន​ថា គម្រោង​ដី​ឡូ​តិ៍ ផ្ទះ​វីឡា សុក្រឹត​លែ​ន ឆាយ វីរៈ​យុទ្ធ គឺ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ​២២ ហិកតា និង​មាន​ចំនួន ១ ០៨០ ឡូ​តិ៍ ដោយ​ក្នុង​១​ឡូ​តិ៍ មាន​ទំហំ​ក្បាលដី ៥​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ​។ គម្រោង​វិនិយោគ​នេះគឺមាន​ការកសាង​ផ្លូវ​បេតុងប្រព័ន្ធ​ទឹកស្អាត និង​ភ្លើងអគ្គិសនី​ត​ភ្ជាប់​រួចរាល់​ហើយ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង​តា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ និង​មាន​ចម្ងាយ​ពី​ទីតាំង​ព្រលាន​យន្ដហោះ រាម ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​៕Ph​