​គណបក្ស​សញ្ជាតិ​កម្ពុជា នឹងធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី​៤​មិថុនា

1241
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ គណបក្ស​សញ្ជាតិ​កម្ពុជា នឹងធ្វើ​សមាជ​វិសាមញ្ញ​របស់ខ្លួន នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ដែល​ស្ថិតនៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង (​ស្ពាន​ទី​៧) ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។

​លោក​សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ការធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សញ្ចា​តិក​ម្ពុ​ជា គឺ​ដើម្បី​ទម្រង់​ទិស និង​កំណត់​គោលនយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។

​លោក​បាន​បញ្ជាក់ថា សមាជ​វិសាមញ្ញ គឺមាន​សមាជិក សមាជិកា និង​អ្នកគាំទ្រ​មកពី​តាម​បណ្តា​រាជធានី ខេត្ត នៅក្នុង​សមាជ​វិសាមញ្ញ​ក៏​នឹង​ផ្សព្វផ្សាយ​អំពី​លេខ​រៀង គណបក្ស​សញ្ជាតិ​កម្ពុជា ចាប់បាន​លេខ​រៀង​ទី​៤ គឺជា​លេខ​ព្រហ្ម​វិហារធម៌​៤ លេខ​ព្រហ្ម​លិខិត​។ មានន័យថា ជា​លេខ​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត ដូច​បានឃើញ​ហើយ កាលពី​អាណត្តិ​មុន (​អាណត្តិ​ទី​៥) គណបក្ស​ប្រជាជន​កម្ពុជា ចាប់បាន​លេខ​រៀង​ទី​៤ ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត ។​

ឥឡូវនេះ​គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​លំដាប់​លេខ​ទី​៤ ដែលជា​លេខ​ជោគជ័យ ជា​លេខ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​ជោគជ័យ​។ ដោយ​លោក​បាន​បញ្ជាក់ថា គណបក្ស​សញ្ជាតិ​កម្ពុជា ឈ្នះ មានន័យថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នកឈ្នះ​៕S/

​គណបក្ស​សញ្ជាតិ​កម្ពុជា នឹងធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី​៤​មិថុនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ