​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ថ្មីថ្មោង​មួយ​របស់​ហូ​ឡង់​បាន​ពិសោធន៍​ដោយ​ប្រើ​ក្អែក​ដើម្បី​កម្ចាត់​កន្ទុយបារី​ចេញពី​ទីក្រុង​។ ប្រហែល​មួយ​ឆ្នាំ​ក្រោយមក ក្នុង​ឆ្នាំ ២០១៨​គម្រោង​​នេះ​ត្រូវបាន​ដកចេញ​ដោយសារតែ​ខ្វះ​ធនធាន​និង​ហេតុផល​ផ្សេងទៀត​។ បន្ទាប់មក​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ហូ​ឡង់​មួយទៀត​សម្លឹង​រក​ការដោះស្រាយ​បញ្ហា​នេះ​ប៉ុន្តែ​ពេលនេះ​នៅ​ក្នុង​តំបន់​​ជាក់លាក់​មួយ គឺ ឆ្នេរ​ខ្សាច់​។​

​តើ​អ្នកដឹង​ទេ​ថា​នេះ​ប្រាប់​យើង​ពី​អ្វី​? វា​ប្រាប់​យើង​ថា​ហូឡង់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយនឹង​កន្ទុយបារី​។ និយាយ​លេងសើច​អី ឥឡូវនេះ​ហូឡង់​រកឃើញ​ដំណោះស្រា​យ​ចំពោះ​រឿង​នេះ​ហើយ​។ ទោះយ៉ាងណា​ក៏ដោយ លើក​នេះ​គឺ​រ៉ូបូ​តត្រូវបាន​ប្រើប្រាស់​ជំនួស​សត្វ​ក្អែក​។​

BeachBot គឺជា​ម៉ាស៊ីន​សម្អាត​ឆ្នេរ​ចល័ត ដែល​អាច​មើល​កន្ទុយបារី​សូម្បី​កប់​ផ្នែក​ខ្លះ​នៅក្នុង​ខ្សាច់ ហើយ​ដក​វា​ចេញ​រួច​បោះចោល​ក្នុង​ធុង​សុវត្ថិភាព​។​

​ក្រុមហ៊ុន​នៅ​ពីក្រោយ​ម៉ាស៊ីន​ដ៏​អស្ចារ្យ​នេះ​គឺ TechTics ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​។ រ៉ូបូត BeachBot ប្រើ AI និង​ខួរក្បាល​កុំព្យូទ័រ​ដើម្បី​រើស​កន្ទុយបារី​ពីលើ​ឆ្នេរ​៕

​រ៉ូបូត BeachBot ត្រូវបាន​ប្រើ​ដើម្បី​រើស​កន្ទុយបារី​នៅ​ឆ្នេរសមុទ្រ​របស់​ហូ​ឡង់​