មាន់​ស្រែ​ដុត​ឆ្នាំង​ដែក​

2296
ចែករម្លែក
  • 17
    Shares

+​គ្រឿងផ្សំ​៖
– មាន់​ស្រែ
– ម្រេច
– ស្ករស
– អំបិល
– ម្សៅ​ស៊ុប
– ខ្ទឹមស​បំពង​
– អង្ក្រង​ឆៅ
– ប្រហុក
– គល់​ស្លឹកគ្រៃ
– ក្រូចឆ្មារ
– ម្ទេស និង​ស្លឹក​ក្រូចសើច​។​

+ វិធី​ធ្វើ​៖
– ដំបូង​ត្រូវយក​មាន់​ស្រែ ធ្វើ នឹង​លាង​ទឹក​ឲ្យ​ស្អាត​
– បន្ទាប់មក​យក​វា​ទៅ​ប្រឡាក់​ជាមួយ​គ្រឿងផ្សំ​ដូចជា អំបិល ស្ករស ម្រេច ម្សៅ​ស៊ុប ប៊ីចេង​បន្តិច និង​ខ្ទឹម ស​ចិញ្ច្រាំ ហើយ​ផ្អាប់​ទុក​ប្រមាណ​ជា​កន្លះ​ម៉ោង
– បន្ទាប់មក​យក​វា​ទៅ​ដុត​ក្នុង​ធុង​ដែក​ប្រមាណ​ជា ២០​នាទី​ឲ្យ​វា​ឆ្អិន​ល្អ
​និង​មាន​ក្លិន​ឈ្ងុយ​។​

* គន្លឹះ​សំខាន់​គួរ​ចងចាំ​គឺ​ទឹក​មាន់​ដែល​ហូរ​ចេញពី​មាន់​ដុត​ត្រូវ​លៃលក​ត្រង​ទុក​ធ្វើជា​ទឹកជ្រលក់​មាន់​។​
+​ចំពោះ​វិធី​ធ្វើ​ប្រហុក​អង្ក្រង
– គឺ​ត្រូវយក​ប្រហុក​ចិញ្ច្រាំ​ជាមួយ​គល់​ស្លឹកគ្រៃ និង​បន្ថែម​ម្ទេស​ហឹរ​បន្តិច​។
– ពេលដែល​ប្រហុក​ចិញ្ច្រាំ​ម៉ដ្ឋ ត្រូវ​លាយ​វា​ជាមួយ​ពងអង្ក្រង​ឆៅ ហើយ​ច្របាច់​ក្រូចឆ្មារ​ចូល​បន្តិច​
​សឹម​ច្របល់​ឲ្យ​ចូលជាតិ​។​
* មាន់​ដុត​នេះ​អាច​ញ៉ាំ​ជាមួយ​ប្រហុក​អង្ក្រង ផ្ទាប់​បន្លែ​អន្លក់​ត្រសក់ ការ៉ុត សណ្តែកកួរ ជីររណារ និង​ជីរ​គ្រប់មុខ​៕ ​ប្រភព​៖ ភ្នំពេញ​ប៉ុ​ស្ត៍​

ទីតាំងផ្សាយពាណិជ្ជកម្ម