​បើករថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយ​តៃកុង​លង់ទឹក​ស្លាប់​

1245
ចែករម្លែក
  • 210
    Shares

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ទំនង​ក្នុង​ល្បឿន​លឿន​បាន​ធ្លាក់​ចេញពី​ផ្លូវ​ក៏​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់ចូល​ប្រឡាយទឹក​បណ្ដាលឱ្យ​ស្លាប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​នេះ បានកើត​ឡើង​នៅ​ត​នៅតាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំងវែង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិ ។​

​សព​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ស៊ីណា​ពណ៌​ស​ពាក់​ស្លាក​លេខ​,​កំពង់ឆ្នាំង​2A-2567 បានធ្វើ​ដំណើរ​ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​។

ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ផ្លូវ​កោង​និង​ងងឹត​ផង​នោះ​ក៏បាន​ធ្លាក់​ចេញពី​ផ្លូវ​បណ្ដាលឱ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​តៃកុង​លង់ទឹក​ស្លាប់​គួរ​រន្ធត់​។​រីឯ​រថយន្ត​ធ្លាក់ចូល​ប្រឡាយទឹក​ផ្ងា​ជើង​ច្រ​ង៉ាង​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហកា​ជាមួយ​ជំនាញ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ស្នងការ​រាជធានី​ភ្នំពេញ​។​ដោយឡែក​សព​ជន​ង​គ្រោះ​សមត្ថកិច្ច​បាន​ដឹក​យកមក​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ប្រគល់ជូន​ចា​ស់ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​បើករថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយ​តៃកុង​លង់ទឹក​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម