​ដោយៈ​ក្រុមហ៊ុន​/ភ្នំពេញ​៖ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត “​ស្រា​បៀរ​ស្តោ​ត​លេខ​១” របស់​ប្រទេស​កម្ពុជា បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​កម្មវិធី “​បុគ្គល​ល្អ​ឯក​” របស់ខ្លួន កាលពី​ចុងខែ​តុលា កន្លងទៅ​។ បន្ទាប់ពី​ដំណើរការ​រយៈពេល ២​ខែ​នៃ​ការ អបអរសាទរ​ដល់​សមិទ្ធផល​ដ៏​អស្ចារ្យ​នានា​របស់​បុគ្គល​ល្អ​ឯក​ទាំង ១០​រូប ដែល​មកពី ៥​វិស័យ​ផ្សេងៗ​ពីគ្នា ដោយ​បង្ហាញ​តាមរយៈ​វីដេអូ​ភាគ​នៃ​កម្មវិធី “​បុគ្គល​ល្អ​ឯក​” ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន រួចមក អ្នកទស្សនា​បានឃើញ​ថា​លោក អ៊ួ​ន បឋម ឬ​ភាគច្រើន​ស្គាល់​ថា សាយ បានទទួល​នូវ​រង្វាន់​ជា​សាច់ប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិកសម្រាប់​ភាពល្អ​ឯក​របស់លោក​និង​ការចូលរួមចំណែក​ដ៏​ឆ្នើម​ក្នុង​ការងារ​សង្គម​។​លោក​សាយ​បាន​ក្លាយជា​តារាចម្រៀង​មួយរូប​ដែល​ទទួលបាន​ការ ចាប់​អារម្មណ៍​យ៉ាងច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ការ​ច្រៀង​ដ៏​មាន​ទឹកដម​របស់លោក​ក្នុង​វគ្គ​បិទ​បញ្ចប់​នៃ​កម្មវិធី​។​

​លោក សាយ បាន​បញ្ចេញ​ចំណាប់អារម្មណ៍​ថា​៖“​ខ្ញុំបាទ​ពិតជា​មាន​សេចក្តី​សោមន​ស្ស​​រីករាយនិង​ថ្លែង​អំណ​គុណ​ជាខ្លាំង​ចំពោះ​ឱកាស​នេះ​។​ខ្ញុំបាទ​ពិតជា​រីករាយ​ជាមួ​យ​នឹង​កម្មវិធី​នេះ​ជាខ្លាំង​។ នេះ​ជា​ឱកាស​ដ៏ ប្រសើរ​មួយ​របស់​អ្នកគាំទ្រ ដើម្បី​ជួប និង​ស្ដាប់​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំងអស់ ក្នុងការ​ជំនះ​រាល់​ឧបសគ្គ​ដ៏​លំបាក​នៅក្នុង​ជីវិត និង​តស៊ូ​ដើម្បី​ភាពជោគជ័យ​របស់ខ្លួន​។ ខ្ញុំបាទ​សង្ឃឹមថា រឿងរ៉ាវ​ដែល​ជំនះ​រាល់​ឧបសគ្គ​លំបាក របស់​យើង​ទាំងអស់នេះនឹង​ជួយ​ជម្រុញ​ទឹកចិត្ត​ដល់​យុវ​ជន​ជំនាន់​ក្រោយ​ឲ្យ​ជឿជាក់​លើ​ខ្លួនឯងហើយ​ខិតខំ​ចូលរួម​កសាង​ប្រទេស​កម្ពុជា​ជាមួយ​​យើងទាំងអស់គ្នា​។​”

​មិន​ត្រឹមតែ​លោក សាយ ប៉ុណ្ណោះ​ទេ បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំងអស់​រួមមាន​៖ អ្នកនាង ឆន ឌី​ណា វិចិត្រករ និង​ជាងចម្លាក់​ដ៏​ឆ្នើម​, លោក Peap Tarr វិចិត្រករ​គំនូរ​តាមផ្លូវ កូនកាត់​កម្ពុជានិង​ញ៉ូ​វ​ស្សេ​លែ​ន​,​កញ្ញា ថូ​ង ធីតា សហគ្រិន​ស្រែអំបិល​វ័យក្មេង​,​លោក សុខ សុភមង្គល នាយក​ប្រតិ​ប​ត្ដិ នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​វេ​ប​សាយ និង ​កម្មវិធី​ទូរស័ព្ទ​,​Chef Nak មេ​ចុងភៅ​ស្ដ្រី​កម្ពុជា​ដំបូង​គេ​,Chef Nara មេ​ចុងភៅ​ដ៏​ជំនាញ​,​លោក ឌី​ណា សីហ៍​រាម អ្នកបង្កើត​មាតិកាstreamingហ្គេម​ដ៏​ល្បី​,​លោកRavenBlaze អ្នកត្រួស​ត្រា​យ​វិស័យ vlogger,​លោក P-Sand តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​ផលិតករ​ចម្រៀង original song កម្ពុជា​ដ៏​មាន​ទេពកោសល្យ​។​

​វីដេអូ​ខ្លីៗ​អំពី​បុគ្គល​ល្អ​ឯក​ម្នាក់ៗ​ទាំង ១០​រូប ត្រូវបាន​ចាក់ផ្សាយ ចងក្រង​ពី​វិធីសាស្ដ្រ​ដែល​ពួកគេ​យកឈ្នះ​នូវ​រាល់ឧបសគ្គ​នានាដើម្បី​សម្រេចបាន​ភាពជោគជ័យ​ក្នុង​អាជី​ព​​ដែល​ពួកគេ​បានជ្រើសរើស​សម្រាប់​ជីវិត​របស់ខ្លួន​។កម្មវិធី “​បុគ្គល​ល្អ​ឯក​” រដូវ​កាល​ដំបូង ពិតជា​មាន​កិ​ត្ដិ​យស​ដែល​ទទួលបាន​ការកោតសរសើ​រ និង​ចូលរួម​ពី​សំណាក់​គណៈ​មេ ប្រយោគ​ដ៏​មានកេរ្ដិ៍ឈ្មោះ​ល្បី រួមមាន​ព្រះអង្គម្ចាស់ តេ​សូ ស៊ីសុវត្ថិ​, លោក ហ៊ុន ចាន់​សាន ស្ថាបនិក និង​ជានា​យក​ស្ថាបត្យករ​ក្រុមហ៊ុន Re-Edge Architecture + Design និង​លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Media, អ្នក​ស្រី តូច បុប្ផា នាយក​ផ្នែក​កម្មវិធី នៃ​ប៉ុស្ដិ៍​ទូរទស្សន៍ ភី​អិន​អិន និង​លោក Daniel Marchette នាយក​គ្រប់គ្រង​ទូទៅ នៃ​កាសែត Globe Media Asia ។ បន្ទាប់ពី ការ​ពិភាក្សាគ្នា​មួយរយៈ​រួចមក គណៈមេប្រយោគ​របស់​យើង​បានបញ្ចប់​ការពិចារណា​របស់ខ្លួន និង​បានប្រកាស លោក សាយ ជា​អ្នកឈ្នះ​នៅក្នុង​កម្មវិធី​តែម្ដង​។​

​លោក សាយ បាន​ចែករំលែក​ថា​៖ លោក​នឹង​យកប្រាក់​រង្វាន់​នេះ​ចូលរួម​ក្នុង​កម្មវិធី “Run with Sai – Virtual Run 2021” របស់លោក ដែល​ជួយ​រៃអង្គាស​ថវិកា​សម្រាប់​អង្គភាព​សប្បុរសធម៌​ក្នុងស្រុក​។​

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត ជា​ម៉ាក​សញ្ញា​ដែល​ចាក់ឫស​យ៉ាងជ្រៅ ក្នុងប្រទេស​កម្ពុជា​។ ក្នុង​គ្រា​ដ៏​លំបាក​នេះ យើង​ចង់​បន្ដ​លើក​ទឹក​ចិត្ត​យុវជន​កម្ពុជា​ឲ្យ​រក្សា​គោលជំហរ និង​បន្ដដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​ពួកគេ​រួមទាំង​ក្លាយជា​បុគ្គល​ល្អ​ឯក​ផងដែរ​។​ដូច្នេះ​គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​បង្ហាញ​នូវ​រឿងរ៉ាវ​ល្អៗ​របស់​បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំង ១០​រូប​នោះទេ​។​”

​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី “​បុគ្គល​ល្អ​ឯក​” របស់​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត ឬ​ទស្សនា​វីដេអូ​ខ្លី​ផ្សេងៗ និង​វីដេអូ​ទាំង ៨​វគ្គ សូម​ចូលទៅ​កាន់​៖
ABC’s website: https://abcbeerkh.com
ABC’s Facebook Page: www.facebook.com/ABC.ExtraStoutCambodia
ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/
ABC’s Youtube Channel: https://www.youtube.com/c/ABCBeerCambodia