ដោយៈសុផល/ភ្នំពេញៈនៅរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១នេះនៅវិមានឯករាជ្យរាជធានីភ្នំពេញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាអមដំណើរដោយ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាសម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្មន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន អញ្ជើញជាអធិបតីក្នុងព្រះរាជពិធីពន្លត់ ភ្លើងទៀនជ័យនៃទិវាបុណ្យឯករាជ្យ ជាតិលើកទី៦៨ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) ។

ក្នុងព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ៕សរន