ដោយ​: ជា សីហ​:/​ភ្នំពេញ​: តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​១៤ ដែលមាន​ទិន​រាប់សិប​លាន​ដុល្លារ​។

១- R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ចំនួន ២១​លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៤១​កន្លែង​។​

២- EM AUTOMOBILE CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿងចក្រ រថយន្ត​សណ្តោង និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤៨ ភូមិ​ឈូក ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង មាន​ទុនវិនិយោគ​ចំនួន ១៦,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥១៥​កន្លែង​។​

៣-SCHNEITEC WESTERN CO., LTD: គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន អគ្គិសនី ៥០០​គីឡូវ៉ុល ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ មាន​ទុនវិនិយោគ​ប្រមាណ ១១១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៧​កន្លែង​។​

៤-SCHNEITEC NORTHERN CO., LTD: គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន អគ្គិសនី ៥០០​គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ មាន​ទុនវិនិយោគ ប្រមាណ ៣៣០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤០​កន្លែង​។​

៥-SMART TEX GARMENT (CAMBODIA) CO.,LTD: គម្រោង​បង្កើត​រោងចក្រ កាត់ដេរ សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៦,៤​លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៣៨០​កន្លែង​។​

៦-REMONDA (CAMBODIA) APPAREL CO., LTD:​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨០៣​កន្លែង​។​

៧-CATHAYA INDUSTRY (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤៤ ភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៥,៥​លាន ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦៤៧​កន្លែង​។​

៨-HENGWIN (CAMBODIA) GARMENT CO., LTD:​គម្រោង​បង្កើត​រោងចក្រ កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៥,៤​លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦៤៨​កន្លែង​។​

៩-JW ZHONGRUN (CAMBODIA) GARMENT CO., LTD: គម្រោង​បង្កើត​រោងចក្រ កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦៤៨​កន្លែង​។​

១០-WTX LEADING FASHION CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្បាលដី​លេខ​០៩៩៤ ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​មាន​ទុន វិនិយោគ​ប្រមាណ ៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៦១​កន្លែង​។​

១១-CLOTHO (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០១៨​កន្លែង​។​

១២-HUN TY REAL ESTATE CO., LTD: គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ និង​ផលិត​សម្ភារៈ​វេច​ខ្ចប់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ១៧,២​លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣០​កន្លែង​។​

១៣-KULARA WATER CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត ការងារ​បាន​ចំនួន ១០៧​កន្លែង​។​

១៤-SUN PLEASURE (CAMBODIA) CO., LTD:​គម្រោង​បង្កើត​រោងចក្រ​ផលិត​ពោង ខ្យល់​គ្រប់​ប្រភេទ ទូក​កា​យ៉ាក់ និង​សម្ភារៈ​បរិក្ខា​ពាក់ព័ន្ធ​នឹង​ពោង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៩​លាន​ដុល្លារ​អាមេរិក​និង​អាចបង្កើត​ការងារ បាន​ចំនួន ៦៤០​កន្លែង​៕​/PC