​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​ដែល​ចូលចិត្ត​អាវុធ​យោធា​ពិតជា​ដឹង​ច្បាស់​ណាស់​ថា​អ្វី​ជា​កាំភ្លើង​ស៊ី​ព​និង​អ្វី​ជា​ជើង​ទម្រ​បាញ់​គ្រាប់បែកដៃ​។ ប៉ុន្តែ​ត​អ្នក​ធ្លាប់​ស្គាល់​អាវុធ​ដែល​អាច​ប្រើ​មុខងារ​ទាំង​​ពីរ​នេះ​ចូល​គ្នា​ដែរ​ទេ​? ត្រឹមត្រូវ​ហើយ នោះ​គឺ​គេ​ហៅថា​កាំភ្លើង​ស៊ី​ព​បាញ់​គ្រាប់បែកដៃ​។​

​ខណៈ​អត្ថបទ​លើ​វិគី​ភេ​ឌាព​ណ៌​នា​កាំភ្លើង​ស៊ី​ព Norinco LG5/QLU-11 ជា “​ជើង​ទម្រ​បាញ់​គ្រាប់បែកដៃ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​” វា​តាម​ពិត​ជា​កាំភ្លើង​ស៊ី​ព​បាញ់​គ្រាប់បែកដៃ​។​ពីព្រោះ​វា​ជា​​កាំភ្លើង​ស៊ី​ព ដែល​អាច​បាញ់​គ្រាប់បែកដៃ​បាន​ឆ្ងាយ​និង​បាញ់​ចំៗ​គោលដៅ​។​

​វា​មាន​រូបរាង​ជា​កាំភ្លើង​ស៊ី​ព ប៉ុន្តែ​ជំនួស​ឱ្យ​គ្រាប់កាំភ្លើង​ធម្មតា វា​អាច​បញ្ជូន​គ្រាប់បែក​ហោះ​ក្នុង​ល្បឿន​រហូតដល់ ២៤០ ម៉ែត្រ​ក្នុង​មួយ​វិនាទី​។​

​មើល​មួយ​ភ្លែត វា​គឺ​ដូច​កាំភ្លើង​ស៊ី​ព​ធម្មតា​ដែរ​។ លើកលែង​តែ​មួយ​ករណី គឺ​វា​មាន​អង្កត់ផ្ចិត​កាណុង​ធំ​ជាង​។​

​កាំភ្លើង​ស៊ី​ព Norinco LG5/QLU-11 គឺ​ជា​ផលិតផល​របស់​ក្រុមហ៊ុន China Ordnance Industries Group Corporation Limited ។ កាំភ្លើង​នេះ​ត្រូវបាន​ដាក់​ឱ្យ​ប្រើ​ជាមួយ​កងទ័ព​រំដោះប្រជាជន (PLA) ចាប់តាំងពី​ឆ្នាំ ២០១១​។​

​កាំភ្លើង​នេះ​គឺ​មាន​ទម្ងន់ ១២,៩ គីឡូក្រាម ហើយ​បើ​បូក​ទាំង​ជើង​ទម្រ​ទៀត​គឺ​សរុប ២៣ គីឡូក្រាម​។ វា​មាន​ប្រវែង ៤៨,២ អ៊ី​ញ ស្រដៀង​នឹង​ប្រវែង​របស់​កាំភ្លើង Barrett M82 ដែរ​។​

​វា​អាច​បាញ់​ជាមួយ​គ្រាប់បែកដៃ​ទំហំ ៤០ x ៥៣ mm ជាច្រើន​ប្រភេទ រួម​ទាំង​គ្រាប់បែក HEDP ។​

​កាំភ្លើង Norinco LG5/QLU-11 Grenade Sniper Rifle មាន​រយៈ​ចម្ងាយ​ប្រសិទ្ធភាព ៨០០ ម៉ែត្រ​។ កាំភ្លើង​ស៊ី​ព​ធ្ងន់​ជាង​នេះ គឺ​អាច​បាញ់​បាន ២.៥០០ ម៉ែត្រ​។​

​លក្ខណៈ​ពិសេស​មួយចំនួន​របស់​កាំភ្លើង LG5/QLU-11 គឺ​វា​អាច​ប្រើ​បាន​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ការបាញ់​ជាមួយនឹង​ឧបករណ៍​ចាប់​សញ្ញា​ឡាស៊ែរ​សម្រាប់​ការបាញ់​ច្បាស់ៗ​ចំ​គោលដៅ សមត្ថភាព​ថត​រូបភាព​កម្ដៅ (​ឃើញ​ពេល​យប់​) និង​កុំព្យូទ័រ​បាលី​ស្ទីក (​សម្រាប់​សមត្ថភាព​បាញ់​ខ្ទប់​នឹង​សម្ពាធ​ខ្យល់​ខ្លាំង​)៕

​កាំភ្លើង​ស៊ី​ព Norinco LG5/QLU-11 គឺ​ជា​ផលិតផល​របស់​ក្រុមហ៊ុន China Ordnance Industries Group Corporation Limited