ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កញ្ជ្រោកបោកបាច​

​កិរិយាសព្ទ​

​និយាយ​ខ្លាំង ៗ ដូច​គេ​កញ្ជ្រោក​ទឹក ដូច​គេ​បោក ដូច​គេ​បាចសាច​ទឹក​
​ស្រាប់តែ​គាត់​មក​កញ្ជ្រោកបោកបាច​ឲ្យ​ឯង​ភ្ញាក់ស្មារតី ។​

ក្រមាច​

​គុណសព្ទ​

​ធំ​កំពាង​, ក្រអាញ​
​មុខក្រមាច​, រាង​ក្រមាចៗ ( ក្រមាច​ម៉ាច ) ។​

​ក្រមាច់​

​គុណសព្ទ​

​ដែល​ចេះ​កំប្លែង ដោយ​វាចា ឬ ដោយ​អវយវៈ មាន​ញាក់មុខ​ញាក់​មាត់​ជាដើម គួរ​ឲ្យ​សើច​
​មនុស្ស​ក្រមាច់ ។​

​ក្រឡាច់​

​កិរិយាវិសេសន៍​

​ដែល​មិន​នឹង មិន​ជាប់ រអិល​ចុះ រអិល​ឡើង ក្នុង​កិរិយា​អង្គុយ ឬ ជិះ​
​អង្គុយ​ក្រឡាច់​, ជិះ​ក្រឡាច់​, ទូក​ក្រឡាច់​, ចង្កូត​ក្រឡាច់ ។​

គុណសព្ទ​

​ដែល​មិន​នឹង មិន​ជាប់ រអិល​ចុះ រអិល​ឡើង ក្នុង​កិរិយា​អង្គុយ ឬ ជិះ​
​អង្គុយ​ក្រឡាច់​, ជិះ​ក្រឡាច់​, ទូក​ក្រឡាច់​, ចង្កូត​ក្រឡាច់ ។​

​គន្ថរចនាចារ្យ​

(—​ចា​)

​នាមសព្ទ​

(​បា​. សំ​.; សំ​. គ្រ​ន្ថ + រ​ច​ន + អាចា​យ៌​; បា​. គ​ន្ថ + រ​ច​ន + អាចរិយ​) អាចារ្យ​អ្នក​តែង​គម្ពីរ​ក្បួនច្បាប់​
​គម្ពីរ​នេះ​ជា​ស្នាដៃ​នៃ​ព្រះ​គន្ថរចនាចារ្យ​ក្នុង​ពុទ្ធ​សតវត្សរ៍​ទី ១១ ។​