​ដោយៈ health.com.kh
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​៣​ប្រភេទ​ដែល​អ្នក​មិនគួរ​ញ៉ាំ ព្រោះ​អាច​បំផ្លាញ​ថ្លើម​អ្នក​យ៉ាង​ងាយ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ក្នុង​រដូវក្តៅ​នេះ មានគ្រួសារ​ភាគច្រើន​អាច​នឹង​ទិញ​ការ៉េម​ទុក​ក្នុងផ្ទះ ដើម្បី​ញ៉ាំ​បំបាត់​ក្តៅ​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា នៅពេលដែល​អ្នក​ញ៉ាំ​កាន់តែច្រើន ថ្លើម​អ្នកនឹង​កាន់តែ​ឆាប់​មាន​បញ្ហា ព្រោះ​ការ៉េម​គឺ​ត្រជាក់​ខ្លាំង​។ ពេលដែល​អ្នក​ពិសារ​ច្រើន នឹងធ្វើ​ឲ្យ​ថ្លើម​អ្នក​រង​សម្ពាធ​ជាខ្លាំង ហើយ​ចុងក្រោយ​នឹង​ងាយ​ខូច​ខ្លាំងណាស់​។​

​ចំពោះ​អ្នក​ដែល​ថ្លើម​មិនល្អ ក្រោយ​ពេលដែល​ញ៉ាំ​អំពៅ​រួច នឹងធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ខ្លាញ់​រុំ​ថ្លើម ព្រោះ​ក្នុង​អំពៅ​មាន​ផ្ទុក​ស្ករ​ខ្ពស់​។ ក្រោយ​ពេលដែល​សារធាតុ​ស្ករ​នោះ​ចូលក្នុង​រាងកាយ នឹង​បំ​លែង​ជា​ខ្លាញ់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លាញ់​ទាំងនោះ​អាច​រុំ​ថ្លើម​បាន​យ៉ាង​ងាយ​។​

​តែ​ទឹកដោះគោ​ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​ក្រោយ​ពេលដែល​រាងកាយ​អ្នក​ស្រូប​ចូល​រួច នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នក ថែមទាំង​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ថ្លើម​ទៀតផង​។ ដូចនេះ អាហារ​៣​នេះ អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ថ្លើម​អ្នក​កើតមាន​បញ្ហា​៕​