​ដោយៈ health.com.kh
​សត្វល្អិត ដូច ជា ឃ្មុំ ស្រាំង គឺ សុទ្ធតែ ជា ពពួកសត្វ ដែល មាន ពិស ហើយ ប្រសិនបើ វា ទិច អ្នក នឹង ចាក់ ទ្រនិច ដោត ជាប់ នឹង ស្បែក នោះ អ្នក ត្រូវ តែ ប្រញាប់ ដក វា ចេញ ។​

​បើ អ្នក ណា ត្រូវ សត្វល្អិត ទិច ត្រង់ បរិវេណ ក ឬ រាង កាយ មាន ប្រតិកម្ម ខ្លាំង ជា ធម្មតា នឹង ឃើញ ថា ក ហើម យ៉ាង ឆាប់រ ហ័យ ហើយ អាច ណែន ស្ទះផ្លូវ ដក ហើម ហើយ ដកដង្ហើម មិន ចេញ នោះ អ្នក គួរ ឲ្យ ជន រង គ្រោះ ផឹកទឹក ត្រជាក់ ទឹកកក និង ប្រញាប់ បញ្ជូន ជន រង គ្រោះ ទៅ កាន់ មន្ទី ពេទ្យ អោយ បានជា បន្ទាន់ ។​


​វិធី សង្គ្រោះ​
១- បើ នៅ មាន ទ្រនិច ដោត ជាប់ ក្នុង ស្បែក ត្រូវ ប្រើ ដ ង្គៀ ប ចាប់ដក វា ចេញ ។ មាត់ ដ ង្គៀ ប ត្រូវ ចាប់ ទ្រនិច ឱ្យ កៀក នឹង ស្បែក បំផុត ហើយ ទាញ ចេញ កុំ កៀប ឱ្យ ត្រូវ ថង់ ដែល នៅ ខាងលើ ទ្រនិច ព្រោះ នឹង អាច ធ្វើ ឱ្យ ពិស ក្នុង ថង់ ជ្រាប ចូល ក្នុង ខ្លួន ជន រង គ្រោះ ច្រើន ឡើង ។​
២- ស្អំ ទឹកកក ដើម្បី បន្ថយ ការ ឈឺចាប់ និង អាការ ហើម ។​
៣- ឱ្យ ផ្នែក ដែល ត្រូវ ទិច បាន សម្រាក ៕​