​ដោយៈ health.com.kh
​ប្រូ តូ ស ( Fructose ) គឺជា ប្រភេទ នៃ ស្ករ មួយ ប្រភេទ ដែល មាន វត្តមាន នៅ ក្នុង ផ្លែ ឈើ ដែល មាន ឥទ្ធិពល ជា អវិជ្ជមាន ចំពោះ អ្នកជំងឺ ទឹកនោមផ្អែម និង បុគ្គល ទាំងឡាយ ណា ដែល លើស ទម្ងន់ ។​

​ប៉ុន្តែ អ្នក នៅ តែ អាច នឹង រីករាយ ជាមួយនឹង ផ្លែ ឈើ តាម រដូវ កាល មាន ដូច ជា ស្វាយ និង ទំពាំងបាយជូរ ប្រសិនបើ អ្នក បាន ទទួលទាន វា ក្នុង បរិមាណ មួយ សមរម្យ ។ ក្រុម វេជ្ជបណ្ឌិត បាន ធ្វើការ ជម្រុញ អោយ អ្នកជំងឺ ទឹកនោមផ្អែម ធ្វើការ បរិភោគ ផ្លែ ឈើ ពិសេស ៗ មួយ ចំនួន ដែល ពួក វា មិន ត្រឹមតែ ផ្តល់ អត្ថប្រយោជន៍ ចំពោះ រាង កាយ ប៉ុណ្ណោះ ទេ ប៉ុន្តែ វា ក៏ បាន ជួយ ក្នុង ការ គ្រប់គ្រង នូវ កម្រិត អាំង ស៊ុ យ លី ន បាន ផង ដែរ ។ ខាងក្រោម នេះ គឺជា ប្រភេទ ផ្លែ ឈើ ដែល ល្អ បំផុត សម្រាប់ អ្នកជំងឺ ទឹកនោមផ្អែម យក ទៅ ទទួលទាន ៖

១. ផ្លែក្រូច ពណ៌ ក្រហម​
​ផ្លែក្រូច ពណ៌ ក្រហម គឺ មាន រសជាតិ ផ្អែម និង រៀង ជូរ បន្តិច ៗ ។ ផ្លែក្រូច ប្រភេទ នេះ គឺជា ជម្រើស នៃ ផ្លែ ឈើ ដែល ផ្តល់ សុខភាព ដ៏ ល្អ បំផុត សម្រាប់ អ្នកជំងឺ ទឹក នោម ផ្អែម ។ វា ត្រូវ បាន គេ ណែ នាំ អោយ ធ្វើការ ទទួល ចំនួន ពាក់កណ្តាល ផ្លែ ក្នុង មួយ ថ្ងៃ ។​

២. ផ្លឺ បឺ រី ( Cranberries, Raspberries, Blueberries)
​ផ្លែ បឺ រី គឺ មាន សមាសធាតុ ប្រឆាំង នឹង ប្រតិកម្ម អុកស៊ីត បាន យ៉ាង ពិសេស ។ ក្រៅពី នេះ វា ក៏ បាន ផ្តល់ ផង ដែរ នូវ សារជាតិ ស សៃ , មិនសូវ មាន ជាតិ កាបូ អ៊ី ដ្រា ត និង សម្បូរ ទៅ ដោយសារ ជាតិ វីតាមីន ផ្សេង ៗ ទៀត ។​

៣. ផ្លែ ត្រសក់ស្រូវ​
​ផ្លែ ត្រសក់ស្រូវ ជា ច្រើន ប្រភេទ គឺ សម្បូរ ទៅ ដោយ សារជាតិ វីតាមីន B និង C ហើយ រួម ផង ដែរ នូវ សារជាតិ beta- carotene, ប៉ូ តា ស្យូ ម និង lycopene ។ ផ្លែ ត្រសក់ស្រូវ មួយ ជំនិត នឹង អាច ផ្តល់ អោយ អ្នក នូវ វីតាមីន ដែល អ្នក ត្រូវការ ។​

៤. ផ្លែ ឈើ រី​
​ឈើ រី គឺ មាន ផ្ទុក នូវ សមាសធាតុ ប្រឆាំង នឹង ប្រតិកម្ម អុកស៊ីត និង មាន កម្រិត កាបូ អ៊ី ដ្រា ត និង គ្លី សេ មី ទាប ។ អ្វី ដែល អ្នក ត្រូវការ សម្រាប់ អ្នកជំងឺ ទឹកនោមផ្អែម នោះ គឺ ផ្លែ ឈើ រី ចំនួន ១២ ផ្លែ ក្នុង មួយ ថ្ងៃ ។​

៥. ផ្លែ ប៉ោម​
​នៅ ពេល ដែល អ្នក ទទួលទាន ផ្លែ ប៉ោម សូមអ្នក កុំ ចិត សម្បក វា ចេញ ពីព្រោះ ថា សម្បក របស់ វា គឺ សម្បូរ ទៅ ដោយ សមាសធាតុ ប្រឆាំង នឹង ប្រតិកម្ម អុកស៊ីត ។ ក្រៅពី នេះ ទៀត ផ្លែ ប៉ោម គឺជា ប្រភព ដ៏ ល្អ នៃ សារជាតិ ស សៃ និង វីតាមីន C ។​

៦. ផ្លែ គី វី​
​ផ្លែ ឈើ មួយ ប្រភេទ នេះ គឺ ឃ្លាំង ស្តុក ទុក នៃ សារជាតិ ប៉ូ តា ស្យូ ម , ជាតិ ស សៃ និង វីតាមីន C ។ វា ក៏ មាន ផ្ទុក ផង ដែរ នូវ ជាតិ កាបូ អ៊ី ដ្រា ត ទាប ដែល វា ជា ការ ចាំបាច់ មួយ សម្រាប់ អ្នកជំងឺ ទឹកនោមផ្អែម ។ ការ ទទួលទាន ផ្លែ គី វី មួយ ផ្លែ គឺ អាច នឹង លៃ តម្រូវ សុខភាព របស់ អ្នក អោយ បាន ល្អ ។​

៧. ផ្លែ ព័រ​
​ដោយសារ តែ វា មាន ផ្ទុក ទៅ ដោយ ប៉ូ តា ស្យូ ម , សារជាតិ ស សៃ និង មាន កាបូ អ៊ី ដ្រា ត ក្នុង កម្រិត ទាប ផ្លែ ព័រ គួរ ត្រូវ បានជា ផ្នែក មួយ នៅ ក្នុង របប អាហារ សម្រាប់ អ្នកជំងឺ ទឹកនោមផ្អែម ។​

៨. ផ្លែក្រូច​
​ផ្លែក្រូច គឺ ត្រូវ បាន គេ ស្គាល់ យ៉ាង ច្បាស់ ដោយសារ តែ អត្ថប្រយោជន៍ នៃ ការ ស្តុក របស់ វីតាមីន C ។ ពួក វា ក៏ មាន កម្រិត កាបូ អ៊ី ដ្រា ត ទាប ន ង មាន ផ្ទុក ផង ដែរ នូវ ប៉ូ តា ស្យូ ម ៕​