​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រាចិន​

(—​ចិន​)

​គុណសព្ទ​

( សំ​. ប្រាចីន​; បា​. បា​ចី​ន ) ខាងកើត​; ទិសខាងកើត​; ច្រើន​និយាយថា ប្រាចិនទិស ឬ បា​ចិន​ទិស ( ទិសខាងកើត ) ។​

​នាមសព្ទ​

( សំ​. ប្រាចីន​; បា​. បា​ចី​ន ) ខាងកើត​; ទិសខាងកើត​; ច្រើន​និយាយថា ប្រាចិនទិស ឬ បា​ចិន​ទិស ( ទិសខាងកើត ) ។​

ប្រាចីន​

​គុណសព្ទ​

( ម​. ព​. ប្រាចិន ) ។​

​នាមសព្ទ​

( ម​. ព​. ប្រាចិន ) ។​

​ប្រាច់​

ឧទានសព្ទ​

​ឮសូរ​ដោយ​ផ្ទុះ​ខ្លាញ់​ដែល​កំពុង​ចម្រាញ់​ជាដើម ។​

​ប្រាច់ៗ​

​ឧទានសព្ទ​

( ម​. ព​. ប្រាច់ ) ។​

​ព្រាច​

​កិរិយាសព្ទ​

​សាច​រាច​ទៅ​, ចាប់​បាច​រាច​ទៅ​
​ព្រាច​គ្រាប់ពោត​, ព្រាចអង្កាម ។​