​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

ភេរី​

នាមសព្ទ​

( សំ​. ភេ​រិ ឬ ភេរី​; បា​. ភេ​រិ ) ស្គរធំ​
​ទួង​ភេរី ( វាយស្គរធំ ) ។​
​ភេរីចរណ៍ ( –​ច ) ន​. ( បា​. ភេ​រិច​រណ​; សំ​. ភេ​រិ​– ឬ ភេរី​– ) ការ​ត្រាច់​តាមផ្លូវ​វាយស្គរធំ​ចែក​សំបុត្រ ឬ​ប្រកាស​ដំណឹង​អ្វីមួយ​ឲ្យ​ដឹង​ទួទៅ​
​ធ្វើ​ភេរីចរណ៍ ។​
​ភេរីសញ្ញា សញ្ញា​ដោយ​ស្គរ​
​ស្ដាប់​ភេរីសញ្ញា​, សន្មតគ្នា​ដោយ​ភេរីសញ្ញា ។ ភេរីសព្ទ សូរ​, សំឡេង​ស្គរ ។​

​មរ​

(​ម​)

​កិរិយាសព្ទ​

( បា​. ; សំ​. ម​រ៑​, ម្រ​, ម្ឫ ) ស្លាប់ ( សម្រាប់​ប្រើ​ចំពោះតែ​ក្នុង​កាព្យ​ដែល​កវី​ត្រូវ​ការប្រើ​ខ្លះ កុំ​ឲ្យ​ខ្វះ​ដូចជា )
​ព្រឹក​មិញ​គាត់​ត្រាច់ចរ ល្ងាច​គាត់​មរ​ឥត​ដឹងខ្លួន នេះ​គឺ​ការ​គាប់​ជួន នាំ​ឲ្យ​ខ្លួន​មាន​គ្រោះកាច ។​

នាមសព្ទ​

​ភក់​ដែល​កើត​អំពី​ទឹក​ត្រាំ​ដើម​ត្រុំ ព្រមទាំង​ស្លឹក​ត្រុំ​ស្រស់​ផង​ឲ្យ​រលួយ​ហើយ​កូរ​ឲ្យ​ខះក​កមាន​សម្បុរ​ខ្មៅ​ខៀវ​ទៅជា​ធ្លះ​សម្រាប់​ប្រើ​ជា​គ្រឿង​ជ្រលក់​
​គាត់​ភ័យ​ស្លុត​ឡើង​មុខ​ខ្មៅ​ប៉ែ​ដូច​ជាមរ ។ ( ម​. ព​. ធ្លះ ទៀតផង ) ។​

មល្ល​

(​ម៉​ល់​-​លៈ ឬ ម័ល​)

​គុណសព្ទ​

( សំ​. បា​. ) ដែល​មាំទាំ​, រឹងប៉ឹង ។​

​នាមសព្ទ​

​អ្នក​ចំបាប់ ។ ឈ្មោះ​ជាតិ​មនុស្ស​ពួក​មួយ​ក្នុង​មជ្ឈិមប្រទេស​ជាន់​ពុទ្ធកាល ។ មល្លយុទ្ធ ( ម៉​ល់​-​លៈ​យុ​ត​) ការ​ចំបាប់​គ្នា​, លេងចំបាប់ ។ មល្លរាជ ( ម៉​ល់​-​លៈ​រាច ) ព្រះរាជា​ជាតិ​ម​ល្លៈ​; ពួក​ព្រះរាជា​ទាំងនេះ​ដែល​ចាត់​ការថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ ។​

​មាគ៌ា​

(​មារគា​)

នាមសព្ទ​

( សំ​. មាគ៌​; បា​. មគ្គ ) ផ្លូវ​

​ដើរ​តាម​មាគ៌ា​, ត្រាច់​ដោយ​មាគ៌ា ។ ( ព​. កា​. ) : នាង​ផ្ដាំ​សុន​ខា ក្នុង​ឧរា​អួល​អន់​ក្តៅ ស្រេច​នាង​យាត្រា​ទៅ តែ​ឯកអង្គ​ដោយ​មាគ៌ា ( សាស្ត្រា​ភោគ​កុល ) ។ សរសេរ​ក្លាយជា មារគា ក៏មាន ច្រើនតែ​ប្រើ​ជា​ពាក្យកាព្យ ។​

​មហា​

(​មៈហា​)

​នាមសព្ទ​

​ឋានន្តរស័ក្ដិ​សម្រាប់​បព្វជិត​ដែល​ដេញប្រយោគ​ព្រះ​បរិយត្តិ​ធម៌​បាន គឺ​ភិក្ខុ​ឬ​សាមណេរ​ដែល​ប្រឡង​វិធី​ប្រែ​បាលី​ក្នុង​ទី​សន្និបាត​នៃ​មេ​ប្រយោគ​មួយក្រុម​ជា​អ្នកពិនិត្យ​, អាច​ប្រែ​រួច​មិន​ទើស​ទាក់​, ហើយ​មាន​រាជានុញ្ញាត​តាំង​កំណត់​ពី​ត្រឹម​ថ្នាក់ ៣ ប្រយោគ​ឡើងទៅ​, ហៅថា មហា ៣ ប្រយោគ​, មហា ៤ ប្រយោគ ។ ល​។ ហៅ​យ៉ាងខ្លី​ត្រឹមតែ មហា ភ្ជាប់​ជា​ខាងដើម​នៃ​បកតិនាម​របស់​បព្វជិត​នោះ ( ឋានន្តរ​នេះ​តាំង​តាម​លំ​អាន​បវេណី​នៃ​ពាក្យ មហា ដែលជា​គុណបទ​នៃ​បកតិនាម​របស់​ព្រះ​ថេរៈ​ទាំងឡាយ​អំពី​បុរាណ ដូច​យ៉ាង ព្រះមហា​-​សារីបុត្ត​, ព្រះមហា​-​មោគ្គល្លាន​, ព្រះមហា​-​ក​ស្សប​, ព្រះមហា​-​អានន្ទ ជាដើម​នោះឯង ) ។​
​បុរស​ដែល​គេ​សន្មត​ឲ្យ​ជា​អ្នក​ស្ដីទី មហាទេព ឬ មហាមន្ត្រី ក្នុង​វេលា​ធ្វើ​មង្គលការ​អាពាហ៍ពិពាហ៍​, ជា​អ្នក​និយាយ​ការ​គ្រប់ជំពូក​ជាមួយនឹង​ពួក​មេបា​; ហៅ​កាត់​ពាក្យ​ខ្លី​ត្រឹមតែ មហា ឬ អ្នកមហា ជា​គូ​នឹង​ស្ត្រី​ជា អ្នកផ្លូវ​, ចួនកាល​ហៅ​រួម​ថា អ្នកផ្លូវ​ចៅ​មហា ។​

​គុណសព្ទ​

( មកពី សំ​. ម​ហត៑​, មហន្ត៑​; បា​. មហន្ត > មហា ) ធំ​; ច្រើន​; ប្រសើរ​; សម្បើម​; ខ្លាំង​…​។ គុណនាម​នេះ​សម្រាប់​ប្រើ​ជា​បទ​សមាស​រៀង​ជា​ខាងដើម​នៃ​សព្ទ​ដទៃ​, ប្រើ​បានជា​អនេក​រាប់​ពុំ​អស់​, ដូចជា : មហាថេរ ព្រះ​ថេរៈ​ធំ​; មហាទាន ទាន​ធំ​; មហាមុនី អ្នកប្រាជ្ញ​ធំ​; មហារាជ ស្ដេច​ធំ​; មហាវ័ន ព្រៃធំ​; មហាសាលា សាលា​ធំ​ជាដើម ។ សូម្បី​ភាសា​ខ្មែរ​ក៏​អាច​ប្រើ​សព្ទ មហា នេះ​ផ្សំ​ចូល​ជា​បទ​សមាស​បាន​ខ្លះ ( តាម​ទម្លាប់​ប្រើ ), ដូចជា : មហាកម្ជិល ខ្ជិល​ធំ​, ដែល​ខ្ជឹ​ល​ខ្លាំង​; មហាក្រ ដែល​ក្រ​ខ្លាំង​, ដែល​ក្រ​ក្រៃពេក​; មហាខូច ខូច​ធំ​, ដែល​ខូច​បណ្ដាច់​; មហាគំរក់ គំរក់​បំផុត​; មហាទូលាយ ទូលាយ​ពន់ពេក​; មហាប្រសើរ ប្រសើរ​ក្រៃពេក​; មហាព្រើល ព្រើល​ធំ​, ព្រើល​ខ្លាំង​; មហារពឹស រពឹស​ណាស់​; មហាលំបាក លំបាក​ខ្លាំង​; មហាល្មោភ ល្មោភ​ក្រៃពេក​, ល្មោភ​ខ្លាំង​; មហាអំណត់ អំណត់​ខ្លាំង​, ដែល​អត់ឃ្លាន​ខ្លាំងណាស់ ឬ​ដែល​ប៉ិន​អត់ទ្រាំ​ពេក​; មហាអំណាច អំណាច​ធំ​, ដែលមាន​អំណាច​ច្រើន​ជាដើម ( ពាក្យ​ក្រៅពីនេះ​ដែល​ភ្ជាប់ មហា នៅ​ខាងដើម​ទាំង​ប៉ុន្មាន​ដូច​មាន​តរៀង​តាម​លំដាប់​អក្សរ​ទៅ ) ។ មហាកច្ចាយនៈ ( មៈហា​ក័​ច​ចា​យ៉ៈ​ន៉ៈ ) ន​. ( បា​. ) នាម​ព្រះ​មហាថេរ​មួយអង្គ​ក្នុង​ពុទ្ធសម័យ ( រាប់​ចូលក្នុង​ពួក​អសីតិមហាសាវ័ក​, ព្រះសម្មាសម្ពុទ្ធ​ទ្រង់​លើកសរសើរ​ថា ជា​អ្នក​ប៉ិនប្រសប់​ខាង​ការសម្ដែង​សេចក្ដី​សេ​ង្ខ​ប​ឲ្យ​ពិស្ដារ​ទូលាយ​បាន ) ។ មាន​ព្រះ​មហាថេរ​មូ​យ​អង្គ​ផ្សេងទៀត​មាន​នាម​ថា មហាកច្ចាយនៈ ដែរ កើត​នៅក្នុង​ក្រុង ម​ថុ​រា រដ្ឋ​សុរ​សេន ( ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ដែល​ហៅថា រដ្ឋ​អ​វ​ន្តិ ក្នុងសម័យ​បុរាណ ) ព្រះមហា​កច្ចាយន​ត្ថេ​រ​អង្គ​នេះ​បាន​តែង​វេយ្យាករណ៍​ជា​ភាសាបាលី​មួយ​គម្ពីរ​ឈ្មោះ មូលកច្ចាយន ព្រមទាំង​មេសូត្រ​ជា​គោល​ផង​ហៅថា កច្ចាយន​សូត្រ ក្នុង​ពុទ្ធ​សតវត្សរ៍​ទី ១១ គ្រិស្ត​សតវត្សរ៍​ទី ៦, ជា​វេយ្យាករណ៍​បាលី​ចាស់​ជាង​បាលី​វេយ្យាករណ៍​ឯទៀត​, សម្រាប់​ឲ្យ​កុលបុត្រ​រៀនសូត្រ​រហូតមកដល់​សម័យ​យើង​សព្វថ្ងៃនេះ ។ មហាករុណា ( –​កៈ​– ) ន​. ( សំ​. បា​. ) សេចក្ដី​អាណិត​ធំ​ឬ​ច្រើន គឺ​អាណិត​ចំពោះ​សព្វ​សត្វ​មិន​រើសមុខ ចង់​ឲ្យ​រួច​ចាក​ទុក្ខភ័យ​ទាំងអស់គ្នា ( ករុណា​របស់​ព្រះ​សព្វញ្ញុពុទ្ធ ) ។ មហាកវី ( –​កៈ​វ៉ី ) ន​. ( សំ​. បា​. –​ក​វិ ) អ្នក​ប្រាជ្ញា​ធំ​, អ្នកប្រាជ្ញ​ធំ​ខាង​ការ​តែង​កាព្យ ។ មហាកាព្យ ( –​កាប ) ន​. ( បា​. ; សំ​. –​កា​វ្យ ឬ –​កាព្យ ក៏មាន​ខ្លះ ) កាព្យ​ធំ គឺ​កាព្យ​ដែលមាន​ដំណើរ​សេចក្ដី​ពិស្ដារ​វែង ។ មហាកោលាហល​
( –​កោ​ល៉ា​ហល់ ) ន​. ( សំ​. បា​. ) កោលាហល​ធំ គឺ​សូរសព្ទ​គឹកកង​រំពង​ខ្លាំង​, ការ​ផ្អើល​ជ្រួលជ្រើម​បញ្ចេញ​សូរសព្ទ​កងរំពង​ខ្លាំង ។ មហាក្សត្រ ( –​ក្ស័​ត ) ន​. ( សំ​. ) ក្សត្រ​ធំ​, ក្សត្រិយ៍​ប្រសើរ​; បើជា​ស្ត្រី មហាក្សត្រី ឬ មហាក្សត្រិយានី ។ មហាក្សត្រាធិរាជ ព្រះរាជា​ដែល​ក្រៃលែង​ជាង​ពួក​មហាក្សត្រ​ឬ​ស្ដេច ដែលជា​ចម្បង​ក្នុង​ពួក​មហាក្សត្រ ។ មហាក្សត្រិយ៍ ( –​ក្ស័​ត ) ន​. ( សំ​. –​ក្សត្រិយ​; បា​. ខត្តិយ ) ដូចគ្នា​នឹង មហាក្សត្រ​ដែរ ។ មហាក្សត្រិយវង្ស ឬ –​ខត្តិយវង្ស វង្ស​មហាក្សត្រិយ៍​; ដែលជា​ពូជពង្ស​នៃ​មហាក្សត្រិយ៍ ( ច្រើន​ប្រើ​ជា​គោ​រម្យ​ព្រះនាម​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ ) ។ មហាគាមភោជក ( –​គា​មៈ​ភោ​ជៈកៈ ឬ –​ជក់ ) ន​. ( បា​. ) អភិបាលស្រុក​; ហៅ​ជា សំ​. ថា មហា​គ្រាមភោជក ក៏បាន ( ម​. ព​. គាមភោជក និង គ្រាមភោជក ផង ) ។ មហាគ្រាម ន​. ( សំ​. ; បា​. –​គា​ម ) ស្រុក​ធំ ។ មហាចក្រពត្តិ ( –​ច័ក​ក្រៈ​ព័ត ) ន​. ( សំ​. –​ចក្រ​វ​រ្តិ​ន៑ ; បា​. –​ចក្ក​វ​ត្តិ ) ស្ដេច​ចក្រពត្តិ​ធំ​; ហៅថា មហាចក្រពត្តិ​រាជ ឬ ហៅ​ខ្លី​ត្រឹមតែ មហាចក្រ ក៏មាន​, គេ​ច្រើន​និយាយថា សម្បត្តិ​មហាចក្រ ( ម​. ព​. ចក្រពត្តិ ផង ) ។ មហាចោរ ( –​ចោ ) ន​. ( បា​. ; សំ​. –​ចៅរ ) ចោរ​ធំ ។ មហាជន ( –​ជន់ ) ន​. ( បា​. ) ជន​ច្រើន​, ពួក​មនុស្ស​ច្រើន​, ប្រជាជន ។ មហាជាតក៍ ( –​ជាត ) ន​. ( សំ​. បា​. –​ជាតក ) ជាតក​ធំ​; ឈ្មោះ​គម្ពីរ​ជាតក​មួយ​ខាង​ពុទ្ធសាសនា​សម្ដែង​រឿងរ៉ាវ​ព្រះ​វេស្សន្ដរ . . . ; ពួក​ពុទ្ធសាសនិកជន​រាប់អាន​ណាស់​, ច្រើន​និមន្ត​ភិក្ខុ​សាមណេរ​ទេស្នា តាម​កាល​រដូវ​រៀងរាល់ឆ្នាំ​មិនសូវ​ដែល​ខាន ( ហៅថា មហាជាតិ ឬ មហា​វេស្សន្ដរជាតក ក៏បាន ) ។ មហាត្ម័ន ឬ មហាត្មា ន​. ( សំ​. មហា​ត្មន៑ < ម​ហត៑ + អាត្ម​ន៑ ; បា​. មហា​ត្ត < មហន្ត + អត្ត ) ចិត្ត​ដ៏​ប្រសើរ​, ចិត្ត​ទូលាយ​, ចិត្ត​ឱបអរសាទរ ។ អ្នក​ដែលមាន​ចិត្តជា​បុណ្យ​, ដែលមាន​ចិត្ត​ឱបអរសាទរ​ក្នុង​ដំណើរ​ចង់​ឲ្យ​អ្នក​ទាំងពួង​បាន​សេចក្ដីសុខ ( អ្នកប្រាជ្ញ​ខាង​ផ្លូវ​ទូន្មាន​ចិត្ត​, ហាត់​ចិត្ត​; ច្រើន​ហៅ​សំដៅ​មហាឫសី​, យោគី ឬ​ព្រះអរហន្ត ) ។ មហាត្រកូល ន​. ( បា​. មហា​កុល ) ត្រកូល​ធំ​, ពូជ​វង្ស​ខ្ពង់ខ្ពស់ ( ម​. ព​. ត្រកូល ផង ) ។ មហាថេរ ( –​ថេ​រ៉ៈ ឬ –​ថែ ) ន​.( បា​. ) ថេរៈ​ធំ​, ព្រះ​ថេរៈ​ធំ​; បើ​ភិក្ខុនី​ជា មហាថេរី ” ថេរី​ធំ ” ( ម​. ព​. ថេរ : ន​. ) ។ មហាទក្សា ឈ្មោះ​ក្បួនហោរ​មួយបែប និយាយ​ពីថ្ងៃ​កំណើត​មនុស្ស​ជាដើម ។ មហាទាន ន​. ( បា​. ) ទាន​ធំ ( អំណោយ​ធំ ) : ព្រះ​វេស្សន្ដរ​ទ្រង់​បាន​បំពេញ​មហាទាន​ធំៗ​ជា​អស្ចារ្យ ។ មហាទុក្ខ​
( –​ទុក ) ន​. ( បា​. ) ទុក្ខ​ធំ​, ទុក្ខ​ខ្លាំង ។ មហាទុរគត ឬ –​ទុគ៌ត ន​. អ្នក​ដែល​ក្រីក្រ​លំបាក​ខ្លាំង ( ម​. ព​. ទុគ្គត​, ទុរគត​, ទុគ៌ត ទៀតផង ) ។ មហាទុរភិក្ស ឬ –​ទុរ្ភិក្ស ន​. ដំណើរ​អត់ឃ្លាន​ខ្លាំង​, គ្រាអំណត់​ខ្លាំង​
( ម​. ព​. ទុព្ភិក្ខ​, ទុរភិក្ស​, ទុរ្ភិក្ស ទៀតផង ) ។ មហាទេព ( –​ទេប ) ន​. ឋានន្តរ​មន្ត្រី​ទី​ចាងហ្វាង​ឆ្វេង​ក្រុមព្រះ​រាជមន្ទីរ ( រឿនហ្លួង ) ក្នុង​ព្រះបរមរាជវាំង​នៃ​កម្ពុជរដ្ឋ : ឧកញ៉ា​មហាទេព ( ជា​គូ​នឹង ឧកញ៉ា​មហាមន្ត្រី​; ម​. ព​. ទេព ផង ) ។ មហាទ្វីប ន​. ទ្វីប​ធំ​; តាម​លទ្ធិពុទ្ធ​សាសនា​ថា​មា​ហា​ទ្វីប​មាន ៤ គឺ បុព្វវិទេហៈ ឬ បូព៌​វិ​ទេហ​ទ្វីប​, ជម្ពូទ្វីប​, អបរគោយាន​ទ្វីប​, ឧ​ត្ត​រ​កុ​រុ​ទ្វីប​; តាម​លទ្ធិ​បុរាណ​ប្រាប់​ចំនួន​និង​ឈ្មោះ​ផ្សេងៗ​គ្នា ខុសពី​បែបនេះ​ក៏មាន​; តាម​លទ្ធិ​សព្វថ្ងៃនេះ​ថា មហាទ្វីប​ចាស់ គឺ​ទ្វីប​ដែល​គេ​ស្គាល់​ជាក់​មក​យូរហើយ​មាន​៣​គឺ ទ្វីបអាស៊ី​, ទ្វីបអឺរ៉ុប​, ទ្វីបអាហ្វ្រិគ​; មហាទ្វីប​ថ្មី​គឺ​ទ្វីប​ដែល​គេ​ទើបនឹង​ស្គាល់​ក្នុងសម័យ​ខាងក្រោយ​មក​មាន​២ ទៀត​គឺ ទ្វីបអាមេរិគ​, ទ្វីប​អូស្យានី​; រួម​មហាទ្វីប​ទាំងចាស់​ទាំងថ្មី​ជា ៥ ហៅថា មហាទ្វីប​ប្រាំ​ភាគ ( ម​. ព​. ទ្វីប ផង ) ។ មហាធានី ន​. ក្រុង​ធំ​, មហានគរ ( ម​. ព​. ធានី ផង ) ។ មហានគរ ន​. នគរធំ​, ក្រុង​ធំ ។ នគរធំ ក្នុង​ខែត្រ​សៀមរាប ( ម​. ព​. នគរ​, នគរធំ ផង ) ។ មហានទី ន​. ស្ទឹងធំ​, ទន្លេធំ ( ម​. ព​. នទី ផង ) មហានរក ន​. នរក​ធំ ( ម​. ព​. នរក ផង ) ។ មហានាគ ន​. នាគ​ធំ​; ដំរី​ធំ . . . ។ លោកអ្នក​ប្រសើរ​បំផុត ( ព្រះ​សព្វញ្ញុពុទ្ធ ); ព្រះ​បច្ចេកពុទ្ធ​, ព្រះអរហន្ត . . . ( ម​. ព​. នាគ ផង ) ។ មហានិកាយ ន​. ឈ្មោះ​ពួក​បព្វជិត​ពុទ្ធសាសនិក​ក្នុងប្រទេស​សៀម លាវ ខ្មែរ សម័យ​សព្វថ្ងៃនេះ​, ជា​ពីរ​ឬ​ជា​គូ​នឹង​ធម្មយុត្តិកនិកាយ ( ឈ្មោះ​និកាយ​ទាំង ២ នេះ​កើតមានឡើង​ជាដំបូង​នៅ​ប្រទេស​សៀម ក្នុង​សតវត្សរ៍​ទី ២៤ នៃ​ពុទ្ធសករាជ ( ម​. ព​. និកាយ ផង ) ។ មហានុភាព ( – ភាប ) ន​. អានុភាព​ធំ​, អំណាច​ខ្លាំង​, មហាអំណាច ( ម​. ព​. អានុភាព ផង ) ។ មហាបណ្ឌិត ន​. អ្នកប្រាជ្ញ​ធំ ( ម​. ព​. បណ្ឌិត ផង ) ។ មហាប្រឹថពី ន​. ផែនដី​ធំ គឺ​ផ្ទៃផែនដី​ទាំងមូល ( ម​. ព​. ប្រឹថពី ផង ) ។ មហាផល ( –​ផល់ ) ន​. ផ្លែ​ធំ​; សំដៅយក​ផ្លែ​ធំៗ​ទាំងពួង មាន​ផ្លែ​ដូង​, ត្រឡាច​, ឪឡឹក ជាដើម ( ម​. ព​. ផល ផង ) ។ មហាពន ( –​ពន់ ) ន​. ព្រៃធំ ( ដូចគ្នា​នឹង មហាវ័ន ដែរ ) ។ ឈ្មោះ​កណ្ឌ​ទី ៧ នៃ​គម្ពីរ​មហាជាតក៍ : កណ្ឌ​មហាពន ( ព​. ពុ​. ) ។ មហាពិធី ន​. ពិធី​ធំ គឺ​របៀប​ដែល​រៀប​ជា​ពិធីបុណ្យ​ឬ​ក្បួន​ហែ​យ៉ាង​ធំ ( ម​. ព​. ពិធី ផង ) ។ មហាពេទ្យ ( –​ពែ​ត ) ន​. ពេទ្យ​ធំ​, គ្រូពេទ្យ​ធំ ( ម​. ព​. ពេទ្យ ផង ) ។ មហាពោធិ ន​. ដើម​ពោធិ៍​ដ៏​ប្រសើរ គឺ​ដើម​ពោធិ៍​ដែល​ព្រះ​សក្យមុនី​គោតម​ទ្រង់​គង់​ក្នុង​ម្លប់​ក៏បាន​ត្រាស់​ជា​ព្រះពុទ្ធ ។ មហាពោធិស្ថាន ទី​ដែល​ព្រះពុទ្ធ​ទ្រង់​បាន​ត្រាស់ ( ម​. ព​. ពោធិ និង ពោធិ៍ ផង ) ។ មហាព្រហ្ម ( –​ព្រំ ) ន​. ( បា​. ) ព្រហ្ម​ធំ ។ ឈ្មោះ​ឋានព្រហ្ម​ជាន់​ទី ៣ ក្នុង​រូបព្រហ្ម ១៦ ជាន់ ។ មហាព្រហ្មមុនី​
( –​ព្រំ​មៈ​– ) ន​. ឋានន្តរ​សម្រាប់​បព្វជិត​ក្នុង​កម្ពុជរដ្ឋ ទី​រាជាគណៈ​រឿនហ្លួង​, មាន​នាទី​ជា​ភត្តុទេ្ទសក៍​និង​ការ​ប្រិតប្រៀប​រៀបចំ​ភិក្ខុសង្ឃ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ ក្នុង​ព្រះរាជ​និមន្តន៍ . . . ( ជា​គូ​គ្នា​នឹង ព្រះមហា​វិមលធម្ម ) ។ មហាភិនិស្ក្រម ( –​ភិ​និ​ស​-​ស្ក្រំ ) ន​. ( សំ​. ម​ហត៑ ឬ មហន្ត៑ + អភិ​និ​ឞ្ក្រ​ម ឬ –​មណ​; បា​. មហាភិនិក្ខមន ) ការចេញ​ដើម្បី​គុណ​ដ៏​ធំ​ក្រៃលែង គឺ​ការចេញ​ទ្រង់​ព្រះ​ផ្នួស​នៃ​ព្រះមហា​សត្វ​ក្នុង​បច្ឆិមភព ( ការចេញ​បួស​ធ្វើ​ទុក្ករកិរិយា​ឲ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ ) : មហាភិនិស្ក្រម​នៃ​ព្រះមហា​សត្វ​; សរសេរ​ជា មហាភិនិស្ក្រមណ៍ ឬ មហាភិនេស្ក្រមណ៍ ក៏បាន ( ព​. ពុ​. ) ។ មហាភូត ឬ –​ភូតរូប ( ម​. ព​. ភូតរូប ) ។ មហាមគ្គ ឬ –​មាគ៌ា ( –​ម័ក ឬ –​មារគា ) ន​. ផ្លូវធំ ( ម​. ព​. មគ្គ និង មាគ៌ា ផង ) ។ មហាមន្ត្រី ( –​មន់​ត្រី ) ន​. ឋានន្តរ​មន្ត្រី​ក្រុមព្រះ​រាជមន្ទីរ ( រឿនហ្លួង ) ជា​ចាងហ្វាង​ស្ដាំ : ឧកញ៉ា​មហាមន្ត្រី​; ជា​គូ​នឹង​ឧកញ៉ា​មហាទេព ( ម​. ព​. មន្ត្រី ផង ) ។ មហាមាត្រ ឬ មហាមាត្យ ( –​ម៉ា​ត ) ន​. ( សំ​. ; បា​. ម​ហាម​ត្ត ) មន្ត្រី​មាន​ស័ក្តិធំ​, សេនាបតី​; ហៅថា រាជ​មហាមាត្រ ក៏មាន ( ច្រើន​ប្រើតែ​ពី​ក្នុង​សម័យបុរាណ​, សម័យ​សព្វថ្ងៃនេះ ជួនកាល​ប្រើ​ជា​ឋានន្តរ​សម្រាប់​មន្ត្រី​សាមញ្ញ​ក៏មាន ) ។ មហាមាយា ន​. ( បា​. ) ព្រះនាម​ព្រះ​អគ្គមហេសី​នៃ​ព្រះបាទ​សិរី​សុទ្ធោទនៈ ( ព្រះ​មាតា​នៃ​ព្រះ​សក្យមុនី​សព្វញ្ញុពុទ្ធ ) : សម្ដេចព្រះ​មហាមាយា​; ហៅថា សម្ដេចព្រះ​មាយា ឬ សម្ដេចព្រះ​សិរី​មហាមាយា ក៏បាន​
( ម​. ព​. ពុទ្ធមាតា និង មាយា ផង ) ។ មហាមិត្ត ឬ –​មិត្រ ( –​មិ​ត ) ន​. មិត្រ​ធំ​, មិត្រ​ប្រសើរ​, មិត្រ​ខ្ពង់ខ្ពស់ ( ក្នុងសម័យ​បុរាណ​ច្រើន​ប្រើ​ចំពោះ​ក្សត្រិយ៍​ដែលជា​មិត្រ​នឹង​ក្សត្រិយ៍​ប្រទេស​ដទៃ​; ម​. ព​. មិត្ត ឬ មិត្រ ទៀតផង ) ។ មហាមុនី ន​. អ្នកប្រាជ្ញ​ធំ​; ព្រះ​សព្វញ្ញុពុទ្ធ ( ម​. ព​. មុនី ផង ) ។ មហាមេឃ ( –​មេក ) ន​. ( បា​. ) ពពក​ខាប់​ដាល​ខ្មៅ​ងងឹត​ដាប​ដែល​បង្អុរ​ភ្លៀង​, ភ្លៀង​ធំ​, ភ្លៀង​ខ្លាំង ។ មហាមោគ្គល្លាន ( ម​. ព​. មោគ្គល្លាន ) ។ មហាយញ្ញ​
( –​យ៉ា​ញ់ៈ​ញៈ ឬ –​យ៉ា​ញ់ ) ន​. ( បា​. ) យញ្ញ​ធំ​, ការបូជា​ធំ ( ច្រើន​ប្រើ​ខាង​លទ្ធិព្រាហ្មណ ) : ធ្វើ​មហាយញ្ញ ។ មហាយាន ន​. ( សំ​. បា​. ) យាន​ធំ ។ ឈ្មោះ​ពួក​ពុទ្ធសាសនិក​ដែល​បែក​លទ្ធិ​ចេញ​ផ្សេង​ច្រើន​អន្លើ​ឃ្លាត​ពី​លទ្ធិ​ដើម ដូច​យ៉ាង​ពួក​អ្នក​កាន់​ពុទ្ធសាសនា​នៅ​ប្រទេស​ចិន​, ជប៉ុន​, យួន ជាដើម​ហៅថា ពួក​មហាយាន ឬ លទ្ធិ​មហាយាន សំដៅ​សេចក្ដី​ថា “​ពួក​ឬ​លទ្ធិ​មានធម៌​ជា​យាន​ដ៏​ធំ​ឬ​ជា​យាន​ដ៏​ប្រសើរ​” ( ជា​គូ​គ្នា​នឹង ហីនយាន​; ហៅថា អាចរិយវាទ ឬ អាចរិយវាទី​
” អ្នក​ពោល​តាម​លទ្ធិ​អាចារ្យ ( របស់ខ្លួន ) ” ក៏បាន ( ជា​គូ​គ្នា​នឹង ថេរវាទ ឬ ថេរវាទី ) ហៅថា ឧ​ត្ត​រ​និកាយ “​ពួក​ខាងជើង​” ក៏បាន ( ជា​គូ​គ្នា​នឹង ទក្ខិណនិកាយ ) ។ ពួក​ឬ​លទ្ធិ​ទាំងនេះ​កើតមានឡើង ( មុនដំបូង​ក្នុង​មជ្ឈិមប្រទេស ) តាំងពី​ក្នុង​ខាងដើម​សតវត្សរ៍​ទី ២ នៃ​ពុទ្ធសករាជ​តរៀងមក ។ មហាយុគ ( –​យុក ) ន​. ( សំ​. បា​. ) យុគ​ធំ គឺ​កាល​ឬ​សម័យ​ដែល​យូរអង្វែង​គ្រប់​ចំនួន​យុគ​ទាំង​៤; តាម​លទ្ធិ​បុរាណ​ថា កាល​វែង​ចំនួន​បួន​លាន​បី​សែន​ពីរ​ហ្មឺន ( ៤. ៣២០.០០០ ) ឆ្នាំ​មនុស្សលោក ( ម​. ព​. យុគ ផង ) ។ មហាយុទ្ធ ( –​យុ​ត ) ន​. ( សំ​. បា​. ) ចម្បាំង​ធំ​, មហាសង្គ្រាម ( ហៅថា មហា​យុទ្ធនា ក៏បាន ) ។ មហារញ្ញ ឬ មហារណ្យ ( –​រ៉ា​ញ់ ឬ –​រ៉​ន់ ) ន​. ( បា​. ឬ សំ​. ) ព្រៃធំ​, មហាវ័ន​, ព្រ​ហា​វ័ន ( ព​. កា​. ) ។ មហារដ្ឋ ( –​រ័​ត ) ន​. ( បា​. ; សំ​. –​រា​ឞ្ត្រ ) ដែន​ធំ ។ ឈ្មោះ​ដែន​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​ប៉ែក​ខាងលិច ( ច្រើន​ហៅថា មហារាស្ត្រ ) ។ មហារាជ ( –​រាច ) ន​. ( បា​. ) ស្ដេច​ធំ ។ មហារាជានុភាព អានុភាព​នៃ​ស្ដេច​ធំ ។ មហារាត្រ ( –​រា​ត ) ន​. ( សំ​. ) វេលា​អធ្រាត្រ ( ព​. កា​. ) ។ មហារោរព ( –​រោ​រ​ប់ ) ន​. ( បា​. មហា​រោ​រុ​វ ; សំ​. មហារៅរវ ឈ្មោះ​នរក​ធំ​មួយ ( រោរព​នរក​ធំ ) ។ គុ​. ដែលមាន​សូរសព្ទ​សម្រែក​ដោយ​សេចក្ដី​ទុក្ខ​ឮ​ខ្លាំង​ក្រៃ​; ដែលមាន​សូរ​សម្រែក​ថ្ងូរ​ខ្លាំង​គួរ​ខ្លាច ។ ព​. ប្រ​. ទី​មហារោរព ទី​ដែលមាន​មនុស្ស​ឬ​សត្វ​អនាថា​ឈឺចាប់​ជា​ទម្ងន់ ស្រែកថ្ងូរ​ឮសូរ​សព្ទ​ខ្លាំងៗ​; មនុស្ស​មហារោរព មនុស្ស​អនាថោ ដែលមាន​ជំងឺ​ធ្ងន់​ស្រែកថ្ងូរ​ឮ​ខ្លាំងៗ​ឥត​ស្រាក ។ មហាលាភ ( –​លាប ) ន​. ( សំ​. បា​. ) លាភ​ធំ​, ការ​បាន​ផលប្រយោជន៍​យ៉ាង​ធំ ។ មហាលោភ ( –​លោប ) ន​. ( សំ​. បា​. ) លោភ​យ៉ាង​ធំ​, លោភ​ខ្លាំង​, សេចក្ដី​ជំពាក់​ចិត្តខ្លាំង ។ គុ​. ដែលមាន​លោភ​ធំ​, ដែលមាន​សេចក្ដី​ជំពាក់ចិត្ត​ខ្លាំង ។ មហាវគ្គ ( –​វ័ក ) ន​. ឬ គុ​. ( បា​. ; សំ​. –​វ​គ៌ ) វគ្គ​ធំ​; ដែលមាន​វគ្គ​ធំៗ ។ ឈ្មោះ​វិនយបិដក​មួយ​គម្ពីរ​និយាយ​ពី​វិន័យ​ខាង​ពុទ្ធសាសនា មាន​សេចក្ដី​ជា​ពួកៗ​ដែល​ហៅថា ខន្ធ​ក​វិន័យ មាន​១០​ខន្ធ​កៈ ។ មហាវ័ន ន​. ( សំ​. បា​. –​វន ) ព្រៃធំ ។ មហាវិថី ន​. ( សំ​. បា​. មហាវិថី​; បារ​. boulevard ឬ boulevart ) ផ្លូវធំៗ​ក្នុង​ទីក្រុង ។ មហាវិទ្យាល័យ ( –​វិត​-​ទ្យា​ល៉ៃ ) ន​. ( សំ​. –​វិទ្យា + អាលយ ) កន្លែង​សម្រាប់​រៀន​វិជ្ជា​ជាន់ខ្ពស់​, សាលារៀន​ចំណេះ​ខ្ពស់ ។ មហាវិមលធម្ម ( –​វិមៈលៈ​ធ័​ម ឬ ត​. ទ​. ស្រ​. –​វិមល់​លៈ​ធ័​ម ) ន​. ឋានន្តរ​សម្រាប់​បព្វជិត​ក្នុង​កម្ពុជរដ្ឋ ទី​រាជាគណៈ​រឿនហ្លួង​, មានមុខ​ងារ​ជា​ភត្តុទ្ទេសក៍​ក្នុង​ព្រះរាជ​និមន្តន៍​និង​ការ​ប្រិត ប្រៀប​ព្រះ​ភិក្ខុសង្ឃ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​រៀបរយ : ព្រះមហា​វិមលធម្ម ( ជា​គូ​គ្នា​នឹង ព្រះ​មហាព្រហ្មមុនី ) ។ មហាវិហារ ( –​វិ​ហ៊ា ) ន​. ( សំ​. បា​. ) វត្ត​ធំ​, កុដិ​ធំ ។ ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​ចំពោះតែ​រោង​ឧបោសថ​ធំៗ ក្នុង​វត្ត​នីមួយៗ ។ មហាវីរិយៈ ( –​វីរិយៈ ) ន​. ( បា​. វីរិយ​; សំ​. –​វី​យ៌ ) ព្យាយាម​ធំ​, សេចក្ដី​ប្រឹងប្រែង​ខ្លាំង គឺ​ព្យាយាម​ធ្វើ​ពុំមាន​ឈប់ . . . ។ មហាសករាជ ( –​សៈកៈ​រ៉ា​ច ឬ –​ស័ក​ក្រា​ច ) ន​. សករាជ​ធំ​, កើតមុន​ចុល្លសករាជ ៥៦០ ឆ្នាំ ក្នុង​កាល​ពុទ្ធសករាជ ៦២១ ( ប្រើ​អក្សរ​សង្ខេប​ថា ម​. ស​. ) ។ មហាសក្ការៈ ន​. សក្ការៈ​ធំ​ឬ​ច្រើន ( ម​. ព​. សក្ការៈ ផង ) ។ មហាសង្ក្រាន្ត ( –​សង់​ក្រាន ) ន​. សំបុត្រ​ប្រាប់​ដំណើរ​ចូលឆ្នាំថ្មី ព្រមទាំង​ទំនាយ​ទឹកភ្លៀង​ជាដើម​ក្នុង​ឆ្នាំ​នោះ​ផង​; ប្រក្រតិទិន​ឬ​ប្រតិទិន ( ម​. ព​. សង្ក្រាន្ត ផង ) ។ មហាសង្គ្រាម ( –​សង់​គ្រាម ) ន​. ចម្បាំង​ធំ ( ម​. ព​. សង្គ្រាម ផង ) ។ មហាសង្ឃរាជ ( –​សង់ឃៈរាច ) ន​. ( បា​. សំ​. < មហា + សង្ឃ + រាជ ” ស្ដេច​សង្ឃ​ធំ ” ) សមណស័ក្តិ​ទី​សម្ដេច​ថ្នាក់​ខ្ពស់បំផុត សម្រាប់​បព្វជិត​ក្នុង​កម្ពុជរដ្ឋ​, បានទទួល​សមណុត្តមាភិសេក មាន​នាទី​ជា​ស្ដេច​ខាង​សង្ឃ​ជាធំ​បំផុត​ជាង​បព្វជិត​ទាំងអស់​ក្នុង​ដែនកម្ពុជា​ទាំងមូល​, អ្នក​ទាំងពួង​និយាយស្ដី​ទៅរក​ត្រូវ​ប្រើ​សម្ដី​ជា​រាជសព្ទ​ទាំងអស់ : សម្ដេចព្រះ​មហាសង្ឃរាជ ទ្រង់​សោយ​, ទ្រង់​ផ្ទំ ។ ល ។ ( ក្នុង​កម្ពុជរដ្ឋ មិន​មែនមាន​សមណស័ក្តិ​នេះ​រាល់​រាជ្យ​ក្សត្រិយ៍​ទេ​, ចួនកាល​ក៏មាន​ត្រឹមតែ​ទី​ជា សង្ឃនាយក ប៉ុណ្ណោះ ) ។ មហាសត្ត ឬ –​សត្វ ( –​ស័ត ) ន​. ( បា​. ឬ សំ​. ) សត្វ​ប្រសើរ​; ពាក្យ​សម្រាប់​ហៅ​ពោធិសត្វ​ដែល​កំពុង​បំពេញ​បារមី ជិត​នឹង​ដល់​កាលកំណត់​បាន​ត្រាស់​ជា​ព្រះពុទ្ធ ( ព​. ពុ​. ) ។ មហាសត្រូវ ន​. សត្រូវ​ធំ ( ម​. ព​. សត្រូវ ផង ) ។ មហាសន្និបាត ន​. ការប្រជុំ​ធំ​, មហាសមាគម ( ម​. ព​. សន្និបាត ផង ) ។ មហាសមាគម ( –​សៈ​ម៉ា​គំ ) ន​. ការ​មកជួបជុំ​គ្នាច្រើន​, ការប្រជុំ​គ្នា​យ៉ាង​ធំ ( ម​. ព​. សមាគម ផង ) ។ មហាសមុទ្ទ ឬ –​សមុទ្រ ( –​សៈ​ម៉ុ​ត ) ន​. ( បា​. ឬ សំ​. ) សមុទ្ទ​ធំ ។ មហាសម្មតរាជ ( –​ស័​ម​-​ម៉ៈតៈ​រាច ) ន​. ( បា​. ) ព្រះនាម​ប្រថម​ក្សត្រិយ៍​ក្នុង​ខាងដើម​នៃ​ភទ្រកល្ប​នេះ : ព្រះបាទ​មហាសម្មតរាជ ( ម​. ព​. មនុ ផង ) ។ មហាសារីបុត្ត ឬ –​បុត្រ ( ម​. ព​. សារីបុត្ត ) ។ មហាសាល គុ​. ឬ ន​. ( សំ​. បា​. ) ដែលមាន​ទ្រព្យ​ខ្លឹមសារ​ច្រើន​; អ្នកមាន​ទ្រព្យ​ច្រើន​លើសលន់ . . . ; ហៅ​តាម​ថ្នាក់​វណ្ណៈ​ថា ខត្តិយ​មហាសាល​, ព្រាហ្មណមហាសាល​, គ​ហប​តិ​មហាសាល ។ មហាសាលា ( –​សា​ល៉ា ) ន​. ( បា​. ) សាលា​ធំ ។ មហាសាវក ឬ –​វ័ក ( –​សាវ៉ា​ក់ ) ន​. ( បា​. –​សាវក​; សំ​. –​ឝ្រា​វក ) សាវ័ក​ធំ គឺ​ព្រះ​មហាថេរ​ទាំងឡាយ ដែលជា​សិស្ស​សំខាន់​របស់​ព្រះសម្មាសម្ពុទ្ធ ក្នុង​ពុទ្ធសម័យ​, មាន ៨០ អង្គ ហៅថា អសីតិសាវក ឬ អសីតិមហាសាវ័ក ( ព​. ពុ​. ) ។ មហាសេដ្ឋី ( –​សេត​-​ឋី ) ន​. ( បា​. ) សេដ្ឋី​ធំ ( ម​. ព​. សេដ្ឋី ផង ) ។ មហាសេវ័ក ឬ –​សេវកាមាត្យ ( –​សេ​វ៉ា​ក់ ឬ –​សេ​វ៉ៈ​កា​ម៉ា​ត ) ន​. សេវ័ក​ធំ​ឬ​សេវកាមាត្យ​ធំ ( ម​. ព​. សេវ័ក និង អមាត្យ ផង ) ។ មហាស្រណុក ន​. ស្រណុក​ច្រើន គឺ​អ្នក​ដែល​រមែង​នៅ​ជា​សុខ​មិន​ប្រទះ​សេចក្ដី​នឿយហត់​; កិច្ចការ​ឬ​ដំណើរ​អ្វីមួយ​ដែល​ងាយ​ដែល​ស្រួល​ជា​បំផុត ។ ឈ្មោះ​បូស​ឬ​ពិស​ដែល​ចាប់​កើតឡើង​បណ្ដាល​ឲ្យ​តែ​ងងុយដេក ។ មហាអមាត្យ ( –​អៈ​ម៉ា​ត ) ន​. អមាត្យ​ធំ , មន្ត្រី​ធំ ( ម​. ព​. អមាត្យ ផង ) ។ មហាអវីចី ( –​អៈ​– ) ន . ( បា​. –​អវីចី ) ឈ្មោះ​នរក​អវីចី​ធំ ។ មហាឥសី ឬ មហាឫសី ន​. ( បា​. ឥសិ​, ម​ហិ​សិ​; សំ​. ម​ហ​រ្សិ < មហា​+ ឫ​ឞិ ) ឥសី​ធំ​, ឫសី​ប្រសើរ ។ មហាឧបរាជ ( –​ឧ​ប៉ៈ​រ៉ា​ច ) ន​. ឋានន្តរស័ក្ដិ​សម្រាប់​ក្សត្រិយ៍​ទី​ឧបរាជ​ក្នុង​កម្ពុជរដ្ឋ : សម្ដេចព្រះមហាឧបរាជ ( ម​. ព​. ឧបរាជ ផង ) ។ មហាឫសី ( ម​. ព​. មហាឥសី ) ។​ល​។​