ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​អមរាវិក្ខេប​

(​អៈ​ម៉ៈ​រ៉ា​—)

​នាមសព្ទ​

( បា​. ) ការនិយាយ​មិន​ឲ្យ​ស្លាប់​ពាក្យ ។​
​ឈ្មោះ​មិច្ឆាទិដ្ឋិ​មួយ​យ៉ាង ប្រកាន់​ប្រើស​ម្ដី​មិន​ឲ្យ​ដាច់ស្រេច​ទៅខាង​ណា គឺ​ប្រកាន់​ប្រើ​សម្ដី​បន្លំ​ប្រឡិមប្រឡុំ​មិន​ឲ្យ​ប្រាកដ ( ហៅ អមរាវិក្ខេបទិដ្ឋិ ក៏បាន អ​. ថ​. —​វិក​ខេ​ប៉ៈ​— ) ។​

អារីអារ៉ប​

(—​រី​—)

នាមសព្ទ​

( ស​. អា​រី + អា​រ្ច​ប ឬ​ប្រើ​ជា អា​រី​អា​រ្ច​ប ក៏មាន​, អ​. ថ​. —​រ៉​ប ) ដែល​អើពើ​, ដែល​ចេះ​ឈឺឆ្អាល​គ្នា​, ដែល​ចេះ​យកចិត្តយកថ្លើម​គ្នា​, ដែល​ចេះ​ជួយសង្គ្រោះ​គ្នា​
​មនុស្ស​អារីអារ៉ប​; មានចិត្ត​អារីអារ៉ប​រកគ្នា ( ម​. ប្រ​., ច្រ​. ប្រ​. ក្នុង​កាព្យ ) ។​

ឥរិយាបថ​

(​អិ​រ៉ិ​យ៉ាប​ត់​)

​នាមសព្ទ​

( បា​.; សំ​. ឦ​យ៌ា​បថ ) ផ្លូវ​ឬ​គន្លង​នៃ​ឥរិយា គឺ​ការដើរ​, ឈរ​, អង្គុយ​, ដេក​, ( ម​. ព​. ឥរិយា ផង ) ។ សម្រេច​ឥរិយាបថ ប្រើ​ឥរិយាបថ ។ សម្រេច ឥរិយាបថ​ដេក សម្រេចការ​ដេក​( ដេក ) ។​
​បើ​រៀង​ភា្ជ​ប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អិ​រ៉ិ​យ៉ា​ប៉ៈ​ថៈ​, ដូចជា ឥរិយាបថចារ ការសម្រេច​ឬ​ប្រើ​ឥរិយាបថ ។ ឥរិយាបថបរិវត្តន៍ ការផ្លាស់​ឥរិយាបថ ។ ឥរិយាបថបរិហារ ការរក្សា​ឥរិយាបថ​គឺ​ការចេះ​លៃ​ឥរិយាបថ​ទាំង​បួន ។ ឥរិយាបថរោគ រោគ​ដែល​កើត​ព្រោះ​ការប្រើ​ឥរិយាបថ​ពុំ​ស្មើ មាន​អង្គុយ​ច្រើនពេក​ជាដើម​( ហៅ វិសម​បរិហារ​ជា​ពាធ ក៏បាន ) ។ ឥរិយាបថវិសមភាព ភាវៈ​មិន​ស្មើ​នៃ​ឥរិយាបថ គឺ​ការប្រើ​ឥរិយាបថបួន​ពុំ​ស្មើ ។ ឥរិយាបថសមភាព ការប្រើ​ឥរិយាបថបួន​ស្មើ​ល្អ ។ ឥរិយាបថសម្បត្តិ ការ​បរិបូណ៌​ដោយ​ឥរិយាបថ គឺ​ឥរិយាបថ​ទាំង​បួន​សមរម្យ​មិន​ឆ្គង ។ ឥរិយាបថសម្បន្ន ( –​សំ​-​ប័ន​) អ្នក​ដែលមាន​ឥរិយាបថ​ទាំង​បួន​សមរម្យ ( បើ​ស្ត្រី​ជា ឥរិយាបថសម្បន្នា អ​. ថ​. –​ស័​ម​-​ប៉័ន​-​ន៉ា )​។​ល​។ ព​. កា​. ឲ្យ​រក្សា​ឥរិយាបថ​ទាំង​បួន : ឥរិយាបថបួន គួរ​ជន​ប្រុងខ្លួន តាម​សុជីវធម៌ ត្រឹមត្រូវ​ទៀងទាត់ បែបបទ​បវរ នឹងមាន​អំណរ មិន​នឹក​ស្ដាយក្រោយ ។​

កក់​

​កិរិយាសព្ទ​

​ជម្រះ​សក់​ឲ្យ​ស្អាត​
​កក់សក់ ។​
​ធ្វើ​ឲ្យ​ទទឹកជោក​
​ភ្លៀង​កក់ ។​
​បញ្ចាំ​ទុក​មុន​, ឲ្យ​មុន​ជាការ​បញ្ចាំចិត្ត​
​ខ្ញុំ​បាន​កក់​ប្រាក់​៥០​រៀល​ឲ្យ​គេ​រួចហើយ ។​

នាមសព្ទ​

​ឈ្មោះ​ស្មៅទឹក​មួយ​ពួក សម្រាប់​ប្រើ​ជា​របរ​ធ្វើ​កន្ទេល ។ កក់​មាន​ច្រើន​ប្រភេទ គឺ កក់មូល​, កក់ជ្រុង​, កក់ចែងម៉ែង ។ ល ។ ឈ្មោះ​ប្រដាប់​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​ផ្លែ​ឈូក​សម្រាប់​ងូតទឹក​
​ទឹកធ្លាក់​ចេញពី​កក់ ( ហៅ ផ្លែ​ឈូក ក៏បាន ) ។​

កក្កដ​

(​ក័ក​-​កៈ​-​ដៈ​)

នាមសព្ទ​

( បា​. ; សំ​. កក៌ដ ) ក្ដាម ។ ឈ្មោះ​ខែ​ទី ៤ នៃ​សុរិយគតិ​, មាន ៣១ ថ្ងៃ​, ត្រូវ​គ្នា​នឹង​ខែ​ស៊ូ​យេ​ត ( ខែ​ទី ៧ ) បារាំងសែស ។ សព្វថ្ងៃ​ប្រើ​ជា កក្កដា ក៏​រាប់​ជា​ខែ​ទី ៧ ដែរ ។​