ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កន្ទោង​

​នាមសព្ទ​

​ចាន​, ភាជន៍​ធ្វើ​ដោយ​ស្លឹក​សម្រាប់​ដាក់​ភោជនាហារ ដាក់​ស្លា​បារី​បាន ។​

​កន្ទ្រើង​

​គុណសព្ទ​

​សំពោង​មិន​រាបទាប​
​សក់​កន្ទ្រើង ។​

​កន្លងខ្នប់​

នាមសព្ទ​

​ទោសកំហុស សម្រាប់​តុលាការ​ធ្វើ​ទណ្ឌកម្ម​ពិន័យ​បុរស​ស្ត្រី ដែល​ប្រពន្ធ ឬ ប្ដី​ស្លាប់ចោល​ទៅហើយ បើ​ពុំទាន់​បាន​លើកខ្មោចស្រោចឆ្អឹង គឺ​ពុំទាន់​បាន​រំលាយសព​ខ្មោច​ប្រពន្ធ ឬ ប្ដី​នោះ​នៅឡើយ​ទេ ហើយ​បុរស​ពោះម៉ាយ ឬ ស្ត្រី​មេម៉ាយ​នោះ មាន​ប្រពន្ធ ឬ មាន​ប្តី​ថ្មី​ទៀត​, យ៉ាងនេះ​ច្បាប់​បញ្ញត្តិ​ឲ្យ​អាជ្ញា​ពិន័យ​បុរស​ឬ​ស្ត្រី​នោះ​ជា​ប្រាក់ ៨ ដេញ គឺ ១២ រៀល​, ទោសកំហុស​នោះ​ហៅថា ទោស​កន្លងខ្នប់ ( ប្រើតែ​ក្នុងសម័យ​ពី​ដើម ) ។​

​កន្លាស់​

នាមសព្ទ​

​ប្រដាប់​មានមុខ​តូច​ស្រួច​សម្រាប់​ក្លាស់​, ខ្ទាស់​
​ក្លាស់​កន្លាស់​ក ។​

​នាមសព្ទ​

​ស្លឹក​សម្រាប់​ប្រក់​, សម្រាប់​បាំង​ដែល​ដេរ ក្លាស់​ដោយ​កន្លាស់​
​ស្លឹក​កន្លាស់ ។​

​នាមសព្ទ​

​ឈ្មោះ​ឈ្លើង​មួយ​ប្រភេទ មាន​រូប​តូច​ល្អិត​
​ឈ្លើងកន្លាស់ ។​

​កន្លុក​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ កន្លៀត​
​កន្លុកកន្លៀត ។​