​ដោយ : ប​.​ជ័យ / កំពង់ធំ ៖ ប្រជាពលរដ្ឋ ជា​អ្នកឃ្លាំមើល​បទល្មើស​ព្រៃឈើ​បាន​ពើបប្រទះ​ឃើញថា​មន្ដ្រី​សាលាស្រុក​សណ្ដាន់​ម្នាក់​បាន​យក​តួនាទី​របស់ខ្លួន​ជាម​ន្ដ្រី​រដ្ន​បាល​សាលាស្រុក​ទៅរក​ស៊ី​ឈើ​ដោយ​ខុសច្បាប់ ។​

​កាលពី​ថ្ង​ទី​១៤​ខែវិច្ឆិកា គេ​បាន​រកឃើញ បទល្មើស​ព្រៃឈើ​របស់លោក​ឡូ​ន ចន្ថា គឺ​បាន​ដឹក​តាម​គោយន្ត​កន្ត្រៃ​ចេញពី​ច្រក​តោ​ល​៩៩ ឃុំ​មាន​រិ​ទ្ធ ឆ្ពោះ ទៅ​ឃុំ​តា​អោក ក្នុង​ទឹកដី​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់លោក ឡូ​ន​ចន្ថា មិនមែនជា​លើក​ទី​១ ទេ ហើយ​ក៏មាន​មន្ត្រី​មួយចំនួនទៀត​ដែល​គាំទ្រ​និង​ផ្សំគំនិត​ពី​លោក​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ផងដែរ ។​

​ជុំវិញ​បញ្ហា​នេះ លោក ឡូ​ន ចន្ថា មន្ត្រី​សាលាស្រុក​សណ្តាន់​បាន​ប្រាប់​សារព័ត៌មាន​តាម​ទូ​ស័ព្ទ​ថា លោក​បាន​ទិញ​ឈើ​ជា​លក្ខណ​:​គ្រួសារ​ប៉ុណ្ណោះ​ពី​ពលរដ្ឋ​នៅក្នុង​ឃុំ​មាន​រិ​ទ្ធ ។

​លោក​មិនមែនជា​អ្នកកាង​ឈើ​នោះទេ គឺ​គ្រាន់តែ​ជា​អ្នកទិញ​ឈើ​ពី​ឈ្មួញ​រកស៊ី​ឈើ ហើយ​ជួយ​នាំ​ឬ​ជូនទៅ​លក់​បន្តទៅ​ឲ្យ​អ្នកភូមិ​ដែល​ត្រូវ​ការធ្វើ​ផ្ទះ ក្នុង​គោលដៅ​ជីវភាព​ពលរដ្ឋ​បាន​ប្រសើរឡើង​ប៉ុណ្ណោះ​។​.mara