ដោយៈ បូកគោ / កំ​ពតៈ រដ្ឋបាល​ខេត្តកំពត នឹង​ប្រើប្រាស់ ផែនទី​អាកាស ដោយ​ផ្ទៀងផ្ទាត់ ពី​ឆ្នាំ​២០២១ ត្រឡប់​ទៅដល់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១២ ដើម្បី​មាន​ចំណាត់ការ ចំពោះ​អ្នក​បំពាន កាន់កាប់​ដីធ្លី​របស់​រដ្ឋ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ៅ ធនិន ក្នុង​កិច្ចប្រជុំ​សាមញ្ញ ក្រុមប្រឹក្សា​ខេត្តកំពត លើក​ទី​៣០ អាណត្តិ​ទី​៣ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​។​