ភ្នំពេញ​៖​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​ប្រចាំ​កម្ពុជា​របស់ PropertyGuru ថ្មីៗ​នេះ​បានរៀបចំ​ឆាក​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​លើក​ទី​ប្រាំមួយ និង​ពិធី​ប្រគល់​ពានរង្វាន់​ចាក់ ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​លើកដំបូង​បង្អស់​របស់​ខ្លួន​ដោយមាន​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​បណ្តា​ក្រុមហ៊ុន​ឆ្មើ​មៗ​ឈានមុខ​គេ​បំផុត​នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍ និង​គម្រោង​ដែល​ល្អ​បំផុត ហើយ​រឹងមាំ​បំផុត​របស់​ប្រទេស​បាន​ប្រកួតប្រជែង​យក​ពានរង្វាន់​១៩ប្រភេទ​ផ្សេងៗ​គ្នា​នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលន ទ្រព្យ​ប្រចាំ​កម្ពុជា​លើក​ទី​៦ របស់ PropertyGuru ដែល​ធ្វើការ​ចាក់ផ្សាយ​នៅលើ​គេហ ទំព័រ AsiaPropertyAwards.com ក៏ដូចជា​នៅលើ​វេទិកា​ឌីជីថល​ផ្សេងៗ​ជាច្រើន​ទៀត ដោយមាន​ការចាក់ផ្សាយ​នូវ​មាតិកា​សំខាន់ៗ​នៅលើ​បណ្តាញHistory Channel ។ ពានរង្វាន់​ប្រចាំឆ្នាំ​២០២១​នេះ ក៏​ឃើញ​មាន​ផងដែរ​នូវ​ការប្រគល់​ពានរង្វាន់ Real Estate Personality of the Year នៅ​កម្ពុជា​ជូន​ដល់​ម្ចាស់​លា​ភី​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​បានទទួល​ពានរង្វាន់​ប្រភេទ​នេះ​។​

​ក្រុមហ៊ុន​Urbanland​បាន​ក្លាយជា​អ្នកឈ្នះ​ជ័យលាភី​ធំ​បំផុត​ប្រចាំឆ្នាំ​ដោយ​ដណ្តើម បាន​ពានរង្វាន់​ចំនួន​៧​ដែល​រួមមាន​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​បានល្អ​ដាច់​គេ​ផងដែរ​។​អ្នក​អភិវឌ្ឍន៍​គម្រោង​ChankiriPalmCreek​ក៏បាន​ឈ្នះ​ពានរង្វាន់​កិត្តិយស​កំពូល​ថ្នាក់ជាតិ​សម្រាប់​ប្រភេទ​នៃ​ការអភិវឌ្ឍ​លំនៅដ្ឋាន​បានល្អ​ដាច់​គេ​នៅ​កម្ពុជា – Best Housing Development (Cambodia) ក៏ដូចជា​ពានរង្វាន់​សម្រាប់​ប្រភេទ​នៃ​ការអភិវឌ្ឍ​លំនៅ ដ្ឋាន​បានល្អ​ដាច់​គេ​នៅ​រាជធានី​ភ្នំពេញ – Best Housing Development(PhnomPenh) ពានរង្វាន់​ស្ថាប​ត្យ កម្ម​រចនា​ម៉ូត​ផ្ទះ​បាន​ស្អាត​ដាច់ គេ Best Housing Architectural Design​និង​ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​ទេសភាព​ស្អាត​ដាច់​គេ – Best Housing Landscape Architectural Design ។​

Sophea Suites Co., Ltd ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នក​អភិវឌ្ឍន៍​ការរស់នៅ​បានល្អ​ដាច់​គេ​- Best Lifestyle Developer ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍​អាគារ​អា​ផាត​មិន​សម្រាប់​ជួល​ល្អ​ដាច់​គេ – Best Serviced Apartment Development និង​ពានរង្វាន់​ផ្នែក​រចនា​ផ្ទៃ​ខាងក្នុង​អាគារ​អា​ផាត​មិន​សម្រាប់​ជួល​បានល្អ​ដាច់​គេ – Best Serviced Apartment Interior Designសម្រាប់​គម្រោង​របស់ខ្លួន​ផ្ទាល់​។ជាមួយគ្នានេះក្រុមហ៊ុ ន Mekong Land Development Co., Ltd បានទទួល​នូវ​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​របក គំហើញ​បានល្អ​ដាច់​គេ​- Best Breakthrough Developer និង​ឈ្នះ​ពានរង្វាន់​ការ​រចនា​ផ្ទៃ​ខាងក្នុង​លំនៅដ្ឋាន​បានល្អ​ដាច់​គេ – Best Residential Interior Design សម្រាប់​ការអភិវឌ្ឍ​គម្រោង Mekong City របស់ខ្លួន​។​

​គម្រោង Vue Aston របស់​ក្រុមហ៊ុន The Peninsula Capital Co., Ltd បានឈ្នះ​ពាន រង្វាន់​ការអភិវឌ្ឍ​អាគារ​ខុន​ដូ​បានល្អ​ដាច់​គេ (​នៅ​កម្ពុជា​) – Best Condo Development (Cambodia) ក៏ដូចជា​ពានរង្វាន់​អភិវឌ្ឍន៍​អាគារ​ខុន​ដូ​ល្អ​បំផុត (​នៅ​ភ្នំពេញ​) – Best Condo Development (Phnom Penh) និង​ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​អាគារ​ខុន​ដូ​ល្អ​ដាច់​គេ – Best Condo Architectural Design Awards​។​

​លោកស្រី Catherine Chan នាយិកា​ក្រុមហ៊ុន Goldfame Group បានទទួល​យកពាន រ​ង្វាន់ Real Estate Personality of the Year នៅ​កម្ពុជា ដែល​បានធ្វើឱ្យ​គាត់​ក្លាយជា​ស្ត្រី​ដំបូង​គេ​បង្អស់​ក្នុងការ​ទទួលបាន​ពានរង្វាន់​ប្រភេទ​នេះ​។ គាត់​ជា​ស្ថាបនិក និង​ជា​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Urban Village & Factory Phnom Penhដែលជា​ម្ចាស់​ជ័យ លាភី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ព័ន្ធ​ក្រុមហ៊ុន PropertyGuru Group រួមទាំង​ក្រុម​និពន្ធ​នាយក​នៃ​ទស្សនា​វ​ដ្តី PropertyGuru Property Report Magazine ដែល​បាន ជ្រើសរើស​គាត់​ជា​ម្ចាស់​ជ័យលាភី​លើ​ពានរង្វាន់​នៅ​ឆ្នាំនេះ​។​

​លោកស្រី Chan បាន​មានប្រសាសន៍ថា “​ពានរង្វាន់​នេះ​ពិតជា​មានន័យ​ខ្លាំងណាស់​ចំពោះ​រូបខ្ញុំ​ផ្ទាល់ក៏ដូចជា​ប្រទេសកម្ពុជា​ទាំងមូល​ផងដែរ​។តាមរយៈ​ការទទួលស្គាល់​​នេះ យើង​សូម​ប្រាប់​ទៅកាន់​ពិភពលោក​ថា ប្រទេស​កម្ពុជា​ក៏​អាចមាន​គម្រោង​លំដាប់​ពិភពលោក​ដូច​គេឯង​ដែរ ជាក់ស្តែង​គឺ​គម្រោង Urban Village និង Factory Phnom Penh ។​

​គម្រោង​ផ្សេងទៀត​ដែល​ទទួលបាន​ជ័យលាភី​នៅ​ឆ្នាំនេះ​គឺ គម្រោង City View Residence របស់​ក្រុមហ៊ុន Hua Jun Property Development Co., Ltd គម្រោង Prince Happiness Plaza របស់​ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd.; និង​គម្រោង The Waterfront Community Mall របស់​ក្រុមហ៊ុន Blissful Capital Co., Ltd.​។​

​លោក Hari Krishnan នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន PropertyGuru បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ដល់​ម្ចាស់​ជ័យលាភី ហើយ​និង​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលបាន​ការកោតសរសើ​រ​នានា​នៅ​កម្ពុជា ដែល​បាន​យកឈ្នះ​ការប្រកួតប្រជែង​ក្នុងឆ្នាំនេះ ហើយ​បន្ត​បង្កើត​នូវ​អ្វីដែល​ថ្មី​បន្ទាប់​សម្រាប់​ប្រទេស​ទាំងមូល​។ ជាមួយនឹង​អាគារ​លំនៅដ្ឋាន ខុន​ដូ អា​ផាត​មិន​សម្រាប់​ជួល អាជីវកម្ម​លក់រាយ និង​ការអភិវឌ្ឍ​សម្រាប់​ការប្រើប្រាស់​ចម្រុះ​អស់លោកអ្នក​បាន​តំណាងឱ្យ​អ្វី​ល្អ​បំផុត​ចំពោះ​ឧស្សាហកម្ម​អចលនទ្រព្យ​ខ្មែរ​ដែល​ត្រូវតែ​ផ្តល់ជូន​នៅក្នុង​យុគសម័យ​ក្រោយ​វិបត្តិ​ជម្ងឺ​រាតត្បាត​នេះ​” ។​ ​

​លោក Jules Kay នាយក​គ្រប់គ្រង​កម្មវិធី និង​ព្រឹត្តិការណ៍​ពានរង្វាន់ PropertyGuru Asia Property Awards បាន​មានប្រសាសន៍ថា “​ការ​ខ្នះខ្នែង និង​ការលះបង់​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ក្នុងអំឡុងពេល​ដ៏​លំបាក​បែបនេះ ពិតជា​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៃ​ការកំណត់​ស្តង់ដារ Gold Standard ក្នុង​វិស័យ​អចលនទ្រព្យ​”​។​

​គណៈកម្មការ​ចៅក្រម​ឯករាជ្យ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​បេក្ខភាព​ក្នុង​ឆ្នាំនេះ​រួមមាន លោក ស៊ន សៀ​ប (Sorn Seap) ប្រធាន​ពានរង្វាន់ និង​ជា​អនុប្រធាន​ប្រតិបត្តិ​សមាគម​អ្នកវាយតម្លៃនិង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក David Little​jo​h​n អ្នកគ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន​កូ​មិ​ន្ទ​ខ្មែរ លោកស្រី Jenny Chea Sok You ស្ថាបត្យករនិង​ជានា​យក​គ្រប់គ្រង​របស់​ក្រុមហ៊ុនCMED Constructionលោក Jovany Antonio នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន DA&G Asset Management លោកស្រី Kinkesa Kim អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន CBRE Cambodia ដែលជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ស្រាវជ្រាវ និង​ប្រឹក្សា លោក Michel Cassagnes នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន Archetype Cambodia លោក Pak Chanlino, ដៃគូ​គ្រប់គ្រង និង​ជា​មេធាវី​ក្នុង​ក្រុមហ៊ុន Vinaya លោក Simon Griffiths នាយក​គ្រប់គ្រង​ក្រុមហ៊ុន The Mall លោក​បណ្ឌិត Simon Vancliff នាយក​ប្រតិបត្តិ​ក្រុមហ៊ុន WB Sport Village Co., Ltd.; និង លោកស្រី អាន ធីតា នាយិកា​គ្រប់គ្រង ក្រុមហ៊ុន ProPnex Cambodia​។​

HLB ដែលជា​ក្រុមហ៊ុន​គណនេយ្យ និង​ទីប្រឹក្សា​អន្តរជាតិ​ឈានមុខ​គេ បាន​ធានា​យ៉ាង​ត្រឹមត្រូវ​នូវ​ភាពយុត្តិធម៌ តម្លាភាព និង​សុចរិត​ភាព​នៃ​ដំណើរការ​ជ្រើសរើស​នេះ​។ ក្រុមការងារ​នេះ​ដឹកនាំ​ដោយ​លោក Paul Ashburn ជា​ដៃគូ​គ្រប់គ្រង​របស់ HLB ប្រចាំ​ប្រទេស​ថៃ និង​ជា​ប្រធាន ASPAC នៅ​ក្រុមហ៊ុន​អចលនទ្រព្យ HLB Real Estate Group រួមជាមួយ​នឹង​កញ្ញា Rossathon Charoenpakdee និង​កញ្ញា Pranchat Phananun ។​

​អ្នកឈ្នះ​ជ័យលាភី​សំខាន់ៗ​ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​កម្ពុជា​ឆ្នាំ​២០២១ នឹងមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ពានរង្វាន់​ល្អ​ដាច់​គេ​ប្រចាំ​អាស៊ី (Best of Asia) ក្នុង​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​លើក​ទី​១៦ របស់ PropertyGuru ។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ គឺជា​ផ្នែក​មួយ​នៃ​កម្រង​ព្រឹត្តិការណ៍​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កម្មវិធី PropertyGuru Week ដែល​រួមមាន​ការបើក​កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​ឆ្នាំ ២០២១​។​

​ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើក​ទី​៦ ដែល​ទទួល​បាន​ការរៀប​ចំ​ឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន PropertyGuru Group ទទួលបាន​ការ​ឧប​ត្ថម្ភ​គាំទ្រ​ពី​ម៉ាក​យីហោ​ឈានមុខ​នានា​ក្នុង​វិស័យនេះ ដោយ​រួមទាំង​ក្រុមហ៊ុន Jotun ដៃគូ​សហការ​ផ្នែក​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ History Channel ទស្សនា​វ​ដ្តី​ផ្លូវការ PropertyGuru Property Report ដៃគូ​ទំនាក់ទំនង​សាធារណៈ​ផ្លូវការ Two Way PR ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទស្សនា​វ​ដ្តីConstruction & Property Magazineដៃគូ​សប្បុ​រស​ធម៌​ផ្លូវការ Right To Play ដៃគូ​សហការ​ផ្លូវការ​លើ​បរិស្ថាន សង្គម និង​អភិបាលកិច្ច Baan Dek Foundation សមាគម​គាំទ្រ Asia MarTech Society និង​អ្នកគ្រប់គ្រង​ផ្លូវ​ការ HLB ។​

បញ្ជីឈ្មោះម្ចាស់ពានរង្វាន់ និងម្ចាស់បណ្ណសរសើរពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៦

ពានរង្វាន់អ្នកអភិវឌ្ឍន៍

អ្នកអភិវឌ្ឍន៍បានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន Urbanland

អ្នកអភិវឌ្ឍន៍ការរស់នៅបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន​ Sophea Suites Co., Ltd

អ្នកអភិវឌ្ឍន៍របកគំហើញបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន​​ Mekong Land Development Co., Ltd

ពានរង្វាន់នៃការអភិវឌ្ឍ

ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង Prince Happiness Plaza របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd.

ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ (នៅភ្នំពេញ)

ម្ចាស់ជ័យលាភី៖ គម្រោង​ Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd

ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោងPrince Happiness Plaza របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,​Ltd.

ការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេ (នៅភ្នំពេញ)

ម្ចាស់ជ័យលាភី៖ គម្រោង​ព្រែកចន្ទគិរី (Chankiri Palm Creek) របស់ក្រុមហ៊ុន Urbanland

ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោង Mekong City របស់ក្រុមហ៊ុន Mekong Land Development Co., Ltd

ការអភិវឌ្ឍអាគារអាផាតមិនសម្រាប់ជួលបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង Sophea Suites របស់ក្រុមហ៊ុន Sophea Suites Co., Ltd

ពានរង្វាន់ផ្នែករចនា

ស្ថាបត្យកម្មរចនាអាគារខុនដូបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង Vue Aston របស់ក្រុមហ៊ុន​ The Peninsula Capital Co., Ltd

ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោង City View Residence របស់ក្រុមហ៊ុន​ Hua Jun Property Development Co., Ltd

ស្ថាបត្យកម្មរចនាម៉ូតផ្ទះបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង​ Chankiri Palm Creek របស់ក្រុមហ៊ុន Urbanland

ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោង Mekong City របស់ក្រុមហ៊ុន Mekong Land Development Co., Ltd

ស្ថាបត្យកម្មរចនាសម្រាប់អាជីវកម្មលក់រាយបានល្អស្អាតដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង​ The Waterfront Community Mall របស់ក្រុមហ៊ុន Blissful Capital Co., Ltd

ការរចនាផ្ទៃខាងក្នុងលំនៅដ្ឋានបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង​ Mekong City របស់ក្រុមហ៊ុន Mekong Land Development Co., Ltd

ការរចនាផ្ទៃខាងក្នុងសម្រាប់​អាជីវកម្មលក់រាយបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង​ The Waterfront Community Mall របស់ក្រុមហ៊ុន​ Blissful Capital Co., Ltd

រចនាផ្ទៃខាងក្នុងអាគារអាផាតមិនសម្រាប់ជួលបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង Sophea Suites របស់ក្រុមហ៊ុន Sophea Suites Co., Ltd

ស្ថាបត្យកម្មរចនាទេសភាពលំនៅដ្ឋានបានល្អដាច់គេ

ម្ចាស់ជ័យលាភី៖ គម្រោង​Chankiri Palm Creek របស់ក្រុមហ៊ុន Urbanland

ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោង Mekong City របស់ក្រុមហ៊ុន Mekong Land Development Co., Ltd

 ពានរង្វាន់ល្អដាច់គេប្រចាំកម្ពុជា

ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ (នៅកម្ពុជា)

ម្ចាស់ជ័យលាភី៖ គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd

ការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេ (នៅកម្ពុជា)

ម្ចាស់ជ័យលាភី៖ គម្រោង​ Chankiri Palm Creek របស់ក្រុមហ៊ុន Urbanland

ប្រភេទពានរង្វាន់ពិសេស

ការទទួលស្គាល់ពិសេសផ្នែក បរិស្ថាន សង្គម និងអភិបាលកិច្ច ESG

ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន Urbanland

ការទទួលស្គាល់ពិសេសផ្នែករចនាប្លង់ និងសំណង់ប្រកបដោយនិរន្តរភាព

ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន Urbanland​

បុគ្គលិកលក្ខណៈវិស័យអចលនទ្រព្យប្រចាំឆ្នាំនៅកម្ពុជា

ម្ចាស់ជ័យលាភី៖​ លោកស្រី Catherine Chan នាយិកាក្រុមហ៊ុន Goldfame Group ស្ថាបនិក និងជានាយិកាប្រតិបត្តិ Urban Village & Factory Phnom Penh