យន្តហោះ MV-22 Osprey អាច​ចុះចត​ដូច​ឧទ្ធម្ភាគចក្រ បាន​ហោះ​មកដល់​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ក្នុងប្រទេស​វែ​ល

1713
ចែករម្លែក

​ទាំងនេះ​គឺជា​ឈុត​ឆាក​ដ៏​អស្ចារ្យ ខណៈដែល​យន្តហោះ MV-22 Osprey ថ្មី​សន្លាង ត្រូវគេ​ប្រទះឃើញ​ហោះ​នៅ​ជុំវិញ​តំបន់​ម៉ាច់​លូ​ប ក្នុងប្រទេស​វែ​ល​។​

​យន្តហោះ ដែល​អាច​ដឹក​ទាហាន​បាន ២៤ នាក់​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឧទ្ធម្ភាគចក្រ​ពាក់កណ្តាល និង​យន្តហោះ​អ្នកដំណើរ​ពាក់កណ្តាល ដែល​អនុញ្ញាតឱ្យ​វា​មាន​ភាពបត់បែន​ដូច​ឧទ្ធម្ភាគចក្រ​ទូទៅ ខណៈ​មាន​ល្បឿន​និង​ចម្ងាយ​ហោះហើរ​ដូច​យន្តហោះ​អ្នកដំណើរ​។​

​នៅពេល​ហោះហើរ យន្ដហោះ​ម៉ាស៊ីន​២​នេះ​រុញ​ឡើងលើ​ត្រង់ ដូច​ឧទ្ធម្ភាគចក្រ​យ៉ាង​អ៊ីចឹង​។​

​តំបន់​ម៉ាច​លូ​ប ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ពអាកាស​អង់គ្លេស កងទ័ពជើងទឹក​អង់គ្លេស និង​យោធា​អាមេរិក ព្រោះ​តំបន់​នេះ គេ​អាចអនុវត្ត​បច្ចេកទេស​ហោះហើរ​កម្ពស់​ទាប​បាន​។​

​យន្តហោះ​ពិសេស​នេះ​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន Rolls-Royce ដ៏​មាន​អានុភាព​ចំនួន ២ ដែល​អនុញ្ញាតឱ្យ​វា​ហោះ​ក្នុង​ល្បឿន​អតិបរមា ៥០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ហោះ​បាន​ចម្ងាយ​ប្រមាណ ៦៨៩ គីឡូម៉ែត្រ ខណៈ​អាច​ដឹក​ទាហាន​បាន ២៤ នាក់ រួមទាំង​សមត្ថភាព​ហោះ​សំកាំង ២០ នាទី​នៅ​ពីលើ​គោលដៅ​វាយប្រហារ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ MV-22 Osprey របស់​អាមេរិក​បាន​ហោះ​មកដល់​វែ​ល​កាលពី​ថ្ងៃ​ពុធ ទី​៣០ ឧសភា