ភ្នំពេញ៖នៅពេលបច្ចុប្បន្ននេះ តម្រូវការបរិភោគត្រីមានការកើនឡើង ដោយសារតែបំរែបំរួលបរិស្ថាន កំណើនប្រជាជននិងការថយចុះផលនេសាទត្រីធម្មជាតិ។ កក្តាទាំងនេះហើយទើបធ្វើឱ្យCPF បានជំរុញឱ្យមានការ អភិវឌ្ឍន៍វិស័យវារីប្បកម្ម ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។
ជាមួយនេះផងដែរការប្រែប្រួលទាំងនេះបានបង្ហាញឱ្យឃើញច្បាស់នៅឱកាសក្នុងការរកប្រាក់ចំណូលពីអាជីវកម្មមួយនេះ។លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុនCPFជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្មនិងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតស្ថិតក្រោមចក្ខុវិស័យ“ផ្ទះបាយពិភពលោក”ប្រកបដោយនិរន្តរភាពដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្មដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព អាហារូបម្ភ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។ ក្នុងនោះអាជីវកម្មវារីវប្បកម្ម ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀតដោយឡែកអាជីវកម្មវារីវប្បកម្មផ្នែកចិញ្ចឹមត្រីCPFបានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩មកម្លេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងវារីវប្បករអ្នកចិញ្ចឹមត្រីទាំងអស់នៅកម្ពុជា។សម្រាប់អាជីវកម្មវារីវប្បកម្មCPខេមបូឌាបានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាវារីវប្បករក៏ដូចជាអ្នកចិញ្ចឹមត្រីនៅទូទៅប្រទេសកម្ពុជា។
លោក ស៊ីវៈភុន កាងកាន់ (Siwapon Kangkan) ប្រធានចាត់ការទូទៅ អាជីវកម្មវារីវប្បកម្មនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថាក្រុមហ៊ុនCPខេមបូឌាបានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មនៅកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាពដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុកនិងធ្វើការកាត់បន្ថយការនាំចូលពិសេសដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមជាតិ។ ដោយយោងតាមប្រសាសន៍របស់លោកឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០”វារីវប្បករទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹមនិងពង្រីកអាជីវកម្មចិញ្ចឹមត្រីដើម្បីច្បាមយករួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្តជំងឺឆ្លងកូវិដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់” ។
តាមគោលការណ៍ប្រកបដោយនិរន្តរភាព CP ខេមបូឌា ជំរុញវារីវប្បកម្មកម្ពុជា ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការផលិតកម្មអាជីវកម្មបង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញដោយគណៈកម្មការត្រូវតែពិនិត្យពិភាក្សាឱ្យបានស៊ីជម្រៅលើដំណើរការផលិតកម្មអាជីវកម្មនិងដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាពខ្ពស់។ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ពូជត្រីបច្ចេកទេសក្នុងការចិញ្ចឹមនិងផ្តោតសំខាន់ទៅលើចំណីរបស់សត្វទឹកជាច្រើនប្រភេទដែលមានគុណភាពនិងពង្រីកបន្ថែមនៅដៃគូរសហការទូទាំងប្រទេសកម្ពុជាក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលគុណភាពជាច្រើនទាក់ទងទៅនឹងពូជត្រីល្អ ចំណីត្រី ចំណីកង្កែប ចំណីបង្កង នឹងបានណែនាំបច្ចេកទេសក្នុងការចិញ្ចឹមសំខាន់ៗ៤ចំណុចទាក់ទងទៅនិងការចិញ្ចឹមយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គឺផ្តោតសំខាន់ទៅលើ ពូជ ចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថានជុំវិញ៖
១.ពូជត្រី ( Breed )
ក្នុងការចិញ្ចឹមត្រីដើម្បីទទួលបានភាពជោគជ័យក្នុងនោះការជ្រើសរើសពូជពិតជាសំខាន់ ដូចនេះក្នុងការចិញ្ចឹមត្រីគួរតែជ្រើសរើសប្រភេទពូជត្រីណាដែលមានលក្ខណៈ
ងាយរកពូជមកចិញ្ចឹម ងាយស្រួលចិញ្ចឹម លូតលាស់លឿនធន់នឹងជំងឺ ធន់នឹងមជ្ឈដ្ឋានទឹករស់នៅអាចស៊ីចំណីធម្មជាតិ និងចំណីសម្រេចបានមានតម្លៃខ្ពស់ក្នុងទីផ្សារ
ជាប្រភេទពូជត្រីដែលមានការអនុញ្ញាតពីរដ្ឋបាលជលផល ក្នុងនោះផងដែរក្រុមហ៊ុនស៊ីភីខេមបូឌាមានការផ្គត់ផ្គង់នៅពូជត្រីជាច្រើនប្រភេទ រួមមានទីឡាព្យ៉ាក្រហម ត្រីអណ្តែង ត្រីប្រា ជាប្រភេទពូជត្រីមានគុណភាពស្របតាមស្តង់ដាផងដែរ
២.ចំណី ( Feed)
ការផ្តល់ចំណី ដោយសារតែត្រីជាសត្វរស់នៅក្នុងទឹកពិបាកដឹងថាត្រូវផ្តល់អាហារដល់ពួកគេប៉ុន្មាន។ តើត្រីបានស៊ីទាំងអស់ទេ? ប្រសិនបើជាយើងឱ្យចំណីច្រើនពេកត្រីមិនអាចស៊ីអស់នោះអាចធ្វើឱ្យខាតឬចំណីដែលសល់អាចធ្វើឱ្យខូចគុណភាពទឹកដែលបង្កគ្រោះថ្នាក់ដល់ត្រី ហើយប្រសិនបើតិចពេក ត្រីមានការលូតលាស់យឺតជាងធម្មតា។ ដើម្បីកាត់បន្ថយបញ្ហាទាំងនេះមានគោលការណ៍ណែនាំមួយចំនួនដែលត្រូវអនុវត្តតាម៖
-ឱ្យចំណីត្រីជាពេលវេលាច្បាស់លាស់
-គួរឱ្យចំណីត្រីនៅកន្លែងដដែលៗជាប្រចាំ
-មុនឱ្យចំណីត្រីគួរអោយសញ្ញាប្រាប់ត្រីជាមុនសិន
-ចំនួនចំណីដែលបានផ្តល់ឱ្យត្រីគួរតែផ្លាស់ប្តូររៀងរាល់ 1-2 សប្តាហ៍ម្តង
-គួរមានការគណនាចំណីដែលអោយត្រីយ៉ាងសមរម្យ
៣.ការគ្រប់គ្រង់ទឹក (Water M Management)
ទឹកជាកត្តាសំខាន់លើការចិញ្ចឹមត្រីក្នុងស្រះ ឬអាង អ្នកចិញ្ចឹមត្រូវធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីអោយត្រីមានការលូតលាស់ និងធំធាត់បានល្អ នឹងបញ្ជៀសបាននូវជំងឺបានផងដែល សំរាប់ការគ្រប់គ្រងគុណភាពទឹកគឺត្រូវ៖
-ពិនិត្យគុណភាពទឹកអោយមានពណ៍បៃតងខ្ចីជានិច្ច
-ដាក់រុក្ខជាតិស្រស់មួយចំនួនដើម្បីបង្កើនគុណភាពទឹក
-ក្នុងមួយរដូវចិញ្ចឹមត្រីគួរតែប្តូរទឹកអោយបាន ២-៣ ដង នៅពេលទឹកខុសពីធម្មតា ក្នុងការប្តូរទឹក២០%-៤០% នៃផ្ទៃទឹក
-មិនត្រូវអោយគោ ក្របី ជ្រូក ឬសកម្មភាពផ្សេងៗដែលបង្កដល់គុណភាពទឹក
-មិនត្រូវត្រាំស្លឹកឈើ ឬរុក្ខជាតិផ្សេងៗដែលធ្វើអោយមានជាតិពុលដល់ទឹក
-មិនត្រូវប្រើសារធាតុពុលដូចជាការថ្នាំសម្លាប់សត្វល្អិត ឬម្សៅសាប៊ូនៅក្នុងនិងជុំវិញស្រះត្រួតពិនិត្យកុំអោយមានរុក្ខជាតិក្នុងទឹកដុះច្រើនពេក
៤.ការគ្រប់គ្រង់បរិស្ថាន (Environmental Management )
បរិស្ថានជុំវិញជាកត្តាដ៏សំខាន់ក្នុងការចិញ្ចឹម ដើម្បីអោយការចិញ្ចឹមត្រី មានការលូតលាស់ និងធំធាត់បានល្អ និងទទួលបានទិន្នផលល្អ សំរាប់ការគ្រប់គ្រង់បរិស្ថានដល់ល្អ មិនថាស្រះឬ អាង៖
-ត្រូវតែមានឧបករណ៌ការពារសត្វផ្សេងៗដូចជា សត្វស្លាប សត្វល្អិតផ្សេងៗ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ការចិញ្ចឹម
-ស្រះត្រូវតែមានភ្លឺខ្ពស់ និងមាំល្អ ដើម្បីការពារទឹកលិច
-ដាំស្មៅនៅតាមភ្លឺស្រះ ដើម្បីកាត់បន្ថយការហូរច្រោះដែលធ្វើឱ្យទឹកល្អក់
-បាតស្រះត្រូវរាបស្មើ ដើម្បីងាយស្រួលពង្រីងនិងប្រមូលផល
-តាមភ្លឺស្រះត្រូវតែមានបង្កប់បំពង់ សម្រាប់បង្ហូរទឹកចូលស្រះ
ដូចនេះដើម្បីលើកស្ទួយវារីប្បកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែរីកចំរើន ក្នុងការចិញ្ចឹមត្រី ការចិញ្ចឹមកង្កែប ការចិញ្ចឹមបង្កង គន្លឹះដែលត្រូវតែអនុវត្តន៍នោះគឺ ការជ្រើសរើសពូជ ការជ្រើសរើសចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថាន ជាកត្តាជម្រុញអោយការចិញ្ចឹមទទួលបានភាពជោគជ័យ៕
1. QR Code Facebook CP Cambodia
2. QR Code Youtube CP Cambodia
3. QR Code-Web site CP Cambodia.