​ដោយ​៖​អង្គា​រ៍​ហេង​/​ភ្នំពេញ​៖ ក្រុមក្មេងស្ទាវ​បាន​បើកឆាក​ប្រយុទ្ធ ដោយ​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា រហូត​មាន​អ្នករបួស​២​នាក់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ា​ខ្លាំង កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​យុវជន​ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា​ក្រុម​ថ្នល់កែង​ក្រុង​តាខ្មៅ​បានមក​ផឹកស៊ី​នៅក្នុង​ហាង​មួយកន្លែង​ជុំគ្នា​នៅក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ពេល​ផឹកស៊ី​ចប់​ក៏​ជិះ​ចេញពី​ក្នុង​ហាង​ស្រាប់​តែមាន​ក្មេងស្ទាវ​មួយក្រុម បាន​ទាញ​ដាវ ដុំថ្ម និង​កាំបិត​ជិះ​ម៉ូតូ​ដេញ​កាប់​ពេញ​ផ្លូវ​បណ្ដាល​ឲ្យ​ក្រុម​ខ្លួន​រងរបួស​ធ្ងន់​២​នាក់ ។​ ​យុវជន​រូបនោះ​បន្តទៀតថា​ក្រុមក្មេងស្ទាវ​ដែល​ជិះ​ម៉ូតូ​ដេញ​កាប់​ពួកគេ​តាមផ្លូវ​នោះ​គឺជា​ក្រុម​YT និង​ក្រុម​បឹង​សាឡាង​។
​ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ក្រុម​YT​និង​ក្រុម​បឹង​សាឡាង​មកសុំ​ចូលរួម​ផឹកស៊ី​ជាមួយគ្នា​ពេល​ចប់​ក៏​ជិះ​ចេញមក​មុន​។

​ក្រោយពេល​កើតហេតុ ក្មេងស្ទាវ​ក្រុម​ថ្នល់កែង​ក្រុង​តាខ្មៅ ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ នាំ យកមក​ប៉ុស្តិ៍នគរបាល​ទឹកល្អក់​ទី​៣ ដើម្បី​សួរនាំ និង​ឲ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕​