ដោយ ៖​អង្គា​រ៍​ហេង​/​ភ្នំពេញ​៖ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ត្រូវបាន​ចោរលួច យកទៅ​បាត់ស្រមោល ពេល​ម្ចាស់​ចត​នៅជាប់​របង​មន្ទីរពេទ្យ​លោកសង្ឃ​ហើយ​ចូល​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៦៥​កែង និង​ផ្លូវ​១៤៦ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ការបញ្ជាក់​ពី​ម្ចាស់​រថយន្ត បាន​ប្រាប់​ឲ្យ​ដឹងថា​រថយន្ត​ដែល​ចោរលួច​យកទៅ​នោះ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BG-9002 បន្ទាប់ពី​ដឹងថា​បាត់​រថយន្ត​ខ្លួន​ក៏បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មកជួយ​អន្តរាគមន៍​ភ្លាមៗ​ដែរ​៕​