ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ភាគ​ខាងលើ ចាប់ផ្តើម​ងើបឡើង​ជាថ្មី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ រាល់ថ្ងៃ នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ដោយនៅ​ថ្ងៃ​ខ្លះ មាន​ដល់ កម្រិត ជាង ១០០ មី​លី​ម៉ែត្រ ហើយ​ការ​ធ្លាក់ភ្លៀង​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ​នេះ អាច​កើតមាន រហូតដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ទើប​ចុះខ្សោយ​បន្តិច តែ​ភ្លៀង​រដូវវស្សា នៅ​មិនទាន់​អស់​ទេ ដោយសារ​បាតុភូត​ថ្មីៗ នៅតែ​បន្ត​រុញ ពី​សមុទ្រ​ប៉ាស៊ីហ្វិក ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលនាំឱ្យ​មាន​ភ្លៀង​ធ្លាក់ ដល់​ប្រទេស​ក​ម្ពូ​ជា​។​