ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ គម្រោង​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ចាប់ពី​ចំណុច​ផ្លូវបំបែក​ផ្លូវ​លេខ​៧០២ (​ផ្លូវ​អូរ​អា​រ៉េវ​)​ដល់​មុខ​សាលា​យុត្តិធម៌​ស្ថិតនៅ​សង្កាត់​លេខ​១ ក្រុង​ព្រះ សីហនុ ខេត្ត​ព្រះសីហនុ​ដែលមាន​ប្រវែង​២.២៦៦​ម៉ែត្រ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា របស់ រដ្ឋបាលខេត្ត​មកដល់ពេលនេះ​អនុវត្តបាន​ប្រមាណ​ជា​៧០​ភាគរយ​ហើយ​និង គ្រោង​បញ្ចប់ នៅ​ពាក់ កណ្តាល​ខែធ្នូ​ខាងមុខនេះ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ទ​១៥​ខែវិច្ឆិកា​ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​មួយ​ខ្សែ​ចាប់ពី​ចំណុច ផ្លូវបំបែក​ផ្លូវ​លេខ ៧០២ (​ផ្លូវ​អូរ​អា​រ៉េវ​) រហូតដល់​មុខ​សាលា​យុត្តិធម៌​ស្ថិតនៅ​សង្កាត់​លេខ​១​ក្រុង ព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។​នៅក្នុង​ឱកាស​នេះ​អភិបាលខេត្ត​បានធ្វើ​ការណែនាំ​ឱ្យ​ក្រុម​ការ ងា​រប​ច្ចេ ក​ទេស​សាងសង់​ត្រូវដាក់​ដែក​ជើង​ទា​ដើម្បី​ទ្រ​ស​សៃ​ដែក​ព្រោះ​វា​មាន គុណភាព​រឹងមាំ​និង​ប្រើប្រាស់​បានយូរ​អង្វែង​។​

​លោក​អភិបាលខេត្ត​បាន​ជម្រុញ​ឱ្យ​ក្រុម​កា​ងារ​សាងសង់​ផ្លូវ​នេះ​ព​ន្លឿ​ន​ការសាងសង់​ឱ្យបាន​លឿន ធានាបាន​បរិមាណ គុណភាព និង​សោភ័ណភាព​។ ផ្លូវ​មួយ​ខ្សែ​នេះ ជា​ផ្លូវ​មេ​ដែល​អាចជួយ​សម្រួល​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​។ រដ្ឋបាលខេត្ត​បន្ត​ខិតខំ​កៀរគរ​រក​ប្រភព​ថវិកា​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅតាម​ក្រុង​ស្រុក ឃុំ​សង្កាត់​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឱ្យមាន​ភាព​កាន់តែ​ងាយស្រួល ក្នុងការ​ធ្វើចរាចរ​ក៏ដូចជា​ការទាក់ទាញ​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​មកកាន់ ខេត្ត​ព្រះ សីហនុ​នាពេលខាងមុខ កាន់តែច្រើន​បន្ថែមទៀត​។​

​លោក បុរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​ថា​ផ្លូវ​បេតុង​ដែលមាន​ទទឹង​១០,២៥ ម៉ែត្រ បណ្តោយ ២.២៦៦​ម៉ែត្រ សាងសង់​អំពី​បេតុង​ឆ្អឹង​ដែក​មាន​កម្រាស់​០,២០​ម៉ែត្រ ជា​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រចាំឆ្នាំ​២០២១ នៅក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​នេះ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​រដ្ឋបាលខេត្ត​ដោយ​មកដល់ពេលនេះ​អនុវត្តបាន​៧០​ភាគរយ​ហើយ​គ្រោង​នឹងធ្វើ​ឱ្យ​រួច​នៅ​ពាក់កណ្តាល​ខែធ្នូ​ខាងមុខនេះ​។ នៅ​ឆ្នាំ​២០២២ ខាងមុខ រដ្ឋបាលខេត្ត​នឹង​បន្ត​ស្ថាបនា​ផ្លូវ​បេតុង​នេះ​បង្ហើយ​ប្រវែង ជាង​៧០០ ម៉ែត្រ​ទៀត​៕​/PC